ភាគ:23 យើងមិនត្រូវការ

Start from the beginning
                                        

វិមាន រ៉ូវ៉ាលី

ម៉ោង7:30នាទី

ជេគបានមកដល់វិមានវិញនៅខាងក្នុងហាក់ស្ងាត់ដូចគ្មានមនុស្សរស់នៅគេនឹកឆ្ងល់បាត់មនុស្សទៅណាអស់ទើបតែម៉ោងប៉ុណ្ណឹងសោះស្ងាត់ឈឹង។

គេចូលមកក្នុងផ្ទះបាយក៏ឃើញម៉ែដោះជេនកំពុងឈរក្បែរស៊ុងហ៊ុនដែលឈ្ងោកញ៉ាំបាយយ៉ាងស្ងៀមស្ងាត់ដោយមានត្រឹមម៉ែដោះនិងស៊ុងហ៊ុនអ្នកឯទៀតមិនដឹងជាទៅណាអស់។

« អ្នកប្រុស...»គាត់ក្រលេកឃើញជេគក៏ហៅគេ
« បាទ..»
« អ្នកប្រុសមិនញ៉ាំបាយទេមែនទេ?»គាត់ដើរមករករាងតូចសួរទៅកាន់គេ
« គឺ...ញ៉ាំបាយនៅខាងក្រៅរួចហើយ»
« លោកម្ចាស់ខំអង្គុយចាំ..ប្រាវ...»គាត់និយាយមិនទាន់ចប់សំឡេងធ្លាក់ចានក៏លាន់ឡើងខ្លាំងគាត់ឡើងភ្ញាក់ក៏ឃើញស៊ុងហ៊ុនកំពុងតែលើកទឹកមកផឹក
« ម៉ែដោះសម្រាកចុះ»
« ខ្ញុំនៅសម្អាតសិន»គាត់ចង់សម្អាតតែស៊ុងហ៊ុនក៏និយាយឡើង
« ទុកឪ្យគេធ្វើទៅ»
« តែ ...»
« ម៉ែដោះលេងស្ដាប់សម្ដីខ្ញុំ?»នាយសួរម៉ែដោះតែភ្នែកសម្លឹងមុខជេគដែលឈរមិនមាត់
« មិនអីទេ ចាំខ្ញុំជាអ្នកសម្អាត»ម៉ែដោះក៏ដើរចេញទៅមិនហ៊ានជំទាស់លោកម្ចាស់
« សម្អាតឪ្យស្អាត»ជេគក៏ចាប់ផ្ដើមសម្អាតដោយមិនមាត់ស៊ុងហ៊ុនអង្គុយមើលទាំងមុខមាំ
« ឮយើងនិយាយទេ?»នាយគំហកដាក់ជេគ
« ឮហើយ!»គេភ័យញ័រខ្លួន
« យើងនិយាយឯងគួរតែឆ្លើយតបយើងវិញមិនមែនស្ងាត់»
« ខ្ញុំដឹងហើយ!»
« យើងដឹងថាឯងអាចមានកូនបាន! បើមានត្រូវយកចេញស្ដាប់បានទេ?»នាយទើបតែចូលបន្ទប់ជេគក៏ឃើញថ្នាំបំបាត់ក្លិនomega ទើបដឹងថាជេគជាomegaអាចមានកូនបាន
« លោក..និយាយស្អី?»គេរឹងអណ្ដាតងើយសម្លឹងមើលមុខនាយ
« យើងមិននិយាយពីរដង»
« ខ្ញុំមិនអាចយកគេចេញបានទេ...អ្ហឹកៗ..»សុខៗស្រាប់តែគេយំចេញមកភ្លាមៗ
« ឯងគ្មានសិទ្ធិប្រកែកទេ»នាយសម្លុតចាប់ច្របាច់ដៃតូចខ្លាំងៗ
« បើខ្ញុំមាន ខ្ញុំនឹងមិនយកគេចេញឡើយ គេជាកូនរបស់ខ្ញុំ»
« លេបទៅ កុំឪ្យឯងមាន!»នាយទាញថ្នាំពន្យាកំណើតមួយបន្ទះបោះឪ្យជេគ
« អត់ទេ....ខ្ញុំមិនលេបទេ»ជេគយំសស្រាក់បិតមាត់មិនទទួលថ្នាំពេលនាយយកមកបញ្រ្ចក់គេ
« ឯងត្រូវតែលេប! យើងមិនចង់ឪ្យឈាមយើងនៅក្នុងពោះឯងឡើយ»នាយច្របាច់មាត់គេឪ្យហារឡើងនឹងដាក់ថ្នាំចូលខ្ទប់មាត់គេជាប់មិនឪ្យខ្ជាក់ចេញ
« អ្ហឹក....អឹមម..»ជេគលេបថ្នាំអស់ ដកដង្ហើមមិនចង់ចេញ
« ល្អណាស់!»នាយដកដៃចេញនិងញញឹមសមចិត្តដាក់ជេគដែលទឹកភ្នែហូររហាម
« ឯងនិងមិនអាចមានកូនបានទេហើយមួយទៀតឯងគួរតែបញ្ឈប់ចិត្តស្រឡាញ់យើង យើងមិនទទួល»
« ចុះបើខ្ញុំស្រឡាញ់អ្នកផ្សេង?»
« យើងនឹងសម្លាប់វាចោលភ្លាមៗ»នាយឮសម្ដីជេគហើយនាយស្រាប់តែខឹងកម្រោលចូលស្ទុះរុញជេគដួលលើអំម្បែងចានដែលមិនទាន់សម្អាតរួចធ្វើឪ្យដៃមុតចេញឈាមនាយច្របាច់មាត់ជេគចង់បាក់ថ្គាម
« ឯងគ្មានសិទ្ធិស្រឡាញ់អាណាទាំងអស់បើគ្មានការអនុញ្ញាតពីយើង»នាយហាមហើយ បើហ៊ាននាយបាញ់បំបែកក្បាលវាភ្លាម
« ចុះបើខ្ញុំស្រឡាញ់លោក?»ក្រឹក កាំភ្លើងភ្ជង់ចំកណ្ដាលថ្ងាសរបស់ជេគតែម្ដងស៊ុងហ៊ុនញ័រសាច់កែវភ្នែកបីសាចសម្លឹងចាក់ជ្រៅទៅភ្នែកជេគ
« កុំស្រឡាញ់យើង យើងមិនត្រូវការ»
« ក្ដីស្រឡាញ់របស់ខ្ញុំគ្មានតម្លៃសម្រាប់លោកទេមែនទេ?»វាអន់ណាស់មែន? ក្ដីស្រឡាញ់មួយនេះវាមិនអស្ចារ្យសម្រាប់នាយទេមែនទេ?
« ត្រូវហើយ! វាគ្មានតម្លៃ កុំយកក្ដីស្រឡាញ់ថោកទាបរបស់ឯងមកនិយាយទៀត យើងនិងទទួលហើយក៏គ្មានថ្ងៃព្រមទទួល»និយាយចប់ក៏ងើបខ្លួនដើរចេញទៅទាំងខឹងតែក៏ដើរចេញព្រោះខ្លាចថានៅនិងធ្វើបាបអ្នកម្ខាងទៀតដល់ស្លាប់
« ហេតុអ្វីទៅ? អ្ហឹកៗៗ វាថោកទាបណាស់មែនទេ?»

Enjoy your read><
អស់កម្លាំងណាស់😭

បម្រើស្នេហ៍ ម្ចាស់វិមាន🔥 COMPLETE ✔️Where stories live. Discover now