ភាគទី៣ ឮយើងហៅទេ?

839 105 15
                                        

+ព្រឹកថ្ងៃថ្មី

  ភ្លៀងបង្អុររឹមៗខ្យល់បក់ល្វិចៗនាំអោយដើមឈើទាំងឡាយបក់ទៅតាមវាយោតិចៗតាមកម្លាំងខ្យល់ដោយមានភ្លៀងធ្លាក់មិនដាច់សូរ។ប្រហែលមួយម៉ោងក្រោយមកមេឃក៏ស្រឡះវិញដែលពាក្យគ្រប់គ្នាតែងតែនិយាយតែសម្រាប់នាយល្អិតជេយ៉ុនឯណេះវិញជីវិតរបស់គេមិនបានស្រឡះដូចមេឃក្រោយភ្លៀងនោះទេគឺមានតែខ្មួរខ្មាញ់ដូចពពកខ្មៅបម្រុងនឹងបង្អុរភ្លៀងខុសពីរគេឯងទៅវិញ។

កាយតូចភ្ញាក់ពីរព្រលឹមរូតរះបោសផ្ទះសម្បែងស្រោចដំណាំនឹងផ្ការួចរាល់ក៏ចូលទៅខាងក្នុងប្រមូលសម្លៀកបំពាក់ម្ដាយឪពុកយកមកបោកហាលដោយដៃគ្មានម៉ាសុីនទំនើបប្រើដូចគេនៅក្រោមកម្ដៅថ្ងៃក្ដៅតែគេមិនថ្អូញថ្អែរនោះទេក្រោយរៀបចំហើយគេចូលទៅក្នុងផ្ទះបាយដែលរហែកគ្រប់កន្លែងនោះដើម្បីដាំបាយធ្វើម្ហូបទុកអោយម៉ែនឹងពុក។

"ថ្ងៃនេះគួរតែឆាតៅហ៊ូនឹងសម្លរតុងយុាំញុាំម្ដងហើយ"ជេយ៉ុន ថាហើយក៏ទាញកូនកញ្ជ្រែងនឹងកាំបិតដើរមកខាងមុខផ្ទះកាត់បន្លែដែលត្រូវសម្លរបាន

"អីយ៉ា...កុលាបរបស់យើងរីកស្អាតខ្លាំងណាស់"ជេយ៉ុន ក៏ឈោងដៃទៅទាញផ្កាយកមកមើលទាំងស្នាមញញឹមព្រោះផ្ការបស់គេរីកល្អខ្លាំងណាស់បន្ទាប់ពីរត្រូវភ្លៀងមួយមេរធ្លាក់មកមុននេះ

ងុឺត...សម្លេងឡានស្ព័រពណ៌ខ្មៅសេរីទំនើបមួយគ្រឿងក៏បានមកឈប់ខាងមុខផ្ទះរបស់រាងតូចធ្វើអោយគេគេចភ្នែកពីរកុលាបស្រស់ប្រិមប្រិយបែរជាចងចិញ្ចើមសម្លឹងទៅមើលឡានដែលបើកមកឈប់ខាងមុខផ្ទះរបស់ខ្លួនធ្វើអោយភ្នែកខ្មៅមូលមួយគូរនោះមើលទាំងយកចិត្តទុកដាក់។បន្តិចក្រោយមកក៏លេចរូបរាងបុរសសង្ហារពីរនាក់ថែមទាំងមានអង្គរក្សជាងដប់នាក់មកជាមួយទំនងជាមករកអីហើយទើបគេរហ័សដើរទៅសួរនាំខ្លាចគេត្រូវការអ្វី។

"សួស្ដី...ពួកលោកមករកអ្វីមែនទេ!"ជេយ៉ុន ក៏ដើរទៅរាក់ទាកភ្ញៀវចំពោះមុខទាំងលួចភ័យខ្លះៗដែលព្រោះពួកគេមកមើលខ្លួនមិនដាក់ភ្នែកជាពិសេសម្នាក់អីពាក់វែនតាឈរជ្រែងហោប៉ាវនោះមើលទំនងជាមេគេច្បាស់ហើយ

មហិច្ឆតាម្ចាស់បំណុលWhere stories live. Discover now