ភាគទី៤ ចាំតែភ្លើតើ?

848 102 9
                                        

រាងតូចក៏ដើរទៅតាមការហៅរបស់រាងក្រាស់ពេលទៅដល់ក៏ត្រូវបានរាងក្រាស់ចាប់ច្របាច់គូទទន់ៗរបស់គេធ្វើអោយគេស្រែកផ្អើលវិមានទាំងខឹងក្រហមមុខអត់មិនបានក៏លើកដៃទៅទះកំផ្លៀងរាងក្រាស់អោយរាងចាលម្ដងគិតស្អីបានជាមកច្របាច់គូទបែបនឹងពិតជាអត់មាយាទមែន។

*ផ្លាច់*សំឡេងទះកំផ្លៀងលាន់ឡើងផ្លាច់ធ្វើអោយផ្ទៃមុខសង្ហារងាកទៅតាមកម្លាំងដៃចំណែកឯអ្នកបម្រើនឹងនាយសេមវិញនាំគ្នាចំហរមាត់បើកភ្នែកធំៗព្រោះតែមិននឹកស្មានដល់ថារាងតូចហ៊ានទះលោកម្ចាស់របស់គេនោះទេមើលទៅបើមិនរស់ក៏ពិការដែលសារនេះ។

"ឯងទះយើង?"សុងហ៊ុន ងាកមកសម្លឹងមុខរាងតូចដោយប្រើក្រសែរភ្នែកខឹងឡើងក្រហមដូចជាឈាមនោះធ្វើអោយក្មេងល្អិតឃើញហើយខ្លាចរអាឡើងមក

"អ្នក...អ្នកណាអោយលោកមកច្របាច់គូទខ្ញុំធ្វើអី!"មិនអោយចាញ់រាងតូចក៏ពើងទ្រូងសួរបកនាយវិញទោះបីជាខ្លាចក៏ដោយតែត្រូវរកយុត្តិធម៌អោយខ្លួនឯង

"សម្បត្តិត្រឹមជាកញ្ជះដោះបំណុលកុំមកឡើងចាង"សុងហ៊ុន ក៏លើកដៃចង្អុលមុខរាងតូចធ្វើអោយគេអោនមុខចុះយ៉ាងលឿន

"ខ្ញុំសុំទោស"ជេយ៉ុន ឆ្លើយទាំងដឹងខុសអោនមុខចុះព្រោះគេភ្លេចគិតពីរឋាន:ខ្លួនឯងទើបហ៊ានលើកដៃទះនាយបែបនេះលើកក្រោយគេលែងហ៊ានហើយ

"ត្រូវចាំថាឯងគ្រាន់តែជាកូនបំណុលរបស់យើងតែប៉ុណ្ណោះ...ចង់យើងប៉ះឯងត្រង់ណាព្រោះឯងគ្មានសិទ្ធហាមយើងនោះទេ"សុងហ៊ុន ថាហើយក៏ដើរឡើងទៅខាងលើមិនខ្ចីងាកមកមើលអ្នកនៅខាងក្រោមដែលឈរសម្រក់ទឹកភ្នែកនោះទេ

"កុំយំអី....មកទៅធ្វើការ"មេការ ដោយឃើញស្ថានការណ៍បែបនេះក៏រហ័សចូលទៅលួងលោមរាងតូចទើបគេលើកដៃវាសទឹកភ្នែកចេញរួចក៏ដើរទៅតាមគាត់ចំណែកអ្នកបម្រើក៏នាំគ្នាធ្វើការវិញ

ក្រឡេកមកមើលផ្ទះរាងតូចឯណេះវិញពេលនេះមីងអីុងកំពុងតែដើររកគេច្រវែលពេញផ្ទះព្រមទាំងកន្លែងដែលគេធ្លាប់ទៅតែពេលសួរទៅក៏គ្រប់គ្នាឆ្លើយថាមិនដឹងធ្វើអោយនឹកឃើញហើយខ្នាញ់នឹងរាងតូចដែលទៅណាបាត់មិននៅសូម្បីហាងកាហ្វេដែលគេធ្លាប់ធ្វើដូចគ្នាទើបគាត់ដើរមកផ្ទះទាំងខឹងជេរប្រទិចកូនដោយពាក្យមិនគម្បីជាច្រើន។

មហិច្ឆតាម្ចាស់បំណុលWhere stories live. Discover now