ពេលថ្ងៃត្រង់ក៏ឈានមកដល់រាងក្រាស់រហ័សមើលម៉ោងឃើញថាដល់ម៉ោងដែលកំណត់ហើយងើបឡើងចេញពីរតុធ្វើការដើរទៅរកជណ្ដើរយន្តទៅជាន់ខាងក្រោមធ្វើឲ្យបុគ្គលិកដែលធ្វើការនៅជាន់ទីនេះនាំគ្នាភ្ញាក់ផ្អើលព្រោះរាល់ដងមិនដែលឃើញនាយចេញទៅរកបាយនៅខាងក្រៅឬចេញទៅណាទេលុះត្រាតែនាយសេមជាជំនិតយកមកអោយទើបនាយញុាំតែថ្ងៃនេះខុសប្លែកពីររាល់ដងព្រោះនាយចេញទៅម៉ោងបាយទៀងជាងរាល់ដង។
"អ្ហេស!ថ្ងៃនេះលោកអគ្គនាយកចេញលឿនខុសរាល់ដងយើងមិនដែលឃើញសោះ"បុគ្គលិកស្រីម្នាក់និយាយឡើងព្រោះនាងនិយាយមិនខុសនោះទេព្រោះធ្វើការរាល់ថ្ងៃមិនដែលឃើញលោកអគ្គនាយកចេញទៅណាទេបើចេញលុះត្រាតែពេលទៅផ្ទះប៉ុណ្ណោះ
"ឯងនិយាយត្រូវ...រាល់ដងគាត់មិនដែលចេញទៅក្រៅពេលម៉ោងនេះទេ"បុគ្គលិកស្រីម្នាក់ទៀតក៏បន្លឺ
"អឹម...តោះទៅញុាំបាយ"ពួកនាងថាហើយក៏រៀបឯកសារទុកទើបនាំគ្នាចេញទៅញុាំបាយក្រៅនឹងខ្លះទៀតច្រកពីរផ្ទះយកមកញុាំជុំគ្នា។
*តាមផ្លូវទៅវិមាន*
"ចាហ្វាយនោះហាងនំខេក"សេម ក៏លើកដៃចង្អុលទៅហាងនំខេកដែលរាងក្រាស់អោយឈប់ចុះទិញអោយនាយតូចដែលនៅវិមាននោះ
"ចុះទៅទិញដប់ប្រអប់មកយករសជាតិផ្សេងគ្នា"សុងហ៊ុន ក៏ងាកទៅមើលតាមដៃនាយទើបនាយសេមងក់ក្បលមុននឹងចុះទៅតាមការបញ្ជា
*តឺង*សម្លេងទូរស័ព្ទរបស់រាងក្រាស់ក៏រោទិ៍ឡើងដាស់ដល់ប្រព័ន្ធប្រសាទនាយអោយលើកមកមើលចិញ្ចើមក្រាស់ក៏ចងភ្ជាប់ក្រោយឃើញលេខចម្លែកខលមកតែក៏ដាច់ចិត្តលើកព្រោះខ្លាចមានអ្វីសំខាន់ទើនលើកយកមកផ្អឹបត្រចៀកគ្រាន់តែលើកមកស្ដាប់ភ្លាមស្នមញញឹមក៏ភ្ញោចឡើងពេលលឺសម្លេងពីរខ្សែម្ខាងទៀត។
(ហាឡូ...ប៉ាប៉ានេះជាជូហ្វាន់ណា)អាល្អិតបន្លឺឡើងសើចកក្អឹកព្រោះគេលួចទូរស័ព្ទម៉ាម៉ាយកមកខលទៅរាងក្រាស់ដោយសុំលេខពីរម៉ែដោះ
"ហាឡូ...ខលមកប៉ាធ្វើអីកូន?"សុងហ៊ុន ស្រាប់តែញញឹមឡើងពេលលឺសម្លេងចេចចាចរបស់កូនប្រុសហើយទុក្ខកង្វល់ទាំងប៉ុន្មានរំសាយទៅតាមខ្យល់អស់
YOU ARE READING
មហិច្ឆតាម្ចាស់បំណុល
Short Story«ខ្ញុំមកក្រោយនាងពិតមែនប៉ុន្តែចុងក្រោយខ្ញុំជាអ្នកឈ្នះព្រោះលោកម្ចាស់ជ្រើសយកខ្ញុំក្នុងរឿងស្នេហាមួយនេះហើយនាងជាអ្នកចាញ់»
