ភាគ:21 ជាស្អីនឹងគ្នា?

Comenzar desde el principio
                                        

« ឯងគ្មានស្អីនិយាទេហេ៎ស?»ស្អុយបារីសឹងស្លាប់ជក់បង្ហុយផ្សែងកណ្ដាលៗមុខ
« តើគ្រួសាររ៉ូវ៉ាលីនជាអ្នកស្លាប់ប៉ាមែនទេ?»
«......»
« បងដឹងរឿងនេះដែលមែនទេ?»
« ហេតុអ្វីគិតថាគ្រួសារនោះ?»
« ក្រែងគ្រួសារយើងនឹងគ្រួសារខាងនោះមិនត្រូវគ្នា?ច្បាស់ហើយថាគ្រួសារខាងនោះមានបំណងសម្លាប់ប៉ា»
« គ្រួសាររ៉ូវ៉ាលីនចាកចេញពីកូរ៉េបន្ទាប់ពីបាត់បង់កូនប្រុស! 5ឆ្នាំក្រោយលោកប៉ាស្លាប់ឯណោះ»ស៊ុងហ៊ីនិយាយឡើងការស្លាប់លោកផាមិនពាក់ព័ន្ធនឹងគ្រួសាររ៉ូវ៉ាលីនឡើយ
« ចុះបងមិនគិតថាពួកគេឪ្យកូនចៅមកសម្លាប់លោកប៉ាទេឬ?»នាយញីកន្ទុយបារីសម្លឹងមើលមុខស៊ុងហ៊ី
« ស៊ុងហ៊ុនឯងមិនបាននៅក្នុងហេតុការណ៍នោះឯងមិនដឹងឡើយ»
« បងកាន់ជើងគ្រួសារនោះព្រោះតែជេយ៍ជាមិត្តនិងបង?»ស៊ុងហ៊ីអោនមុខចុះព្រោះជាការពិតកូនប្រុសសត្រូវជាមិត្តនឹងនាយតាំងពីក្មេងមកម្លេះទោះដឹងថាគ្រួសារទាំងពីរមិនត្រូវគ្នាក៏ដោយ
« វាមិនទាក់ទងគ្នាទេ? បើពួកគេសម្លាប់លោកប៉ាហើយគិតថាពួកគេទុកឪ្យយើងរស់នៅដល់សព្វថ្ងៃ?»សម្លាប់សសរទ្រូងគ្រួសារហើយទុកប្រពន្ធកូនធ្វើអីទៀតទៅច្បាស់ជាសម្លាប់ផ្ដាច់ពូជឪ្យអស់តែម្ដង
« ថ្ងៃដែលប៉ាស្លាប់ ប៉ាបានជួបជាមួយនឹងលោកពូជីរ៉ូពេលនោះក្នុងអាវប៉ាមានសំបុត្រមួយច្បាប់តែពេលបងរកមិនបានឃើញវាឡើយ»
« សំបុត្រអី?»
« សំបុត្រនិយាយពីកូនប្រុសពៅរបស់លោកសាន់ត្រា! លោកប៉ាចង់ប្រគល់ឲ្យលោកសាន់ត្រាតែក៏ត្រូវស្លាប់ពេលមកវិញ»
« កូនប្រុសពៅនោះនៅរស់មែនទេ?»នាយសួរឡើងព្រោះមិនដែលចាប់អារម្មណ៍នឹងកូនប្រុសពៅស្គាល់តែជេយ៍មុខកូនប្រុសពៅយ៉ាងមិចក៏នាយមិនស្គាល់
« គេនៅរស់..លោកប៉ាប្រគល់គេឲ្យគ្រួសារមួយឲ្យចិញ្ចឹមនឹងជួយផ្គត់ផ្គង់គេរហូតដល់ប៉ាស្លាប់»នាយរៀបរាប់ប្រាប់ប្អូនការពិតទាំងអស់តាមដែលដឹងមក
« គេរស់នៅក្នុងប្រទេសកូរ៉េមែនទេ?»
« មែនហើយ! តែបងមិនដឹងថាពេលនេះគេរសាត់ដល់ទីណាឡើយ»តាំងពីលោកផាកស្លាប់មកដំណឹងពីក្មេងនោះបាត់ឈឹងមិនដឹងដល់ទីណានាយធ្លាប់ជួបគេបានម្ដងមុននឹងប្ដូរទៅអូស្រ្ដាលីពេលនោះគេមានអាយុទើបតែ5ឆ្នាំប៉ុណ្ណោះ
« ខ្ញុំនឹងតាមរកគេ!»
« បងដឹងគេមានឈ្មោះអីឬអត់?»
« មិនដឹង តែធ្លាប់ឮប៉ាហៅថា យ៉ុននី»មិនសូវចាំព្រោះវាយូរតែមុខក្មេងម្នាក់នោះតែងតែលិចក្នុងខួរក្បាលនាយជានិច្ច
« យ៉ុននី?»
« បងស៊ុងហ៊ី?»សំឡេងជេគចេញពីទ្វាដើរចូលមកជាមួយស្នាមញញឹមលើថ្ពាល់
« មកពីរៀនហើយមែនទេ?»នាយញញឹមដាក់គេវិញ តែកុំមើលមុខស៊ុងហ៊ុនសម្លក់ថ្លែមិនពេញចិត្ត
« បាទ! ព្រោះអស់ម៉ោងរៀន»
« បងល្មមទៅវិញហើយ! មកយូរដែលហើយ»គ្រាន់តែជេគមកភ្លាមដេញស៊ុងហ៊ីចេញភ្លាម មិនចង់ឪ្យពីរនាក់និងបាននិយាយក្នាបាននៅក្បែរគ្នា នាយមិនពេញចិត្តអារម្មណ៍មិនល្អ
« បងស៊ុងហ៊ីកុំទាន់ទៅអី ខានជួបគ្នាយូរហើយ»ស៊ុងហ៊ីញីសក់គេលេង តែស៊ុងហ៊ុនក្រហេមមិនឈប់ ភ្នែកសម្លក់មុខបងប្រុសភ្លាមៗ
« ចាំថ្ងៃក្រោយបងមកលេងអូន ឥឡូវបងទៅសិនហើយមានការប្រញាប់»អង្អែលក្បាលជេគរួចក៏ប្រញាប់ចាកចេញទៅនៅទៀតច្បាស់ជាគ្រាប់សំណរទម្លុះក្បាលមិនខានទេ
« ជាស្អីនឹងគ្នា? បានជាហៅគ្នាបងអូនបែបនេះ?»ស៊ុងហ៊ុនស្រែកសួរទាំងខឹង ជេគធ្វើមុខស្លេស្លឺមិនយល់ពីន័យរបស់នាយ ចង់និយាយពីអី?
« លោកអីនិយាយពីអី?»
« កុំហៅបងយើងថាបងបែបនេះទៀត យើងមិនពេញចិត្ត»នាយមុខម៉ូវ ឆេវឆាវតែឯង
« គាត់អាយុបងខ្ញុំ ហៅបងសមហើយ»
« យើងបងឯងដែល ហេតុអ្វីហៅយើងលោក?»បងដូចគ្នាតា៎ស ហៅគេបងដែលមក
« មិនទម្លាប់!»អៀនមាត់ច្រើនជាង
« ឈប់ហៅវាបង!»

យប់

ម៉ោង12:30នាទី

យប់នេះមេឃធ្លាក់ភ្លៀងខ្លាំងខុសពីធម្មតារន្ទះឆ្វាចៗពេញមេឃផ្គរលាន់គ្រឹមៗក្រហឹមលាន់ពេញមេឃនាំឪ្យអ្នកកំពុងគេងភ្ញាក់ដឹងខ្លួនឡើងមកទាំងមមីមមើ។

« ភ្លៀងខ្លាំងម្លេះ?»គេទាញភួយមកដណ្ដប់រន្ទះចាំងមកក្នុងបន្ទប់នាំឪ្យជេគខ្លាចញ័រខ្លួន
« លោកផាក»ជេគហៅអ្នកគេងក្បែរតិចៗ ព្រោះតែមិនដឹងថាចូលមកពីពេលណា
« យ៉ាងមិច?»នាយក្រហឹមសួរបើកភ្នែកសម្លឹងមុខជេគ
« លោកចូលមកពីពេលណា?»
« ដេកទៅ»នាយមិនឆ្លើយទាញគេឪ្យដេកវិញ
« លែងមើល!»ដៃនាយអោបរឹតកាយគេជាប់ គេងលក់ម្ដងទៀតអស់កម្លាំងទើបមិននិយាយច្រើនជាមួយ ជេគកាលបើនាយគេងលក់បាត់ក៏អង្អែលសក់រលើបរលោងលេងតិចៗទាំងទឹកមុខស្រពោន
« បើលោកដឹងការពិត លោកស្អាប់ខ្ញុំទេ?»ជេគនិយាយខ្សាវៗទាំងកែវភ្នែកពោពេញដោយក្ដីស្រឡាញ់មិនអាចឃាត់បានគេបានឮការសន្ទនារវាងនាយនិងស៊ុងហ៊ីទាំងអស់ បបូរមាត់ស៊ីជម្ពូងើយថើបបបូរមាត់នាយថើរៗសសៀអោបនាយយ៉ាងណែន

Enjoy your read><
មិនស្អប់ទេ បើដឹងបងធ្វើទារុណកម្មអូន😞

បម្រើស្នេហ៍ ម្ចាស់វិមាន🔥 COMPLETE ✔️Donde viven las historias. Descúbrelo ahora