ពេលថ្ងៃត្រង់ក៏ឈានមកដល់ជូហ្វាន់ក៏រៀបចំឯកសារដែលសញ្ញេរួចរាល់ដាក់មួយដុំមុននឹងដើរទៅរកមូឈីដែលកំពុងតែអង្គុយឈ្ងោកមុខគូររូបខេកព្រោះគេជាម្ចាស់ហាងខេកនៅក្នុងទីក្រុងសៀងហៃនេះដូចគ្នា។
"អូនដល់ម៉ោងទៅផ្ទះហើយ...សុឺត"ជូហ្វាន់ ក៏ដាក់ខ្លួនអង្គុយលើសាឡុងក្បែរនាយល្អិតមុននឹងអោនទៅថើបគេមួយខ្សឺត
"បងរួចដៃហើយមែនទេ?"មូឈី ក៏ងាកមកសួរគូរដណ្ដឹងទាំងដៃបិទអាយផេតរបស់គេទុកសួរទៅនាយទាំងញញឹមស្រស់
"រួចហើយ!ចឹងយើងឆាប់ទៅវិមានកុំអោយចាស់ៗចាំបាយយូរ"នាយថាហើយ ក៏ដឹកដៃរបស់គេចេញទៅនិយាយតាមត្រង់រាល់ថ្ងៃស្រឡាញ់អើយសែនស្រឡាញ់អ្នកណាប៉ះមិនបានទេ
Skip
ងាកមកខាងវិមានឯណេះវិញអ្នកបម្រើស្រុះដៃជើងយ៉ាងញាប់ព្រោះតែដល់ម៉ោងអាហារថ្ងៃត្រង់ម្នាក់ៗមមាញឹកជាខ្លាំងរៀបដាក់នៅលើតុយ៉ាងមានរបៀបរៀបរយមុននឹងលោកម្ចាស់របស់ពួកគេបណ្ដើរភរិយាចុះមកនឹងមានកូនដើរចូលមកក្រោយពីរបំពេញកាតព្វកិច្ចរួចរាល់។
"ម៉ាម៉ា...នឹកណាស់នៀក៎"ហានយី ដែលទើបនឹងមកពីរហាងរបស់បងស្រីក៏រត់មករកម៉ាម៉ារបស់គេត្រដាងដៃចូលទៅអោបតែក៏ត្រូវអោបខ្យល់ជំនួសកាលដែលប៉ាប៉ារបស់គេអូសប្រពន្ធទៅម្ខាង។
"កុំមកអោបប្រពន្ធប៉ា...ទៅងូតទឹកហើយអាមកញុាំបាយប៉ានឹងបងៗចាំ"សុងហ៊ុន ស្រដីចប់ក៏ដើរហួសទៅតុបាយទាំងមានភរិយាកំពុងតែហួសចិត្តនាយ
"ចាស់ហើយនៅហួងហែងប្រពន្ធទៀតបងឯងនេះ"ជេយ៉ុនងើយមុខទៅសើចដាក់ប្ដីកាលដែលឃើញគេហួងហែងខ្លួនមិនអោយកូនបានប៉ះបែបនេះ
"ត្រូវហើយ!កាន់តែចាស់កាន់តែថ្នាក់ថ្នម"សុងហ៊ុន ថាហើយក៏អោយទៅថើបថ្ពាល់របស់គេមួយខ្សឺត
"អ្ហា៎ក...ជ្រេញខ្លាំងណាស់"ជេយ៉ុន ក៏ពេបមាត់ជ្រេញនឹងសម្ដីរបស់ប្ដីសុទ្ធតែកាន់តែចាស់កាន់តែថ្នមចុះកាលគេនៅពេញវ័យមិចក៏ធ្វើបាបគេម្លេស។
"ម៉ាម៉ាខ្ញុំមកវិញហើយ"លីងយៀន/ហ្វុងយៀន ក៏ស្រែកឡើងសន្ទឹកព្រោះពួកគេបានមកដល់ព្រមគ្នាទើបស្រែកអោយអ្នកដែលឈរស្វីតនោះរហ័សងាកទៅមើលទាំងចងចិញ្ចើមព្រោះតែហឹង
YOU ARE READING
មហិច្ឆតាម្ចាស់បំណុល
Short Story«ខ្ញុំមកក្រោយនាងពិតមែនប៉ុន្តែចុងក្រោយខ្ញុំជាអ្នកឈ្នះព្រោះលោកម្ចាស់ជ្រើសយកខ្ញុំក្នុងរឿងស្នេហាមួយនេះហើយនាងជាអ្នកចាញ់»
