រាងតូចពេលនេះកំពុងតែបោសសម្អាតនៅក្នុងបន្ទប់ដែលគេទុកចោលនោះរហូតដល់រួចរាល់តែមើលយូរៗទៅមានអីស្អាតត៎ាសគ្រាន់តែវាមានធូលីនូវពេលសម្អាតហើយគឺដូចជាបន្ទប់ព្រះអង្គម្ចាស់ចឹង។បើនិយាយពីរចចកពណ៌ខ្មៅនោះវិញវាបានទៅហៅប្រពន្ធរបស់វាដែលមានសម្បុរពណ៌សមកជាមួយកំឡុងពេលរាងតូចកំពុងតែសម្អាតកន្លែងនោះ។
*ហ្អឹម*សម្លេងរបស់វាក៏គ្រហឹមម្ដងទៀតទាក់ទាញចំណាប់អារម្មណ៍របស់រាងតូចអោយងាកទៅមើលគេទាំងចងចិញ្ចើមហើយចិញ្ចើមក៏ត្រូវស្រាយទៅវិញពេលឃើញវាដើរមកលិតដៃរបស់ខ្លួនចំជាពេលនោះចចកពណ៌សដែលជាប្រពន្ធរបស់ហ្វីខលក៏ដើរមករករាងតូចទាំងលានអណ្ដាត។
"អ្ហេស...ឯងនាំគេមកមែនទេ?"រាងតូចសួរទៅចចកខ្មៅទើបវាយកក្បាលទៅលើពោះរបស់រាងតូចហាក់ដូចជាមានអ្វីក្នុងនឹងចឹងនេះវាធ្វើបែបនេះជាច្រើនដងច្រើនលើកហើយ
"ហ្អឹម..."វាគ្រហឹមទើបរាងតូចលើកដៃទៅអង្អែលក្បាលចចកពណ៌សម្ដងនឹងអោនមលលបន្តោងដែលជាប់ក.នោះដើម្បីមើលឈ្មោះឃើញ:ហ្វីបឺ
"ឈ្មោះឯងហ្វីបឺពិរោះណាស់"ជេយ៉ុន ក៏ញញឹមទៅសត្វអង្គុយចំពោះមុខខ្លួនទើបវាលូនចូលមកដាក់ក្បាលអង្អែលលើពោះរាងតូចថែមទាំងលិតថើរៗនៅលើនោះដូចគ្នា
"ហ្វីបឺនឹងហ្វីខល...ពួកឯងជាប្ដីប្រពន្ធនឹងគ្នា"ជេយ៉ុន សត្វទាំងពីរគ្រាន់តែលឺរាងតូចនិយាយក៏ញីក្បាលវាចុះឡើងបញ្ជាក់ឲ្យដឹងថាអ្វីដែលគឺនិយាយគឺជាការពិតហើយ
"អ្ហា៎...រសើុបណាស់ហេតុអ្វីបានជាមកនាំគ្នាលិតពោះរបស់យើងទៅវិញ"ជេយ៉ុន សើចកក្អឹកព្រោះតែពួកវានាំគ្នាដេកលិតធ្វើមើលខ្លួនជាចំណិទៅហើយ
"ពួកឯងធំជាងយើងដល់ទៅ២ដង"ជេយ៉ុន ចាប់ផ្ដើមពេបឡើងសម្លឹងមើលខ្លួននឹងចចកទាំងពីរនោះឆ្លាស់គ្នាព្រោះតែចចកពីរនឹងធំណាស់ចំណែកខ្លួនវិញតូចប៉ុនមេដៃនិយាយអោយចំគឺធំជាងក្បាលពួកវាបន្តិចទៅចុះ
ចំណែករបួសដៃរបស់គេគឺបានលាងចេញហើយព្រោះតែនៅក្នុងបន្ទប់នេះមានប្រអប់ដាក់របស់លាងរបួសទើបគេយកវាមកលាងសម្អាតមេរោគចេញ។អង្គុយសុខៗរាងតូចស្រាប់តែរមួលពោះរកក្អួតទើបគេប្រញាប់ស្ទុះរត់ចេញទៅក្រៅក្អួតចេញមកទាំងធីងធោងលំបាកមកព្រមគ្នាឬមួយក្រពះធ្វើទុក្ខដោយសារគេមិនបានញុាំអ្វី។(🙈)
KAMU SEDANG MEMBACA
មហិច្ឆតាម្ចាស់បំណុល
Cerita Pendek«ខ្ញុំមកក្រោយនាងពិតមែនប៉ុន្តែចុងក្រោយខ្ញុំជាអ្នកឈ្នះព្រោះលោកម្ចាស់ជ្រើសយកខ្ញុំក្នុងរឿងស្នេហាមួយនេះហើយនាងជាអ្នកចាញ់»
