ភាគទី២៦ ឆ្កួតមែន!

Start from the beginning
                                        

"ម្ចាស់តូចនៅតែគិតរឿងលោកម្ចាស់មែនទេ?"អាលបឺត ដែលអង្គុយក្បែរនោះក៏សួរទៅរាងតូចដែលអង្គុយយោលទោងភ្លឹកៗនោះទើបគេរហ័សងាកមកមើលមុខខ្លួនទាំងងក់ក្បាលដូចអ្វីដែលគេនិយាយ

"មើលទៅលោកម្ចាស់ស្រឡាញ់នាងខ្លាំងណាស់!"ជេយ៉ុន ក៏បន្លឺឡើងទាំងភ្នែកគេក្រហាយផ្សារចង់យំតែខំងើយក្បាលកុំអោយវាហូរទាន់ទាំងអួលដើមក.ដកដង្ហើមិនចង់ចូលគ្នា

"តែយ៉ាងណាម្ចាស់តូចកុំទៅគិតអី!ត្រូវចាំថានៅមានខ្ញុំនឹងបីនាក់នោះនៅជាមួយម្ចាស់តូច"អាលបឺត ដាក់ខ្លួនអង្គុយទល់មុខរាងតូចលើកដៃដាក់លើភ្លៅគេដើម្បីផ្ដល់កម្លាំងចិត្តនេះប្រសិនបើគេក្នុងនាមជាសត្វខ្លាគេប្រាកដជាយកក្បាលទៅត្រដុសនឹងភ្លៅគេហើយ

"ខ្ញុំពិតជាអរគុណដល់អ្នកទាំងអស់គ្នាខ្លាំងណាស់"ជេយ៉ុន បន្លឺដោយក្ដីរំភើបទឹកភ្នែកក៏ស្រក់ចុះមកព្រោះខ្លួនគិតថាគ្មានអ្នកណាមកខ្វាយខ្វល់នឹងគេទេសូម្បីតែម៉ែពុកគេក៏ដូចគ្នាសុខចិត្តយកគេទៅលក់ប្ដូរជាប្រាក់យកទៅលេងល្បែងនឹងផឹកស្រា

"វាជាតួនាទីរបស់ខ្ញុំម្ចាស់"អាលបឺត ក៏ញញឹមសម្លឹងមើលមុខរបស់រាងតូច បន្ទាប់មករាងតូចក៏ញុាំអាហាររហូតដល់រួចរាល់ទើបនាយនាំគេទៅគេងហើយគេក៏ទៅគេងដូចគ្នា។

+ព្រឹកថ្ងៃថ្មី

  អរុណរះថ្មីពីរទិសខាងកើតរះបំភ្លឺផុសចេញមកលើផ្ទៃសាគរដាស់អស់មនុស្សសត្វក្នុងលោកអោយភ្ញាក់ពីរដំណេកស្វែងរកអ្វីៗដែលពួកគេធ្វើប្រចាំថ្ងៃ។បើក្រឡេកមកមើលរាងតូចឯណេះវិញមិនខុសពីរសព្វដងចាញ់កូនក្អួតឡើងស្វាយបបូរមាត់តែមិនថ្វីព្រោះគេមានអង្គរក្សចាំជួយមុខក្រោយមិនអោយធ្លុះធ្លោយបានឡើយ។

"ស៊ុបក្ដៅៗមកហើយ"ធីប៊ែល ខ្ទើយឆ្នាស់ក៏លើកស៊ុបដែលទើបតែលើកពីរចង្រ្កានៗក្ដៅយកមកអោយអាល្អិតសក់ផ្សិតដែលកំពុងតែមើលទូរសទស្សន៍ទាំងមុខជូរនោះអោយគេញញឹមរីកថ្ពាល់ឡើងមកព្រោះតែគេចង់ញុាំវាមួយព្រឹកហើយឥឡូវក៏បានដូចចិត្តដែលប៉ងចង់ញុាំជាយូរនេះ

"អូនទៅយកទឹកដោះគោមកផង"អាលបឺត ក៏ស្រែកឡើងក្រោយឃើញធីប៊ែលសង្សារសំណព្វចិត្តដើរចូលក្នុងផ្ទះបាយវិញ

មហិច្ឆតាម្ចាស់បំណុលWhere stories live. Discover now