ភាគទី៣៨ មនុស្សចាស់ពូកែកុហក់

560 69 13
                                        

៚៣ឆ្នាំកន្លងផុតទៅ៚

រយះពេលបីឆ្នាំខាងមុខនេះរាងតូចត្រូវបានស្វាមីមើលថែថ្នាក់ថ្នមខ្លាំងបំផុតមិនអោយធ្វើអ្វីនោះទេគឺដេកចាំតែចាយលុយប៉ុណ្ណោះតែគិតថារាងតូចព្រមមែនទេចម្លើយគឺអត់ទេក៏បានទទូចសុំរាងក្រាស់បើកហាងកាហ្វេមួយកន្លែងនៅខាងមុខសាលារបស់អាល្អិតជូហ្វាន់រៀនរាល់ថ្ងៃនេះនាយក៏មិនប្រកែកក៏ព្រមបើកអោយគេដោយហាងមួយនោះមានពីរជាន់ដោយជាន់ទីមួយមានដាក់សៀវភៅអោយភ្ញៀវអាននឹងជាន់ទីពីរមានកន្លែងអោយអង្គុយធ្វើការយ៉ាងស្ងៀមស្ងាត់។បីឆ្នាំមកនេះអាល្អិតជូហ្វាន់ក៏មានវ័យ៨ឆ្នាំដូចគ្នាតែគេមិនមនចរឹកញ៉េះញ៉ោះដូចក្មេងដទៃគេជាក្មេងម្នាក់ដែលស្ងៀមស្ងាត់នឹងកាចបំផុតមិនចូលចិត្តអ្នកណាមកលេងសើចជាមួយគេទេហើយឆ្នាំនេះគេរៀនថ្នាក់ទី៤ដូចគ្នាហើយអ្វីដែលពិសេសនោះគឺគេមានប្អូនភ្លោះប្រុសស្រីមានវ័យ៣ឆ្នាំដូចគ្នាតែរវាមនៅមិនស្ងៀមដូចស្វាចឹងនេះហើយជាចំណងដៃអាពាហ៍ពិពាហ៍របស់ប៉ាប៉ានឹងម៉ាម៉ារបស់គេ

បើនិយាយពីរជំនួញប៉ាប៉ាវ័យ៣៥ឯណេះវិញរកសុីកាក់កបឡើងដូចជាទឹកហូរចឹងលុយចាយមួយជីវិតនេះមិនអស់ផងបើនិយាយពីរសម្រស់វិញក្មេង១៨ដូចអ្នកអានខ្លះសុំចាញ់តែម្ដង។

*វិមានចាវឈុីងហ្វុង*

ងុឺត...សម្លេងចាប់ហ្រ្វាំងឡានក៏លាន់លឺរន្ធឹកនៅផ្ទៃសាបដាស់ដល់អ្នកដែលនៅខាងក្នុងអោយរហ័សចេញមកមើលហើយអ្នកដែលលឿនជាងគេគឺម៉ាម៉ានៅក្នុងវិមាននេះតែម្ដងរហ័សរត់មកទទួលស្វាមី។

"លោកប្ដី...ហិហិ"ម៉ាម៉ាវ័យ២៦ឆ្នាំរត់មកទាំងសើចកក្អឹកមកទទួលស្វាមីធ្វើអោយនាយញញឹមខ្នាញ់ទើបអោនទៅថើបថ្ពាល់គេមួយខ្សឺតមុននឹងបណ្ដើរគ្នាចូលផ្ទះញុាំអាហារពេលថ្ងៃត្រង់

"ហ្វុងយៀនវាជារបស់បងទេ"ចូលមកដល់ខាងក្នុងផ្ទះភ្លាមសម្លេងច្រេចច្រាចរបស់កូនភ្លោះពីរនាក់នោះក៏លឺលាន់ពេញវិមានដណ្ដើមស្អីគ្នាមិនដឹង

"អត់ទេ...ហ្វុងយៀនឃើញមុន...បងលីងយៀនមកក្រោយអូនទេ"អាល្អិតមានវ័យ៣ឆ្នាំក៏ស្រវាប្រអប់សូកូឡារត់យ៉ាងលឿនពេលដែលបងស្រីភ្លោះរបស់គេដេញចាប់រត់ប្រសាចពេញវិមាន

មហិច្ឆតាម្ចាស់បំណុលWhere stories live. Discover now