ក្រោយត្រូវម្ចាស់បន្ទប់ដេញចេញហើយរាងតូចក៏ចុះមកខាងក្រោមទាំងត្រដាបត្រដួសជាមួយសម្លៀកបំពាក់ដាច់រហែកចំណែករាងកាយក៏មានស្នាមជាំជាច្រើនកន្លែងដូចគ្នាចុះមកទាំងញ័រជើងធ្វើឲ្យអ្នកបម្រើដែលកំពុងតែធ្វើការនៅក្បែរនោះនាំគ្នារត់មកមើលគេគ្រប់គ្នាសូម្បីតែម៉ែដោះ។
"ជេយ៉ុនឯងទៅត្រូវអីមកពីរណានឹង?"ធីប៊ែល រត់មករករាងតូចទាំងបារម្ភព្រោះមើលសភាពគេទៅមិនល្អទាល់តែសោះជាពិសេសគឺជើងញ័រតតាត់តែម្ដងតើអ្នកណាធ្វើអីគេ?ហេតុអ្វីក៏ឃោឃៅម្ល៉េះ
"យើង...យើងមិនស្រួលខ្លួនទើបធ្លាក់ពីរលើគ្រែ"ជេយ៉ុន ប្រឹងនិយាយទាំងខ្សាវៗព្រោះតែគេគ្មានកម្លាំង
"ឯងកុំកុហក់យើង...ប្រាប់មកថាលោកម្ចាស់ធ្វើអីឯង"ធីប៊ែក នៅតែចម្រិតសួរតែរាងតូចបែរជាគ្រវីក្បាលធ្វើអោយគេដកដង្ហើមធំមួយហឿករួចក៏សម្លឹងមើលមុខគេទាំងអាណិត
"មកយើងនាំឯងទៅបន្ទប់"ធីប៊ែល ថាហើយក៏នាំរាងតូចឡើងទៅខាងលើបម្រុងនឹងជាន់ជណ្ដើរទៅហើយពេលនោះស្រាប់តែរាងក្រាស់ចុះមកទាំងជ្រែងហោប៉ាវមុខមាំសម្លឹងមើលមកកាន់គេ
"ឆាប់នាំគ្នាទៅរើឥវ៉ាន់របស់គេយកទៅដាក់នៅបន្ទប់ទាសករនៅខាងក្រោយទៅ"សុងហ៊ុន ថាហើយក៏ចុះទៅខាងក្រោមទាំងបុករាងតូចមួយទំហឹងធ្វើឲ្យគេរកនឹងដួលផ្ងារក្រោយតែក៏បានធីប៊ែលទប់ជាប់
"ឯងមិនអីទេឬ?"ធីប៊ែល ក៏សួរទៅរាងតូចទើបគេងក់ក្បាលរួចក៏នាំគេទៅបន្ទប់របស់ខ្លួនសិនដើម្បីនាំគេទៅសម្រាកមើលសភាពនេះគេក៏ដឹងថារាងតូចម្បាក់នេះជួបស្ថានភាពអ្វីហើយ
ចំណែកអ្នកបម្រើដែលត្រូវរាងក្រាស់អោយឡើងទៅប្រម៉ូលឥវ៉ាន់រាងតូចមុននេះក៏នាំគ្នាងាកមើលមុខគ្នាព្រោះតែរាងតូចល្អិតមកទាំងខ្លួនគ្មានអ្វីនោះទេចុះលោកម្ចាស់របស់ពួកគេឲ្យឡើងទៅរកស្អី។
"លោកម្ចាស់ឲ្យយើងឡើងទៅប្រម៉ូលឥវ៉ាន់អាក្មេងនោះទាំងដែលវាមកគ្មានយកស្អីមកផងនោះ"អ្នកបម្រើស្រីម្នាក់ក៏បន្លឺឡើងធ្វើឲ្យពួកអ្នកបម្រើផ្សេងៗទៀតនាំគ្នាពេបមាត់ហើយក៏ចេញទៅធ្វើការងារផ្សេងវិញព្រោះពួកនាងមិនចូលចិត្តរាងតូចនោះទេឃើញមុខភ្លាមស្អប់តែម្ដងលើកលែងតែម៉ែដោះនឹងធីប៊ែលប៉ុណ្ណោះ
BINABASA MO ANG
មហិច្ឆតាម្ចាស់បំណុល
Short Story«ខ្ញុំមកក្រោយនាងពិតមែនប៉ុន្តែចុងក្រោយខ្ញុំជាអ្នកឈ្នះព្រោះលោកម្ចាស់ជ្រើសយកខ្ញុំក្នុងរឿងស្នេហាមួយនេះហើយនាងជាអ្នកចាញ់»
