ភាគទី១៦ យើងក៏មិនដឹងដូចគ្នា

772 96 15
                                        

ពេលយប់រាងតូចក៏រត់ទៅលេងអំពិលអំពែកដែលនៅមិនឆ្ងាយពីរបន្ទប់របស់គេប៉ុន្មាននោះទេដោយសារតែមានហ្វីខលនឹងហ្វីបឺនាំគេមកធ្វើឲ្យរាងតូចសប្បាយចិត្តខ្លាំងណាស់សើចកក្អឹកលាន់ពេញព្រៃក្រាស់នោះ។

"វ៉ោវ...ស្អាតខ្លាំងណាស់"ជេយ៉ុន រត់ទៅបង្វិលខ្លួនជុំវិញអំពិលអំពែកទាំងសើចសប្បាយរីករាយ

"អរគុណពួកឯងដែលនាំខ្ញុំមកលេង"ជេយ៉ុន ក៏ដាក់ខ្លួនអង្គុយនៅលើមែកឈើទាំងយកដៃទៅអង្អែលក្បាលរបស់គេ

"យើងចង់ទៅខាងក្រៅខ្លាំងណាស់"ជេយ៉ុន ក៏ពេបមាត់រកយំឡើងមកងាកទៅនិយាយជាមួយនឹងហ្វីខលដែលកំពុងស្ដាប់គេទាំងលានអណ្ដាត ព្រោះតែគេមកនៅក្នុងនេះមិនដឹងថាធីប៊ែលរកគេយ៉ាងមិចហើយទេមក

"ហ្អឹម..."ហ្វីបឺ ក៏ដើរចូលមករកទាំងមានរបស់ញុាំចូលមកធ្វើអោយគេបើកភ្នែកធំៗភ្ញាក់ផ្អើលព្រោះក្នុងនោះអាហារទំនងៗខ្លាំងណាស់

"ហ្វីបឺបានមកពីរណានឹង"ជេយ៉ុន សួរដោយដៃរុករើក្នុងកញ្ជ្រែងព្រោះសុទ្ធតែអាហារនឹងទឹកដោះគោថែមទាំងមានផ្លែឈើថែមទៀត

_________________

"ឯងមានបានទៅអើតអាក្មេងនោះទេ"សុងហ៊ុន ក៏ងាកទៅសួរជំនិតពេលឃើញគេយកឯកសារមកអោយនាយពិនិត្យ

"មិនបានទៅនោះទេ"សេម ក៏គ្រវីក្បាលទើបរាងក្រាស់ងាកមុខមកមើលគេទាំងចងចិញ្វើម

"អត់សោះតែម្ដង?"សុងហ៊ុន ចំណែកនាយសេមក៏គ្រវីក្បាលបញ្ជាក់ដូចជាអ្វីដែលរាងក្រាស់

"ពិតមែនហើយលិកម្ចាស់លឺថាថ្ងៃមិញនេះហ្វីខលនឹងហ្វីបឺចេញមកមែនទេ!"សេម ក៏សួរទាំងភ្ញាក់ផ្អើលព្រោះសត្វចចកទាំងពីរនឹងកម្រចេញមកខ្លាំងណាស់បើគេចេញមកលុះត្រាតែចាហ្វាយគេប្រលែង

"យើងក៏មិនដឹងថាគេមកបានយ៉ាងមិច!សំខាន់ថែមទាំងខាំដៃសៀនអ៊ីថែមទៀតផង"សុងហ៊ុន

"ខាំដៃ...នេះពួកគេខាំដៃអ្នកនាងតូចមែនទេ?"សេម

"គឺហ្វីខលដែលជាអ្នកខាំពេលសៀនអ៊ីលើកដៃទៅអង្អែលក្បាលវាមើលទៅវាដូចជាមានគុំនំជាមួយនាងយ៉ាងចឹង"សុងហ៊ុន ព្រោះថ្ងៃមិញនាយលាងរបួសអោយសៀនអ៊ីឃើញមុតជ្រៅខ្លាំងណាស់មើលទៅសត្វចចកមួយនឹងដូចជាមានគុំនំនឹងគូរដណ្ដឹងរបស់នាយយ៉ាងចឹង

មហិច្ឆតាម្ចាស់បំណុលWhere stories live. Discover now