ភាគទី៥ កាន់តែវែងឆ្ងាយ!

859 122 9
                                        

មនុស្សគ្រប់គ្នាស្មាលនេះចេញពីរធ្វើការនាំគ្នាសម្រាកឬក៏លំហែរខួរក្បាលដើរលេងមើលគេមើលឯងញុាំអីជាមួយមិត្ត គ្រួសារឬក៏មនុស្សជាទីស្រឡាញ់ជាដើម។ដោយក្រឡែកយើងមកមើលនៅវិមានដែលគ្រប់គ្នាប៉ងចង់ចូលឯណេះវិញយើងក្រឡេកឃើញរាងល្អិតម្នាក់កំពុងតែបោកខោអាវអោយម្ចាស់វិមានទាំងមាត់ជីបអូចមិនដឹងជានិយាយស្អីខ្លះនោះទេហើយបើអោយទាយគ្មានអ្នកណាក្រៅពីរនាយល្អិតជេយ៉ុននេះទេព្រោះតែត្រូវរាងក្រាស់អោយបោកខោអាវនាយដោយដៃផ្ទាល់ហាមប្រើម៉ាសុីនហើយបើមានអ្នកបម្រើណាចូលទៅជួយរាងតូចនឹងត្រូវទទួលទោសវាយនឹងខ្សែតីម្ភៃដងមូលហេតុនេះហើយទើបនាយតូចរអ៊ូដោយសារខោអាវនាយជារបៀបអាវគ្រហ័រធ្វើការនូវពេលដែលត្រូវទឹកគឺធ្ងន់ខ្លាំងណាស់គេបោកទាំងដង្ហក់ខ្យល់វិះនឹងផុតដាច់ខ្យល់ងាប់ម្ដងម្កាល🤣

"ប្រើនោះប្រើមិនដឹងជាកិច្ចការស្អី"ជេយ៉ុន បោកបណ្ដើរមាត់រអ៊ូបណ្ដើរស្ដាប់ទៅពិតជាដូចឃ្មុំរកលម្អងផ្កាខ្លាំងណាស់

"យ៉ាងមិចប្រើបន្តិចសោះរអ៊ូច្រើនម្លេស?"សំឡេងមាំមិនដឹងចេញពីរគម្លាតណាក៏បន្លឺឡើងធ្វើអោយរាងតូចភ្ញាក់ក្រញាងព្រោះតែរាងក្រាស់ដើរមកឈរពីរខាងក្រោយខ្នងរបស់គេ

"គឺ...អឺមិនបាននិយាយអ្វីទេ"ជេយ៉ុន ក៏គ្រវីក្បាលតែសម្ដីរបស់គេធ្វើអោយរងក្រាស់សើចនេះគិតថានាយជាក្មេងដែលស្ដាប់ហើយឆាប់ភ្លេចមែនទេសុំទោសគិតខុសហើយ

"ឯងគិតថាយើងជាកូនក្មេងដែលយំទាររបស់លេងហើយបានវាឈប់យំមែនទេ"សុងហ៊ុន ក៏ដើរចូលមករករាងតូចរួចក៏អង្គុយចោងហោងយកដៃទៅច្របាច់មាត់រាងតូចអោយប៉ោងស្ពុល

"កាន់តែវែងឆ្ងាយ!"រាងតូចក៏យកដៃរបស់គេទៅបេះដៃរាងក្រាស់ចេញពីរមាត់ខ្លួនរួចក៏បន្តបោកខោអាវនាយវិញមិនខ្ចីច្រលក់មាត់ជាមួយ

"យើងមិនបានវែងឆ្ងាយ"សុងហ៊ុន ក៏ប្រកែកនេះគ្រាន់តែនាយនិយាយបន្តិចសោះចង់មកថានាយជាមនុស្សតាប៉ែនិយាយបែរអូរហូរស្ទឹងធ្លាយដល់ប្រឡាយមែនទេគ្រាន់តែគិតក៏ក្ដៅក្រហាយដែរ

"បើលោកម្ចាស់ទំនេរណាស់បោកខោអាវខ្លួនឯងទៅ"ជេយ៉ុន ក៏ងាកមកសម្លក់រាងក្រាស់អាមនុស្សមិនចូលចិត្តផងចេះមកតាប៉ែដដែលៗនៅនឹងតិចល៎ត្រូវ

មហិច្ឆតាម្ចាស់បំណុលWhere stories live. Discover now