ភាគទី២៨ អាងតែគម្រាម

Начните с самого начала
                                        

"ប៉ាប៉ាកាលថើបម៉ាម៉ាអូនចាំមើលឡើងយូរហ្អៃ"ជូហ្វាន់ ចាប់ផ្តើមមុខក្រញូវឡើងព្រោះតែមិនឃើញប៉ាប៉ាគេថើបម៉ាម៉ាទាល់តែសោះគេយំឡើងអស់ទឹកភ្នែកហើយនិយាយដោយចិត្តស្មោះ

"សឺត!បានហើយឬនៅ"សុងហ៊ុន ក៏អោនទៅថើបថ្ពាល់រាងតូចមួយខ្សឺតធ្វើឲ្យគេងាកមុខចេញទាំងក្រហមថ្ពាល់រងាលព្រោះតែអៀន

ចំណែកអាល្អិតក៏សើចយ៉ាងស្រស់ពេលឃើញអ្វីដូចបំណងដែលគេចង់ឃើញឥឡូវក៏បានពិតមែន។រាងក្រាស់ឃើញបែបនេះក៏សើចពេលឃើញកូនសើចកាច់កក្អឹករលាក់ពោះពេលគេសម្លឹងទៅមើលម៉ាម៉ាដែលអៀននឹងប៉ាប៉ានោះមើលចុះគាត់គួរស្រឡាញ់ខ្លាំងណាស់ ហិហិ។

"ហាសហា...ម៉ាម៉ាអៀនប៉ាប៉ាហើយ"ជូហ្វាន់ ក៏លើកដៃចង្អុលទៅរាងតូចធ្វើអោយគេអៀននិយាយមិនចេញព្រោះខ្មាស់គេ

"អាបងជូក្បាលខូច"អាល្អិត ហ្វឺសិន ក៏បន្លឺឡើងទើបរាងក្រាស់រហ័សងាកទៅមើលតាមប្រភពសម្លេងក៏ឃើញកូនចៅរបស់នាយឈរនៅទីនោះដូចគ្នាទើបគេរហ័សដើរទៅអង្គុយលើសាឡុងដោយដាក់អាល្អិតជូហ្វន់នៅអង្គុយលើភ្លៅមាំរបស់នាយ

"សូមគោរពលោកម្ចាស់"ពួកគេទាំងបីក៏នាំគ្នាអោនលំទោនរាងក្រាស់ទើបនាយងក់ក្បាលហើយឲ្យពួកគេអង្គុយលើសាឡុងទល់មុខនាយ

"យើងនឹកស្មានមិនដល់ថាពួកឯងត្រឡប់មករកយើងវិញសោះ"សុងហ៊ុន ក៏ចាប់បន្លឺឡើងសម្លឹងទៅមើលកូនចៅរបស់ខ្លួនដែលអង្គុយមើលមកនាយដូចគ្នាហើយពេលនេះសេមក៏ដើរចូលមក

"លោកម្ចាស់នឹកណាស់បាទ"នាយសេម រត់ត្របាញ់ជើងទៅអោបលោកម្ចាស់របស់គេមិនបានដឹងពីរគ្រប់គ្នាដែលកំពុងមើលគេទេព្រោះខ្លួនទើបតែមកពីរកូរ៉េវិញទើបរត់មកអោបលោកម្ចាស់អោយបាត់នឹកសិនលែងខ្វល់ពីរមជ្ឈដ្ឋានជុំវិញខ្លួនហើយ។

"លែងអញទៅ...កុំមកធ្វើចរិកកូនក្មេងនៅទីនេះឯងមិនចេះខ្មាស់ក្មេងទេឬយ៉ាងមិច"សុងហ៊ុន ក៏លើកដៃរុញនាយសេមចេញព្រោះជ្រេញចរិកអាជំនិតមហាសែនឆ្កួតរបស់នាយណាស់ធ្វើមើលខ្លួនឯងក្មេងតូចទាំងដែលវ័យ៣០ឆ្នាំហើយ

"មានក្មេងមកពីរណា...បើនៅទីនេះមានតែលោកម្ចាស់នឹងអាសេមតែប៉ុណ្ណោះ"សេម មិនខ្វល់ក៏រុលខ្លួនចូលទៅអោបតែក៏ត្រូវមានដៃតូចៗខ្លីៗមករុញក្បាលគេចេញពីរចាហ្វាយខ្លួនធ្វើអោយនាយហាក់ឆ្ងល់ចងចិញ្ចើមឡើងមក

មហិច្ឆតាម្ចាស់បំណុលМесто, где живут истории. Откройте их для себя