ភាគទី២៨ អាងតែគម្រាម

Start from the beginning
                                        

"ពូៗកុំមកឱបប៉ាប៉ាអូន"ជូហ្វាន់ ក៏លើកដៃទៅរុញនាយសេមអោយចេញឆ្ងាយពីររាងក្រាស់ទាំងមុខក្រញូវព្រោះតែខឹងដែលឃើញអ្នកផ្សេងមកអោបប៉ាគេបែបនេះដរាបណាមានគេនៅទីនេះកុំសង្ឃឹមបានប៉ះ

"អាអូនឯងមកពីរណាបានហ៊ានមកលើកដៃរុញក្បាលពូបែបនេះ?"នាយសេម ក៏សួរទៅអាល្អិតធ្វើអោយគេមើលមុខនាយមិម៉ក់ៗយ៉ាងគួរឲ្យស្រឡាញ់ចេញមក

"អូនមកពីរក្នុងពោះរបស់ម៉ាម៉ាហើយជាកូនរបស់ប៉ាប៉ាដែលត្រូវជាប្ដីម៉ាម៉ារបស់អូនដូចគ្នា"ជូហ្វាន់ ក៏បូញមាត់ស្រួចៗដាក់នាយនិយាយបញ្ជាក់ថាគេមកពីរណាអោយនាយសេមដឹង

"ស្អីគេម៉ាម៉ាប៉ាប៉ាអីពូស្ដាប់អត់យល់ទេ"នាយសេម

"ពូឯងចាស់ហើយប្រហែលវង្វេងខួរក្បាល"ហ្វឺសិន ក៏លូកមាត់ថាអោយទើបនាយសេមរហ័សងាកទៅមើលឃើញអាល្អិតភ្នែកមូលកំប្លង់ៗកំពុងមើលមកនាយនឹងម្ខាងទៀតអាល្អិតរាងធំជាងនឹងមើលមកនាយដូចគ្នា

"ឯងចង់ថាយើងចាស់មែនទេ!"សេម ក៏លើកដៃចង្អុលខ្លួនឯងសួរទៅកាន់អាល្អិតដែលដៀលនាយមុននេះអោយក្ដៅក្រហល់ក្រហាយឡើងមក

"ពូមុខចាស់ជាងប៉ាអូនទៀត"ចាងជីន ថាហើយក៏ដាក់ខ្លួនដេករមៀលពេញសាឡុងទុកអោយចាស់ៗនាំគ្នាសើចកិលព្រោះតែសម្ដីចាក់ទឹកមិនលិចរបស់គេ

"បងចាងនិយាយត្រូវអូនសិនអោយមេដៃមួយ"ហ្វឺសិន ក៏លើកមេដៃរបស់គេអោយទៅអាល្អិតម្ខាងទៀតព្រោះតែនិយាយបានល្អ

ចំណែកនាយសេមត្រូវក្មេងៗតូចប៉ុនអាចម៍ច្រមុះដៀលបែបនេះស្ងាត់មាត់ជ្រៀបបាក់មុខមិនស្ទើទេខឹងចិត្តណាស់វ័យ៣០ហើយគ្មានប្រពន្ធកូនដូចគេនឹងហើយលទ្អិផលស្រីញ៉ែមិនយកអាលូវសមមុខហើយ។

"ទៅដេកវិញ"សេម ថាហើយក៏ដើរទៅបន្ទប់របស់គេវិញព្រោះអន់ចិត្តដែលត្រូវក្មេងៗដៀលថានាយមុខចាស់លោកម្ចាស់របស់គេមិនជួយទេបែរជាអង្គុយសើចគេវិញចាំមើលអាសេមគុំមួយ

"ប៉ាប៉ាជូនអូនដើរលេងបានទេ?"ជូហ្វាន់ ក៏ងាកមកនិយាយជាមួយប៉ារបស់គេវិញ

"ជូម៉ាម៉ាគិតថាកូនគេងទៅ...ចាំយប់ក៏បានដែល"ជេយ៉ុន ក៏ងាកទៅប្រាប់កូនណាមួយគេក៏ក្រែងចិត្តរាងក្រាស់ដូចគ្នាព្រោះមកមិនទាន់បានមួយម៉ោងផងក៏ទាមទារគេអោយនាំដើរលេងថែមទៀត

"អត់ទេអូនចង់ដើរលេង"ជូហ្វាន់ ក៏ចាប់ផ្ដើមពេបឡើងទើបរាងក្រាស់លើកដៃអង្អែលខ្នងគេស្រាលៗកុំឲ្យយំទាន់

"កុំយំចាំប៉ាប៉ានាំកូនទៅដើរលេង"សុងហ៊ុន គ្រាន់តែលឺប៉ុណ្ណឹងអាល្អិតចាប់ផ្ដើុមស្ញេញឡើងមិនត្រឹមតែប៉ុណ្ណឹងទេថែមទាំងលានអណ្ដាតដាក់រាងតូចឌឺគេថែមទៀតផង

"ដឹងចឹងមិននាំមកជួបទេ"ជេយ៉ុន និយាយខ្សឹបៗធ្វើមុខអន់ចិត្តនឹងកូនប្រុសបើដឹងថានាំមកគេក្បាលខូចបែបនេះខ្លួនមិនព្រមនាំអោយជួបគ្នាទេ

"ម៉ាម៉ាកូនអន់ចិត្តហើយ"សុងហ៊ុន អោនទៅខ្សឹបប្រាប់អាល្អិតទើបគេរហ័សងាកមុខទៅមើលក៏ឃើញដូចអ្វីដែលប៉ារបស់គេនិយាយមិនខុស

"ធ្វើមិចទៅប៉ាប៉ា!អូនអត់ចេះលួងទេ"ជូហ្វាន់ ក៏ងាកមកសួរប៉ារបស់ខ្លួនទាំងពេបមាត់យំចេញមកធ្វើអោយនាយហាក់អស់សំណើច

"កូនឆាប់ទៅថើបលួងគេទៅ"សុងហ៊ុន ថាហើយអាល្អិតក៏រហ័សងើបពីរភ្លៅខ្លួនដើរទៅរករាងតូចដែលធ្វើមុខស្អុយនោះទើបចាប់មុខម៉ាម៉ារបស់គេថើបខ្សឺតៗពាសពេញមុខ

"ម៉ាម៉ាកុំខឹងអូនអី...អូនធ្វើលេងតើ"ជូហ្វាន់ ក៏ពេបមាត់ពេលរាងតូចគ្រវាសគេចេញមិនអោយប៉ះ

"ចេញទៅមិនបាច់មកលួងទេ"ជេយ៉ុន ក៏រុញកូនអោយទៅរករាងក្រាស់មិនខ្ចីងាកមកមើលអាល្អិតដែលទឹកភ្នែករហាមនោះទេ

"ហ្ហឹក...អត់ទេអូនឈប់ហើយ...អូននឹងស្ដាប់បង្គាប់ម៉ាម៉ា...ហុឺ...អូនទារប៉ាប៉ាអោយនាំទៅដើរលេងទៀតទេ...អូនសន្យាម៉ាម៉ា"ជូហ្វាន់ ស្រែកយំលើកដៃតូចៗរបស់ខ្លួនទៅចាប់មុខរាងតូចអោយងាកមើលខ្លួនតែគេមិនព្រមបែរនោះទេ

"កូនមិនស្រឡាញ់ម៉ាម៉ាទេ...កូនទៅរកមនុស្សដែលកូនស្រឡាញ់ទៅធ្វើមិចម៉ាម៉ាជាខ្យល់"ជេយ៉ុន

"អត់ទេ...អូនស្រឡាញ់ម៉ាម៉ាពេញបេះដូងតើ"ជូហ្វាន់

"មិនលឺអ្វីទាំងអស់"ជេយ៉ុន

























Write by BUTTERFLY 🦋

មហិច្ឆតាម្ចាស់បំណុលWhere stories live. Discover now