ពេលថ្ងៃត្រង់ក៏ឈានចូលមកដល់ម៉ោងអាហារអ្នកបម្រើនៅក្នុងវិមានក៏ប្រញាប់រូតរះនាំគ្នាលើកអាហារដែលទើបនឹងធ្វើហើយក្ដៅៗហុយៗយកមកដល់លើតុរង់ចាំទទួលលោកម្ចាស់របស់ពួកគេមកទទួលទានពេលបន្តិចទៀតនេះ។
"ជេយ៉ុន លើកយកទៅដាក់នៅលើតុទៅ"ម៉ែដោះ ក៏ស្រែកប្រាប់រាងតូចអោយលើកស៊ុបដែលគាត់ទើបនឹងធ្វើហើយថ្មីៗអោយលើកយកទៅដាក់លើតុទុកអោយលោកម្ចាស់របស់គាត់
"បាទ..."ជេយ៉ុន ថាហើយក៏លើកស៊ុបនោះយកទៅដាក់លើតុចៃដន្យអីស្រាប់តែមានអ្នកបម្រើម្នាក់ដើរមកទាក់ជើងគេធ្វើអោយក្រពប់ស្រោចលើសៀនអ៊ីដែលទើបនឹងដើរចូលមកនោះធ្វើអោយគ្រប់គ្នាបើកភ្នែកធំៗមើលទាំងចំហរមាត់
*ផឹប...ប្រាវ*
"អ្ហាយ៎..ក្ដៅ...ក្ដៅណាស់"សៀនអ៊ី ក៏ស្រែកឡើងទន្រ្ទាំកាយព្រោះតែត្រូវទឹកស៊ុបក្ដៅៗនោះជះមកពេញរាងកាយនាងធ្វើអោយគ្រប់គ្នារហ័សរត់មកមើល
"ឯងធ្វើស្អីអ្នកនាងយើងអាក្មេងឆ្កួត...ប្រូស!!"នាងក៏ចូលទៅរុញរាងតូចធ្វើអោយគេដួលផ្ងារក្រោយមួយទំហឹងធ្វើឲ្យបាតដៃរបស់គេមុតអំបែងចានដែលទើបនឹងបែកនោះលាយក្ដៅទឹកស៊ុបដូចគ្នា
រាងតូចមានអារម្មណ៍ថាក្ដៅនឹងពើតផ្សារឡើងមកព្រមគ្នាបានត្រឹមតែខាំមាត់ទប់ទឹកភ្នែកកុំអោយចេញមកខាងក្រោយហើយចំពេលនោះរាងក្រាស់ក៏ដើរចូលមកល្មមឲ្យឃើញហេតុការណ៍អស់ទាំងនោះ។
"មានរឿងអី?"សុងហ៊ុន ក៏ដើរចូលមកទើបអ្នកបម្រើនាំគ្នាវែកផ្លូវអោយនាយចូលទៅក៏ឃើញគូរដណ្ដឹងរបស់នាយឈរយំនឹងម្ខាងទៀតមានកូនទាសកររបស់នាយកំពុងតែអង្គុយលើឥតការ៉ូ
"លោកម្ចាស់គឺវាធ្វើអោយទឹកស៊ុបដែលម៉ែដោះអោយវាលើកយកទៅដាក់លើតុនោះក្រពប់មកលើអ្នកនាង"អ្នកបម្រើស្រីដែលរុញរាងតូចមុននេះក៏បន្លឺឡើងធ្វើអោយនាយងាកទៅមើលរាងតូចដែលអង្គុយអោនមុខចុះនោះ
"មិចក៏ធ្វើការងារសស្លាក់សស្លើតបែបនេះ"រាងក្រាស់ក៏ងាកទៅគំហកដាក់រាងតូចធ្វើអោយគេញ័រខ្លួនចំប្រក់ដូចជាកូនសត្វធ្លាក់ទឹក
"........."
"មិចមិននិយាយឯងគរហើយមែនទេ"នាយចាប់ខឹងឡើងពេលសួរទៅគេៗបែរជាស្ងាត់មិនព្រមនិយាយជាមួយខ្លួនទើបប្រញាប់អង្គុយចោងហាងយកដៃមាំក្រាស់ទៅចាប់បង្វិលមុខគេអោយសម្លឹងមុខនាយអោយចំនឹងឆ្លើយជាមួយនាយ
YOU ARE READING
មហិច្ឆតាម្ចាស់បំណុល
Short Story«ខ្ញុំមកក្រោយនាងពិតមែនប៉ុន្តែចុងក្រោយខ្ញុំជាអ្នកឈ្នះព្រោះលោកម្ចាស់ជ្រើសយកខ្ញុំក្នុងរឿងស្នេហាមួយនេះហើយនាងជាអ្នកចាញ់»
