ភាគទី៦ ព្រោះឯងប្រហើនជាមួយនឹងយើង

827 89 1
                                        

សំឡេងស្រែកចេចចាចត្រូវបានរាងក្រាស់អោនទៅថើបគ្រញិចបបូរមាត់ម្ចាស់សំឡេងមុននេះធ្វើអោយរាងតូចបើកភ្នែកធំៗសម្លឹងមើលមុខនាយចំណែកឯដៃគឺគក់នាយមិនដកដៃលឺសូរតែឌឹបៗប៉ុន្តែមើលនាយទៅដូចជាគ្មានឈឺស្អីសោះដោយខ្នាញ់ពេករាងតូចក៏ខាំមាត់របស់រាងក្រាស់ចេញឈាមរឹមៗមកទើបនាយរហ័សដកមាត់ចេញទាំងស្រែកមិនភ្លេចយកដៃស្ទាបមាត់ដូចគ្នាទើបងាកទៅសម្លក់រាងតូច។

"អួយ...ឯងធ្វើស្អីនឹង?"សុងហ៊ុន មហាសែនម៉ួម៉ៅងាកទៅសួររាងតូចតែត្រូវក្មេងខ្លះធ្វើមុខឡេឡឺហាក់មិនដឹងខ្យល់អីចេញមក

"ធ្វើស្អី...អត់បានផង"ជេយ៉ុន បន្លឺទាំងលើកដៃអេសក្បាលខ្វោកៗបញ្ចេញអាការ:មិនដឹងខ្យល់អីកាន់តែធ្វើឲ្យរាងក្រាស់ខ្នាញ់លើសដើម

"ខាំមាត់យើងហើយនៅធ្វើចរិកភ្លើទៀត"សុងហ៊ុន ឈរជ្រែងចង្កេះថាអោយរាងតូចប៉ាច់ៗតែមើលគេទៅដូចជាមិនខ្វល់ទាល់តែសោះ

"ម...មកពីរខ្ញុំភ័យពេក"ជេយ៉ុន ក៏ធ្វើទឹកមុខរកយំឡើងមកធ្វើអោយរាងក្រាស់ហួសចិត្តគិតទៅក្មេងនេះមួយរយអារម្មណ៍តែម្ដងហើយ

"ហុឹស...យើងខ្ចិលនៅឈ្លោះជាមួយឯងណាស់"សុងហ៊ុន ថាហើយក៏ដើរចេញទៅរកបន្ទប់នាយវិញទាំងបិទទ្វារលឺសូរគ្រាំងសឹងតែរលំវិមាននេះទាំងមូល

"សតិអារម្មណ៍យ៉ាងមិចមិនដឹងទេនេះ"ជេយ៉ុន តាមមើលទ្វារនោះមួយសន្ទុះសឹមទាញកន្សែងចូលទៅងូតទឹកព្រោះគេល្វើយនឹងងុយគេងដូចគ្នា

ងាកមកមើលរាងក្រាស់

"ហ៊ើុយ...ចំជាឆ្កួតពិតមែនឯងទៅធ្វើស្អីចឹងអាសុងហ៊ុនឡប់អើយ"រាងក្រាស់គ្រាន់តែមកដល់បន្ទប់ភ្លាមក៏ស្រែកឡើងទាំងយកដៃច្បូតសក់ឡើងលើ

"ចាំជាឆ្កួតពិតមែន...តែថាបបូរមាត់របស់គេផ្អែមខ្លាំងណាស់...ហុឹស"សុងហ៊ុន គិតដល់ត្រឹមនេះក៏លើកដៃអង្អែលបបូរមាត់របស់ខ្លួនឯងនឹកគិតដល់បបូរមាត់ដូចក្លែបក្រូចនោះទាំងញញឹមមើលទៅហាក់មានក្ដីសុខខ្លាំងណាស់តែបើសិនជាមានអ្នកមកឃើញប្រាកដជាគិតថានាយជាមនុស្សឆ្កួតជាក់ជាមិនខាន

(មនុស្សឆ្កួតហើយថាអត់ទៀត😑)

"ងូតទឹកវិញឈប់គិត"នាយថាហើយក៏ទាញកន្សែងចូលទៅក្នុងបន្ទប់ទឹកដើម្បីជម្រះកាយព្រោះនាយនៅមានការងារមើលបន្តទៀត

មហិច្ឆតាម្ចាស់បំណុលWhere stories live. Discover now