ក្រោយពីនិយាយគ្នារួចហើយរាងតូចក៏ត្រូវបានរាងក្រាស់ហៅអោយទៅជួបទើបគេក្រោកឡើងងូតទឹកស្លៀកពាក់ស្អាតបាតដើរទៅទាំងវេទនាទាំងញ័រជើងដើរមកតាមផ្លូវក៏ត្រូវអ្នកបម្រើមើលមកគេទាំងពេបមាត់ជម្រេញនឹងស្អប់ខ្ពើមចេញមក។
(កញ្ជះដូចគ្នាសោះខ្លាំងសាហាវ🌚)
"ម៉ែដោះតើលោកម្ចាស់នៅដែលទេ?"ជេយ៉ុន ចូលមកដល់ក៏សួររករាងក្រាស់ទើបម៉ែដោះញញឹមមុននឹងលើកដៃចង្អុលទៅខាងលើ បែបបញ្ជាក់ថាលោកម្ចាស់ដែលគេរកគឺនៅខាងលើនឹងហើយ
"អរគុណណាម៉ែដោះ"ជេយ៉ុន ញញឹមរួចក៏ដើរឡើងទៅខាងលើទៅរកលោកម្ចាស់ចិត្តឃោឃៅយង់ខ្នងនោះទាំងញ័រជើងចំណែកមាត់ក៏ឡើងស្វាយដូចគ្នាព្រោះតែភ័យមិនដឹងថាឡើងទៅដល់គេនឹងជួបរឿងអ្វីខ្លះទៀតនោះទេសូមកុំអោយមានអ្វីកើតឡើងចុះ
*តុ..តុ*
"លោក...លោកម្ចាស់ខ្ញុំមកដល់ហើយ"ជេយ៉ុន ឡើងមកដល់ក៏លើកដៃគោះទ្វារតិចព្រោះខ្លាចរំខានគេនៅខាងក្នុងតែមិនលឺសូម្បីសម្លេងឆ្លើយតប
"លោកម្ចាស់ខ្ញុំមកហើយ"ជេយ៉ុន នៅតែធ្វើដដែលៗរហូតដល់ទ្វារត្រូវបើឡើងបង្ហាញរាងក្រាស់មើលមកគេទាំងមុខងាប់ទំនងខ្មោចចូលសណ្ឋិតទៀតហើយ
"គឺ...គឺលោកម្ចាស់ហៅខ្ញុំមានការអីមែនទេ?"ជេយ៉ុន សួរទាំងភ័យពេលឃើញនាយសម្លឹងមើលមុខគេមិនដាក់ភ្នែកសោះឡើយដល់បែបនេះគេចង់រត់ម្ដងៗទៅហើយ
"យ៉ាងមិចចាំតែយើងមានការមែនទេទើបអាចកោសហៅឯងបាន"សុងហ៊ុន ដាក់ទៅវិញមួយខ្សែរធ្វើឲ្យគេស្ងាត់មាត់ព្រោះនាយនិយាយត្រូវម្យ៉ាងព្រោះគេជាទាសកររបស់នាយបើនាយចង់ហៅគឺត្រូវតែមកនឹងហើយគ្មានសិទ្ធសួរនោះទេចំមែនហើយ
"មិនមែនបែបនឹងទេ"ជេយ៉ុន ក៏រហ័សគ្រវីក្បាលប្រកែកកុំអោយនាយខឹងគេទាន់អី
"ឯងមកពីរស្រុកឈរមែនទេ"សុងហ៊ុន ថាហើយក៏ដើរទៅអង្គុយលើសាឡុងទើបរាងតូចរហ័សដើរទៅគើមៗជិតនឹងមិនហ៊ានអង្គុយទេ
"មិចក៏មិនអង្គុយ"សុងហ៊ុន ឃើញបែបនេះក៏ចងចិញ្ចើមឡើងស្រែកគំហកអោយគេទើបរាងតូចរហ័សដាក់ខ្លួនអង្គុយទាំងរញីរញ័រលើឥដ្ឋការ៉ូមិនទាន់នឹងបានដល់ផងក៏ហើបវិញយ៉ាងលឿន
YOU ARE READING
មហិច្ឆតាម្ចាស់បំណុល
Short Story«ខ្ញុំមកក្រោយនាងពិតមែនប៉ុន្តែចុងក្រោយខ្ញុំជាអ្នកឈ្នះព្រោះលោកម្ចាស់ជ្រើសយកខ្ញុំក្នុងរឿងស្នេហាមួយនេះហើយនាងជាអ្នកចាញ់»
