ពេលយប់ក៏ឈានចូលមកដល់នាំព្រះខែជំនួសព្រះអាទិត្យអោយចូលមកបំភ្លឺពេលយប់អោយមនុស្សលោកមើលឃើញកុំអោយងងឹតមើលអ្វីពុំឃើញ។ក្រឡេកមកមើលរាងតូចឯណេះវិញតាំងពីរញុាំបាយជាមួយនឹងលោកម្ចាស់ហើយគឺមិនទៅណាសោះទោះនាយដេញយ៉ាងណាក៏គេមិនទៅដែលនៅតែតោងនាយស្អិតដូចឈ្លើងចង់នាយជេនាយវាយយ៉ាងណាក៏មិនទៅដែលនៅតែកកិតៗនឹងរាងក្រាស់ដាក់ថ្នាក់នាយអស់អីនិយាយជាមួយគេដូចជាពេលនេះចឹង....
"កាលណាឯងទៅវិញ"សុងហ៊ុន ក៏ងាកទៅសួរក្មេងល្អិតដែលកំពុងអង្គុយបត់ជើងកង្កែបនៅលើពូករបស់នាយក្រឡេកចុះឡើងនោះ
"ទៅណា!បើខ្ញុំមកគេងជាមួយនឹងលោកម្ចាស់នឹងហើយ"ជេយ៉ុន ក៏ដាក់ខ្លួនដេករមៀលចុះឡើងពេញពូកធ្វើអោយរាងក្រាស់រិតតែខ្នក់ចិត្តពេលគេមិនស្ដាប់សម្ដីខ្លួនបែបនេះ ឥឡូវនេះកាន់តែប្រហ៊ើនជាមួយនាយហើយមើលចុះគួរខឹងឬអត់?
"យើងមិនអោយដេក...ឆាប់ចុះចេញភ្លាមទៅ"សុងហ៊ុន ដើរទៅទាញគេចេញពីរពូកតែត្រូវគេអោបខ្ញាំពូកជាប់ដូចជាតុកកែ
"អាយយ...ស្អីក៏កំណាញ់ម្លេស...អាត្រង់រំលោភគេមិចក៏មិននិយាយដែលទៅ...ហុឹស"ជេយ៉ុន ក៏ងើបឈរលើពូកច្រត់ចង្កេះថាអោយរាងក្រាស់ដែលមើលគេពីរក្រោមនោះពិតជាចរិកអាក្រក់ពិតមែន
"អ្នកណាឲ្យឯងមកភ្លើជាមួយយើងធ្វើអី!"សុងហ៊ុន ក៏ស្ដីអោយវិញចាប់អោយក្មេងខ្លះពេបមាត់យំរហាមហាមាត់ជំទាលលឺៗសឹងតែបែកបន្ទប់
"ហាហាហា....អាលោកម្ចាស់ចរិកឆ្កែកែមិនឡើង"ជេយ៉ុន ក៏ទន្រ្ទាំជើងលើពូកតាំងៗស្រែកអោយគេទាំងទឹកភ្នែករហាមមើលទៅក៏ដឹងថាខឹងដែល
"ឯងថាអ្នកណាចរិកឆ្កែ!"សុងហ៊ុន ក៏ឡើងទៅលើពូកទាញក្មេងនោះអោយចុះចេញតែគេមិនចុះបែរជាហក់មកអោបក.នាយជាប់ទៅវិញ
"ហ្ហឹក...កុំវាយក្មេងតូចម្នាក់នេះអី...ហុឺ"ជេយ៉ុន ក៏ខ្សឹបប្រាប់នាយតិចៗក្បែរត្រចៀកយំខ្សឺតខ្សតហារសំបោរប្រឡាក់ពេញអាវគេងយប់របស់នាយ
"ងាប់ហើយមើលមុខក្មេងតូច!"សុងហ៊ុន ថាហើយក៏សើចខ្លាំងៗឡើងមកធ្វើអោយរាងតូចហាក់មិនសុខចិត្តយំលើសដើមដូចអ្នកណាយករំពាត់មកវាត់គេជាច្រើនដងយ៉ាងចឹង
YOU ARE READING
មហិច្ឆតាម្ចាស់បំណុល
Short Story«ខ្ញុំមកក្រោយនាងពិតមែនប៉ុន្តែចុងក្រោយខ្ញុំជាអ្នកឈ្នះព្រោះលោកម្ចាស់ជ្រើសយកខ្ញុំក្នុងរឿងស្នេហាមួយនេះហើយនាងជាអ្នកចាញ់»
