ភាគទី២៣ ហេតុអ្វីបានជាគេអភ័ព្វបែបនេះ

713 99 18
                                        

នាងតូចសៀនអ៊ីនិយាយមិនទាន់ផុតមាត់ផងស្រាប់តែរាងតូចដើរទៅដាក់មួយដៃកណ្ដាលមុខធ្វើអោយខៀវភ្នែកមួយបប្រិចភ្នែករួចក៏ដើរចេញទៅរកតុបាយមិនខ្វល់ពីររាងក្រាស់ដែលកំពុងតែឈរមើលនោះទេសំខាន់ពេលនេះគេឃ្លានខ្លាំងណាស់រកអ្វីមកចម្អែតក្រពះពោះវៀនរបស់គេសិន។

"អាយយ...ឯងហ៊ានដាល់យើងមែនទេ!"សៀនអ៊ី ស្រែកទន្រ្ទាំជើងខឹងនឹងរាងតូចដែលកំពុងតែអង្គុយញុាំបាយនោះធ្វើមិនដឹងទើបនាងរហ័សលើកដៃគ្រវាសអាហារដែលគេបម្រុងនឹងដួសនោះបែកខ្ចាយ

*ប្រាវ*ចានបានបែកជាបំណែកជាច្រើនកំណាត់ក្រោមស្នាដៃនាងតូចដែលមាននាងជាគូរដណ្ដឹងរបស់រាងក្រាស់ម្ចាស់វិមាននេះចំណែករាងតូចស្ងាត់មាត់ជ្រៀបសម្លឹងទៅមើលអាហារដែលបានធ្លាក់ពេញឥដ្ឋការ៉ូនោះយ៉ាងស្ងៀមស្ងាត់រួចឆ្លាស់ទៅសម្លឹងមើលមុខនាងតូចដែលញញឹមចុងមាត់ហាក់ចម្អកឲ្យគេក្ដៅក្រហាយឡើងមួយរំពេចន៍។

"ផាច់!នាងមានឃើញយើងកំពុងតែអង្គុយសុីនៅត្រង់នឹងទេ"ជេយ៉ុន លើកដៃទៅទះនាងតូចអោយនាងងាកមុខទៅម្ខាងតាមកម្លាំងដៃរបស់គេព្រោះគេទះមួយទំហឹងមុនប្រណីនោះទេ

"ឲ្យវាល្មមៗបានហើយ...ឯងដូចជាវាយគូរដណ្ដឹងយើងញយដងពេកហើយ"សុងហ៊ុន ចូលទៅគំហកអោយរាងតូចធ្វើអោយគេងាកទៅមើលមុខរបស់នាយទាំងទឹកភ្នែកហូរកាត់ផែនថ្ពាល់ក្រពុំស្អាតនោះ

"ចុះលោក...លោកម្ចាស់មិនមើលថានាងកំពុងតែធ្វើអ្វីទេ...គិតថាខ្ញុំជាអ្នកខុសឬ!"ជេយ៉ុន សួរទាំងទឹកភ្នែកញ័របបេរមាត់តតាត់ហាក់ឈឺចាប់ឡើងមកពេលនាយសម្លឹងមើលគេដោយក្ដីខឹងសម្បារឡើងមក មែនហើយគេភ្លេចគិតថាពួកគេទាំងពីរអ្នកជិតចូលរោ
ងការនឹងក្លាយជាប្ដីប្រពន្ធនឹងគ្នាហើយនឹកឃើញហើយគេក៏ងក់ក្បាលរួចបម្រុងនឹងដើរចេញតែក៏ត្រូវរាងក្រាស់ចាប់ដៃគេជាប់មិនអោយទៅណបានតទៀត

"ឯងចង់ទៅណាមិនគិតចង់សុំទោសសៀនអ៊ីសិនទេ?"សុងហ៊ុន ក៏ចាប់ដៃគេសួរទាំងខឹងព្រោះតែគេធ្វើរឹកដូចមិនដឹងរឿងអីទាំងដែលគេជាអ្នកខុសដែលត្រូវសុំទោសគូរដណ្ដឹងរបស់នាយ

"ខ្ញុំមិនបានខុស"ជេយ៉ុន ក៏កន្ត្រាក់ដៃនាយចេញពីរដៃរបស់នាយដែលចាប់កាន់នោះតែនាយកាន់ស្អិតជាប់មិនរបេះថែមទាំងក្ដាប់គេសឹងតែបាក់ដៃ

មហិច្ឆតាម្ចាស់បំណុលWhere stories live. Discover now