ភាគទី៤០ កាត់តាមបងហើយ

480 63 6
                                        

ក្រោយបញ្ចប់ការញុាំបាយហើយអាល្អិតឆេងហ្វូក៏នាំគ្នារត់លេងជាមួយនឹងបងប្អូនភ្លោះនោះពេញវិមានស្រែកផ្អើលអស់សត្វបក្សាបក្សីដែលទុំនៅលើមែកឈើអោយហើរចេញប្រសាចពេញមេឃា។ចំណែកអាល្អិតមូឈីត្រូវបានជូហ្វាន់អូសដៃរបស់គេដើរទៅរកអាងទឹកអង្គុយនិយាយគ្នាលេងទាំងមាននំនឹងទឹកដោះគោញុាំកំដរមាត់។

"ឯងគិតយ៉ាងណាដែល?"ជូហ្វាន់ ងាកទៅសួរអាល្អិតមូឈីដែលកំពុងតែអង្គុយក្បែរខ្លួនម៉ង់ៗហាក់សញ្ជឹងគិតអ្វី

"ខ្ញុំមិនហ៊ានមករស់នៅទេ!ខ្ញុំនឹងទៅសុំខាងមណ្ឌលគេស្នាក់នៅដល់ពេលខ្ញុំពេញវ័យខ្ញុំនឹងចាកចេញរកការងារធ្វើចិញ្ចឹមជីវិតដោយខ្លួនឯង"មូឈី ទោះបីគេនៅក្មេងពិតមែនតែការគិតរបស់គេធំធាត់ជាងមនុស្សចាស់មួយចំនួនទៅទៀត

"ឯងទៅខ្លាចអីរស់នៅជាមួយយើងហើយ...ឯងគិតថាការដែលរស់នៅក្នុងមណ្ឌលស្រួលមែនទេ"ជូហ្វាន់ ចាប់ផ្ដើមច្រឡោតឡើងដាក់អាល្អិតធ្វើអោយគេងាកទៅមើលមុខខ្លួន

ពិតមែនកាលដែលគេសួរបែបនោះព្រោះកំឡុងពេលញុាំអាហាររាងតូចបានអោយគេមករស់នៅទីនេះតែមើលក្មេងម្នាក់នេះចុះហាក់មិនចង់មករស់នៅជាមួយគេចឹងយ៉ាងមិចចង់រត់គេចពីរគេមែនទេ។ហើយគិតថាកាលដែលរស់នៅមណ្ឌលស្រួលមែនទេគិតខុសហើយវាមិនមានសេរីភាពដូចជានៅផ្ទះខ្លួនឯងទេប្រសិនបើគេមករស់នៅទីនេះចង់ទៅណាក៏គេអាចនាំទៅបានគ្រប់ទីកន្លែងដូចគ្នា។

"ហុឹម...តែខ្ញុំមិនចង់ធ្វើជាបន្ទុករបស់អ្នកណានោះទេ"មូឈី ក៏ងាកទៅមើលទឹកអាងដែលគេដាក់ជើងសណ្ដូកនៅក្នុងនោះវៃវាអោយខ្ចាយតិចៗ។

"អ្នកណាថាឯងជាបន្ទុក"ជូហ្វាន់ ក៏ចងចិញ្ចើមឡើងឡើងសួរគេទាំងមិនពេញចិត្តនិយាយមកមើលអ្នកណាថាគេជាបន្ទុកប្រាប់គេមកគេនឹងទៅលុតម្នាក់នឹងអោយដឹងសខ្មៅជាមិនខានឡើយ។

"មិនមានទេ...តែខ្ញុំខ្លាច~~~អ្ហឹម"អាល្អិតមូឈីនិយាយមិនទាន់ចប់សេចក្ដីផងអាល្អិតជូហ្វាន់ក៏ស្រាប់តែអោនមកបឺតមាត់គេបិះនឹងធ្លាក់ចូលទៅក្នុងទឹកតែត្រូវគេតោងខ្លួនអាល្អិតជាប់បើមិនចឹងទេគេប្រាកដជាធ្លាក់ទឹកពុំខានឡើយ។

មហិច្ឆតាម្ចាស់បំណុលWhere stories live. Discover now