ភាគទី៤២ ភាគបញ្ចប់

648 66 4
                                        

មួយសប្ដាហ៍កន្លងផុតទៅកន្លងផុតដូចជាលឿនពេកហើយសម្រាប់មនុស្សដែលមានទុក្ខជាប់នឹងខ្លួនដែលធ្វើអ្វីមិនបាននឹងរកដំណោះស្រាយមិនស្រាយហើយក៏ដូចជាសន្យាដែលរាងក្រាស់ឃ្លាការងារដើម្បីនាំប្រពន្ធកូនទៅលេងនៅប្រទេសកាណាដា។ចំណែកថ្ងៃក្រុមគ្រួសាររបស់ចាវឈុីងហ្វុងនឹងលោកស្រីសៀវបាននាំគ្នាទៅដើរកំសាន្តនៅប្រទេសកាណដានឹងបានទៅលេងក្រុមគ្រួសាររបស់ហ្វីខលនឹងអាលបឺតដូចគ្នា។ដោយពួកគេជ្រើសរើសក្នុងការដើរលេងនោះនៅលើកោះដែលល្បីនៅប្រទេកាណាដាដូចគ្នាផងដែលព្រោះបែកគ្នារៀងយូរដែលទើបចំណាយពេលមកជួបជុំគ្នាដូចជាពេលនេះ។

"អ្ហាយយយ...ចាំអូនហ្វុងផង"ហ្វុងយៀន ដែលជាក្មេងតូចល្អិតជាគេប្រឹងស្រែកចាចកាលដែលត្រូវលោកតាធំរត់ដេញចាប់រត់ប្រសាចពេញដៃខ្សាច់កាលដែលរត់មិនទាន់បងៗក៏ស្រែករកជំនួយ

"រត់ឲ្យលឿនហ្វុងយៀនបងទៅមុនហើយ"លីងយៀន ប្រឹងរត់ត្របាញ់ជើងហាមាត់ស្រែកប្រាប់ប្អូនដែលប្រឹងរត់គេចពីរតាធំនោះទាំងមិនខ្ចីងាកក្រោយ

"យើងនឹងចប់សីុពួកឯង"ជុងហ្គុក ដែលជាតាធំក៏ប្រឹងដេញតាមចៅតូចៗដែលប្រឹងរត់នោះ

"អួយ....ថេលីរត់អត់ទាន់ទេ"ថេលី ដែលជាកូនរបស់ថេសាននឹងលីហានក៏ប្រឹងរត់ទៅមុខព្រោះតែជើងនាងខ្លីៗពេក

"លីងៗចាំអូនផង...អា្ហ"ហ្វុងយៀន ក៏ស្រាប់តែស្រែកឡើងកាលដែលតារបស់គេចាប់បានមុននឹងថើបគ្រញិចមិនអោយសល់ចន្លោះ

ក្រឡេកមកមើលគូរស្នែហ៍តូចៗឯណេះវិញកំពុងតែដើរចាប់មឹកនឹងក្ដាមតាមរូងថ្មកាន់ដៃគ្នាមិនលែងហាក់បីដូចជាខ្លាចនរណាមកកញ្ឆក់ដណ្ដើមទៅ។

"បងជូហ្វាន់លែងដៃខ្ញុំក៏បានដែល"មូឈី ដែលត្រូវគេដើរកាន់ដៃជាប់ឯណេះក៏បន្លឺឡើងព្រោះតែងពីរព្រឹកមកដល់ពេលនេះគេកាន់ដៃខ្លួនជាប់មិនលែង

"បិទមាត់របស់ឯងទៅ"ជូហ្វាន់ មិនត្រឹមតែមិនលែងទេថែមទាំងងាកទៅស្ដីអោយអាល្អិតធកវើអោយគេរឹងខ្លួនហើបមាត់និយាយលែងរួចទើបបណ្ដោយឲ្យគេកាន់ដើររហូត

"យ៉ាងមិចលែងឃើញក្បាលខ្ញុំឈរត្រង់នេះហើយមែនទេ..!!"ឆេងហ្វូ មិនដឹងថាចេញមកពីរគ្រលាតណាក៏ចាប់បន្លឺឡើងធ្វើអោយអ្នកដែលឈ្ងោកមុខរកក្ដាមតាមរូងថ្មមុននេះរហ័សងាកទៅមើល

មហិច្ឆតាម្ចាស់បំណុលWhere stories live. Discover now