ភាគទី២៤ ចរិកថោកដូចឆ្កែតំបែកក្បាល

808 107 20
                                        

កាយតូចច្រឡឹងរបស់រាងតូចអង្គុយធ្មឹងនៅលើគ្រែពេទ្យក្រោយងើបពីរសន្លប់មកទោះធីប៊ែលឬម៉ែដោះឲ្យគេញុាំបាយក៏បដិសេធដោយយកលេសថា<មិនឃ្លានទេ>នេះហើយជាពាក្យដែលគេទន្ទិញជាប់មាត់តាំងពីរក្រោកពីរសន្លប់មកទើបពួកគេបណ្ដោយអោយអង្គុយបែបនេះសួរនាំយ៉ាងណាក៏គេមិននិយាយរកគិតតែពីរអង្គុធ្មឹងអង្អែលពោះរាបស្មើដែលលេងមានទារកនៅក្នុងនោះតទៀតចំណែកទឹកភ្នែកស្រក់មិនចេះដាច់ទាល់តែសោះខួរក្បាលស្ពឹកស្រពន់និយាយលេងដឹងគ្នាពេលនេះគេដូចជាមនុស្សវិកលចរិកអាចហៅបានថាមនុស្សបាត់បង់សតិអស់ម្ចាស់ការលើខ្លួនឯងតទៅទៀត។

"ហ្ហឹក..កូន...មែនហើយ...កូន"ជេយ៉ុន លើកដៃអង្អែលពោះនិយាយដដែលៗហាក់មិនសុាំទាល់តែសោះដល់ថ្នាក់ធីប៊ែលដែលអង្គុយក្បែរនោះសម្លឹងមើលគេទាំងទឹកភ្នែករហាម

"ជេយ៉ុនឯង...ឯងក្លាយទៅជាមនុស្សឆ្កួតហើយ"ធីប៊ែល និយាយខ្សឹបៗម្នាក់ឯងសម្លឹងទៅមើលអ្នកដែលអង្គុយអង្អែលពោះខ្លួនឯងម្ដងសើចម្ដងយំបើសិនជាប្រាប់គេថាជាមនុស្សធម្មតាគ្មានអ្នកណាហ៊ានជឿនោះទេបើចរិកគេបែបនេះទៅហើយ

"កូននៅជាមួយម៉ាម៉ាណាដឹងឬទេ...អា្ហឃ្លានឬ?...នេះកូនញុាំទៅ"ជេយ៉ុន អង្គុយអោបតុក្កតារូបកូនក្មេងនិយាយលេងជាមួយវាហាក់ដូចជាកូនដែលគេបង្កើតយ៉ាងចឹងថែមទាំងលើកគេអោយទៅបៅដោះរបស់ខ្លួនថែមទៀត មិនត្រឹមតែប៉ុណ្ណោះថែមទាំងសើចកក្អឹកសម្លឹងមើលទៅតុក្កតានោះ

"កូនឆ្លាតរបស់ម៉ាម៉ា...ឆាប់មឹមទៅមើលមុខម៉ាម៉ាធ្វើអីកូន...ឬមួយកូនឈប់មឹមហើយ"ជេយ៉ុននលើកតុក្កតានោះមកនិយាយសើចសប្បាយតែម្នាក់ឯងធ្វើដូចតុក្កតានោះអាចសន្ទនាជាមួយគេបាន

*តុ...តុ*សម្លេងគោះទ្វារហាក់បង្អាក់អោយធីប៊ែលដែលអង្គុយចិតផ្លែឈើមុននេះរហ័សរត់ទៅបើកទ្វារព្រោះគិតថាជាម៉ែដោះដែលទៅភូមិគ្រិះយកមកអោយគេផ្លាស់នោះប៉ុន្តែគ្រាន់តែបើកចេញភ្លាមធ្វើគេគាំងព្រោះអ្នកគោះមុននេះគឺជា....

"លោក...លោកម្ចាស់"ធីប៊ែល និយាយទាំងត្រដិតពេលក្រឡេកឃើញមុខរបស់នាយយ៉ាងមាំទើបនាយដើរចូលទៅខាងក្នុងមិនខ្ចីមាត់រកអ្នកណាទាំងអស់

មហិច្ឆតាម្ចាស់បំណុលWhere stories live. Discover now