ភាគទី២ កុំគិតក្នុងចិត្ត

927 80 0
                                        

ក្រោយនិយាយទូរស័ព្ទចប់រាងក្រាស់ក៏បន្តអង្គុយពិនិត្យឯកសាររបស់គេវិញ។ចំណែកនាយសេមគឺត្រូវពិនិត្យឃ្លាំងដែលអោយគេដឹកយកមកដាក់ព្រោះវាអស់ទៅហើយណាមួយក្លឹបរបស់រាងក្រាស់មានស្រារសជាតិឆ្ងាញ់ព្រមទាំងសេវាកម្មល្អថែមទៀតផង។

"ស្អែកយើងនឹងទៅទារលុយឲ្យបាន...នេះលើសឡើងពីរសប្ដាហ៍ហើយកុំសង្ឃឹមថាសារនេះរត់រួចអោយសោះ"រាងក្រាស់អង្គុយគិតពីរកូនបំណុលរបស់ខ្លួនដែលទៅទារលើកណាមិនដែលសងទេគិតតែពេលសុំពន្យាបើចាប់រាប់ទៅគឺពីរអាទិត្យហើយ

*តុ~~តុ*សំឡេងគោះទ្វារក៏បន្លឺឡើងទើបរាងក្រាស់បង្វែរអារម្មណ៍ទៅរកទ្វារវិញទើបបង្ហើបសំនៀងឲ្យអ្នកខាងក្រៅលឺនឹងបានបើកទ្វារមកចេញនារីរូបស្រស់ជនជាតិចិនស្រឡូនម្នាក់ដើរចូលមករកនាយ

"បងរវល់ការងារឬអត់?"សៀនអ៊ី ដែលត្រូវជាគូរដណ្ដឹងរបស់រាងក្រាស់ក៏ដើរចូលមករកនាយសួរសំណួរទៅកាន់នាយទាំងក្រែងចិត្ត

"បងមិនសូវរវល់ទេថ្ងៃនេះ...អូនចង់ទៅណាមែនទេ?"សុងហ៊ុន ក៏ងាកមកសួរគូរដណ្ដឹងសំណព្វចិត្តរួចក៏ទាញនាងមកអង្គុយលើភ្លៅ

"អូនគ្រាន់តែចង់ញុាំស៊ុប...បើបងរវល់ក៏មិនអីដែល"សៀនអ៊ី ក៏ញញឹមឆ្លើយតបយ៉ាងស្រទន់ព្រោះនាងជានារីទន់ភ្លន់មិនចេះលាក់ពុតទើបរាងក្រាស់ស្រឡាញ់នាងបែបនេះបើក្រៅពីរនាងប្រហែលរំអុកទាមទារទៅទាល់តែបាន

"បងអស់ការងារធ្វើហើយសល់ប៉ុន្មានទុកអោយសេមមើលចុះ"រាងក្រាស់ថាហើយក៏ងើបទាញអាវក្រៅយកមកពាក់រួចក៏ស្រាក់ដៃជាមួយនាងតូចដើរចេញទៅជួនពេលនោះសេមក៏មកដល់ដូចគ្នា

"ចាហ្វាយចង់ទៅណាមែនទេ"សេម ក៏សួរទៅរាងក្រាស់មើលទៅទំនងជាទៅណាហើយបានជាកាន់ដៃគូរដណ្ដឹងស្អិតបែបនេះ

"យើងនឹងសៀនអ៊ីនាំគ្នាទៅញុាំអី...ការងារនៅសល់ឯងចាំមើលផងដឹងឬនៅ?"សុងហ៊ុន ក៏ឆ្លើយទៅនាយសេមក៏មិនភ្លេចផ្ដាំអោយគេមើលការងារដូចគ្នានាយជាមនុស្សម៉ត់ចត់នឹងការងារមិនអាចប្រហែសបានទេបើមិនចឹងប្រយ័ត្នប្រហោងព្រោះការងាមួយមុខៗចំណូលចូលមួយថ្ងៃមិនក្រោមដប់លានដុល្លារនោះទេ

មហិច្ឆតាម្ចាស់បំណុលWhere stories live. Discover now