ភាគទី៩ ឯងគឺជាទាសករសិចរបស់យើង

914 96 21
                                        

ពេលថ្ងៃត្រង់ក៏បានមកដល់អ្នកបម្រើគ្រប់គ្នាក៏នាំគ្នាលើកយកអាហារដែលទើបនឹងចម្អិនហើយថ្មីៗក្ដៅហុយៗនោះយកមកដាក់លើតុដែលមានរាងជាការ៉េបួនជ្រុងមានប្រវែងវែងដែលរៀបចំយ៉ាងមានរបៀបចាំម្ចាស់វិមានឲ្យមកទទួលទានអាហារ។ចំណែកពួកអ្នកបម្រើក៏នាំគ្នាទៅឈរនៅម្ខាងតម្រង់ជួរគ្នាយ៉ាងមានរបៀបដោយចាំបម្រើម្ចាស់ពេលគេត្រូវការអ្វី។

ក្រឡេកមកមើលរាងតូចដែលមានឈ្មោះជាទាសករឯណេះវិញកំពុងតែអង្គុយបោចស្មៅទាំងកណ្ដាលហាលថ្ងៃព្រោះត្រូវអ្នកបម្រើផ្សេងទៀតនាំគ្នាធ្វើបាបដោយនិយាយថាបើគេមិនធ្វើនឹងប្រាប់លោកម្ចាស់ទើបគេមិនហ៊ានមាត់ក.សុខចិត្តធ្វើទាំងវេទនាព្រោះផ្នែកខាងក្រោមដែលត្រូវលោកម្ចាស់ឃោឃៅយង់ឃ្នងនោះបំពានឡើងហើមពិបាកទាំងដើរនឹងអង្គុយថែមទាំងមិនបានសម្រាកទៀតធ្វើឲ្យគេចង់សន្លប់ម្ដងៗទៅហើយ។

"ឃ្លានខ្លាំងណាស់"ជេយ៉ុន បន្លឺទាំងលើកដៃក្រសោបពោះព្រោះតែក្រពះគេកូរធ្វើទុក្ខបុកម្នេញស្រេកឃ្លាន

"មិនដឹងកាលណានឹងហើយនោះទេបើច្រើនយ៉ាងនឹង"ជេយ៉ុន ក៏រអ៊ូឡើងព្រោះស្មៅនៅខាងក្រោយវិមានពិតជាធំខ្លាំងណាស់គេបោចមួយព្រឹកហើយនៅមិនទាន់អស់ទៀត

  រាងតូចអង្គុយរអ៊ូទាំងឃ្លានផងទាំងល្វើយផងប៉ុន្តែពេលនោះគេក៏ដាក់ភ្នែកទៅកន្លែងចតឡានក៏ឃើញលោកម្ចាស់របស់គេកំពុងតែដើរអោបចង្កេះនារីតូចច្រលឹងម្នាក់ដើរចូលទៅខាងក្នុងមើលទៅពួកគេសមគ្នាខ្លាំងណាស់ព្រោះម្នាក់សង្ហារនឹងម្នាក់ទៀតស្រស់ស្អាតពួកគេពិតជារកគ្នាឃើញពិតមែននេះបើមានកូនជាមួយគ្នាកូនច្បាស់ជាស្អាតជាក់ជាមិនខានទេ។
(កូនក៏ស្អាតដែលជេយ៉ុន😊❤️)

"ពួកគាត់សមគ្នាខ្លាំងណាស់"ជេយ៉ុន តាមមើលរហូតពួកគេដើរផុតចូលក្នុងទើបងាកមកចាប់អារម្មណ៍នឹងស្មៅដែលគេត្រូវបោចវិញម្ដង

"សួស្ដីលោកម្ចាស់នឹងអ្នកនាងតូច"អ្នកបម្រើគ្រប់គ្នាក៏នាំគ្នាអោនគោរពលោកម្ចាស់នឹងគូរដណ្ដឹងរបស់នាយ

"អរគុណច្រើនបងៗទាំងអស់គ្នា"សៀនអ៊ី ក៏បន្លឺឡើងទាំងញញឹមធ្វើឲ្យគ្រប់គ្នាញញឹមតាមលោកម្ចាស់របស់ពួកគេពូកែរកមនុស្សខ្លាំងណាស់ស្អាតហើយសុភាពថែមទៀតផងសាកសមធ្វើជាម្ចាស់ស្រីនៅវិមាននេះខ្លាំងណាស់មើលចុះ

មហិច្ឆតាម្ចាស់បំណុលWhere stories live. Discover now