ភាគទី១ ប្រយ័ត្នយើងបាញ់បែកសន្ទះក្បាល

2.5K 125 14
                                        

*ទីក្រុងសៀងហៃ ប្រទេសចិន*

ខ្យល់ដង្កល់នាំផាត់ពពកអោយបើកថ្ងៃសញ្ចាចជះមកលើផ្ទៃសាគរដែលបើកបង្ហាញពីរទីក្រុងយ៉ាងស្រស់ស្អាតដែលបានឃើញទិដ្ឋភាពហើយត្រជាក់ភ្នែកខ្លាំងណាស់នេះគ្រាន់តែជាពេលព្រឹកប៉ុណ្ណោះបើសិនជាបានឃើញទិដ្ឋភាពនៅពេលយប់វិញវាប្រៀបដូចជាឋានសួគ៌នៅឋានកណ្ដាលយ៉ាងចឹងព្រោះគ្រប់យ៉ាងគឺសុទ្ធសឹងតែពណ៌មាសមិនថាអគារឬក៏ភោជនីយដ្ឋាននោះទេឃើញហើយពិតជាគួរអោយចង់គយគន់មើលមែនទេែន។នៅតាមផ្លូវមានដើមផ្កាដុះជាច្រើននឹងមានហាងលក់របស់ញុាំតូចធំដែលមានប្រជាជនក្នុងប្រទេសចិនដើរទស្សនាឬក៏មានភ្ញៀវមកពីរក្រៅប្រទេសមកលេងអីបែបនេះអ្នកណាមិនល្បីប្រទេសដែលរីកចម្រើននឹងសម្បូរបែបយ៉ាងនេះជាពិសេសគឺមានរបស់លេងប្លែកៗភ្នែកខ្លាំងណាស់នឹងមានសណ្ឋារគារ ស្កាយបារ៍ ក្លឹបនឹងហាងអាហារក្រុមហ៊ុនផលិតគ្រឿងអេឡិចទ្រនិចឬក៏ក្រុមហ៊ុនផលិតអ្វីផ្សេងៗគ្នាទៀត។

បើកយើងក្រឡេកភ្នែកអោយជាក់បកមកមើលក្នុងវិមានមហាសែនធំដែលគ្រប់គ្នាល្បីជាអ្នកមានអំណាចនៅក្នុងប្រទេសនេះវិញគឺមើលពីរសំបកក្រៅពិតជាស្អាតខ្លាំងមែនទែនអ្នកណាក៏ប៉ងចង់ចូលដែលជាពិសេសគឺប៉ងធ្វើម្ចាស់ស្រីនៅក្នុងវិមាននេះតែម្ដងដោយសារតែម្ចាស់វិមាននេះជាបុរសសង្ហារខាបព្រលឹងពួកនាងៗជាច្រើនដែលឃើញជ្រួលជ្រើមនៅមិនសុខបុកម្នេញចង់តែក្បែរព្រោះតែភាពល្អឥតខ្ចោះរបស់នាយម្នាក់នោះតើនាយជាអ្នកណា!ហេតុអ្វីក៏មានអ្នកប៉ងចង់ធ្វើជាម្ចាស់ស្រីនៅវិមានដ៏មហាអំណាចមួយនេះ?

.....តឹបៗសំឡេងស្បែកជើងបូរដែលបុរសៗជាច្រើននាក់តែងតែពាក់ដើម្បីបង្កើនភាពសង្ហាររបស់ពួកគេ។ពេលនេះវាបានបន្លឺឡើងពីរសំឡេងកកិតស្បែកជើងនឹងឥដ្ឋការ៉ូដែលកំពុងបញ្ជាក់ថាម្ចាស់ជើងកំពុងតែឈានជើងដើរទៅណាពិតប្រាកដ

"យកកាហ្វេមកអោយយើង"សំឡេងមាំកាចបញ្ជាក់ពីរអំណាចបន្លឺឡើងស្មើធេងធ្វើអោយស្រីបម្រើដែលឈរចាំបម្រើក្បែរនឹងលឺហើយញ័រជើងឈរលេងនឹង

"ចា...ចា៎សលោកម្ចាស់"ថ្វីត្បិតតែរស់នៅបម្រើការនៅទីនេះច្រើនឆ្នាំក៏ដោយក្ដីតែនាងនៅតែមិនសុាំនឹងភាពកាចរបស់លោកម្ចាស់បានទេទើបដើរទៅឆុងកាហ្វេអោយនាយទាំងញ័រអស់សព្វកាយ

មហិច្ឆតាម្ចាស់បំណុលWhere stories live. Discover now