(អូនចង់សួរប៉ាប៉ាថាប៉ាប៉ាមានបានទៅយកអូនតូចនោះឬនៅ...អូននឹកគេ)ជូហ្វាន់ និយាយដោយសម្លេងត្អូញត្អែរទៅមើលមុខមិនឃើញក៏អាចសន្មត់ថាគេមុខស្អុយដែលបើស្ដាប់តាមសម្លេងក៏ទាយដឹង
"ប៉ាកំពុងនៅហាងនំខេកតែថាកូនបានទូរស័ព្ទមកពីរណាខលមកប៉ា...ហុឹម"សុងហ៊ុន គ្រាន់តែលឺប៉ាសួរបែបនេះអាល្អិតក្បាលខូស្រាប់តែសើចលាន់សម្លេងកក្អឹកចេញមកមើលទៅដូចជាសប្បាយចិត្តដល់ហើយកូនពូជមួយនឹង
(ហិហិ..អូនលួចទូរស័ព្ទម៉ាម៉ាយកមកខលទៅប៉ាប៉ានឹងហ្អៃ...ឃើញអូនឆ្លាតអត់)ស្ដាប់ការបកស្រាយពីរប្រព័ន្ធម្ខាងទៀតធ្វើអោយរាងក្រាស់ហាក់អស់សំណើចចេញមក
"តិចម៉ាម៉ារបស់កូនវាយហើមគូទ"សុងហ៊ុន
(ហ្អូយ...ម៉ាម៉ាកំពុងតែធ្វើម្ហូបអូនលេងទូរស័ព្ទម៉ាម៉ាទើបលួចទៅសុំលេខប៉ាប៉ាពីរម៉ែចាស់យកមក)ជូហ្វាន់
"ចង់ញុាំអីទៀតទេអាងប៉ាទិញផ្ញើ"សុងហ៊ុន
(អត់ទេ..ប៉ាប៉ាយកតែអូនតូចនោះមករកអូនបានហើយ)ជូហ្វាន់
"ហុឹស...អាកូនពូជ"សុងហ៊ុន ក៏សើចឡើងទើបពួកគេផ្ដាច់ការទំនាក់ទំនងហើយសុងហ៊ុនក៏អោយសេមបើកឡានទៅផ្ទះអាល្អិតឆេងហ្វូដែលជាកូនអ្នកមានមុខមាត់ក្នុងប្រទេសដូចគ្នា
*វិមានហ្វាងសឹង*
"អ្ហុះ...អ្នកណាគេមករកអីនឹង"លោកស្រីសៀវ ក៏បន្លឺឡើងពេលលឺសន្ធឹកឡានបើកចូលមកក្នុងវិមានទើបគាត់ងាកទៅសួរអ្នកបម្រើដែលឈរក្បែរនឹង
"មានភ្ញៀវមកសុំជួបលោកស្រី"អ្នកបម្រើ ស្រីម្នាក់រត់មករាយការណ៍ដល់ម្ចាស់ស្រីទើបគាត់ចងចិញ្ចើម
"នាងស្គាល់គេទេ?"លោកស្រីសៀវ ក៏សួរទើបនាងបម្រើនោះងក់ក្បាល
"គាត់ជាលោកម្ចាស់ចាវឈុីងហ្វុង..លោកស្រី"នាងបម្រើទើបលោកស្រីងក់ក្បាលមុននឹងក្រឡេកទៅមើលកូនប្រុសតូចរបស់គាត់ដែលមានវ័យ៣ឆ្នាំកំពុងអង្គុយលេងតុក្កតាក្បែរនោះ
"អញ្ជើញគេចូលមក"លោកស្រី អ្នកបម្រើនោះលឺហើយក៏រត់ទៅប្រប់រាងក្រាស់ទើបនាយដើរចូលមកដោយក្នុងដៃមានកាន់ឥវ៉ាន់បន្តិចបន្តួចសម្រាប់ទឹកចិត្តដល់ម្ចាស់ផ្ទះ
YOU ARE READING
មហិច្ឆតាម្ចាស់បំណុល
Short Story«ខ្ញុំមកក្រោយនាងពិតមែនប៉ុន្តែចុងក្រោយខ្ញុំជាអ្នកឈ្នះព្រោះលោកម្ចាស់ជ្រើសយកខ្ញុំក្នុងរឿងស្នេហាមួយនេះហើយនាងជាអ្នកចាញ់»
ភាគទី៣២ មើលដៀលឯង
Start from the beginning
