ភាគ:8 បានស្រាប់ហើយ

Start from the beginning
                                        

ព្រឹកថ្ងៃថ្មី ថ្ងៃរះកម្ពស់កប់មេឃ ពន្លឺចាំងចូលមកចំកណ្ដាលមុខអ្នកកំពុងគេងយ៉ាងស្កប់ស្កល់ប្រឹងសសុលខ្លួនចូលទ្រូងទូលាយ លើកដៃអោបនាយជាប់។

« ចង់អោបយើងដល់ពេលណា?»សំឡេងមាំបន្លឺឡើង ជេគភ្ញាក់បះដៃបះជើងមមីមមើ
« ខ្ញុំ...សុំទោស»នាយមិនចាំស្ដាប់ក្រោកទៅបន្ទប់ទឹកបាត់ ជេគធ្វើមុខមិនសម ក៏ជួយរៀបចំពូក
« គាត់មកពីពេលណា?»គេអង្គុយគិត យប់មិញក្រែងនាយទៅរកនាង ហេតុអ្វីព្រឹកឡើងមកគេងជាមួយគេ?
« យ៉ាងមិច? ព្រឹកឡើងក៏អង្គុយសម្ពឹកបែបនេះហេ៎ស?»ចេញមកភ្លាមក៏បោះសម្ដីគម្រោះគម្រើយដាក់គេភ្លាម
« គឺ..ខ្ញុំចាំលោក»ឃើញនាយឈរសម្លក់គេ ជេគក៏អោនមុខចុះ មុខរបស់នាយកាចខ្លាំងណាស់
« លឿនៗទៅ»នាយគប់កន្សែងចំជេគដេញគេឪ្យទៅងូតទឹក
« កើតរោគស្អីនឹង?»ជេគរអ៊ូម្នាក់ឯង ចូលទៅងូតទឹកបាត់

នៅខាងក្រោមអ្នកបម្រើកំពុងរៀបចំអាហារពេលព្រឹកឪ្យលោកម្ចាស់តូច យ៉ាងមមាញឹកនារីស្រស់ស្អាតកូនចិនកំពុងតែអង្គុយផឹកទឹកលើសាឡុង។

« បងហ៊ុន..»
« មិនទាន់ញ៉ាំអាហារពេលព្រឹកទៀតមែនទេ?»នាយសួរ លើកកាហ្វេមកក្រេប ភ្នែកផ្ដោតលើកាសែត
« អូនចាំបង»នាងធ្វើចរិកម្ញិកម្ញ៉ក់ដាក់នាយ
« មិនបាច់ចាំទេ»
« អូនគួរតែញ៉ាំឪ្យបានទៀងពេល»នាយឃើញគេចុះមកក៏លូកដៃទៅវាសសក់ឪ្យនាង ភ្នែកលួចដៀងមើលអ្នកឈរនៅកាំជណ្ដើរ
« ទាល់តែបងញ៉ាំជាមួយអូន»នាងញញឹមជាប់ ពេលបានរាងក្រាស់និយាយល្អជាមួយ
« ចឹងតោះ»នាយកាន់ដៃនាងសម្ដៅទៅតុបាយ
« អ្នកប្រុស អញ្ជើញចា៎ស»ម៉ែដោះចូលមករកជេគ 

ការញ៉ាំបាយហាក់មានតែភាពតានតឹងព្រោះតែមនុស្សពីរនាក់ គិតតែពីនិយាយផ្អែមល្ហែមដាក់គ្នាទុកគេដូចជាស្រមោលចឹង គេក្ដាប់ស្លាបព្រាឈ្ងោកញ៉ាំបាយយ៉ាងស្ងៀមស្ងាត់។

ទម្រាំញ៉ាំរួចជេគសឹងតែក្អួតចេញមកវិញព្រោះតែជ្រេញខ្លាំងពេក គេផឹកទឹករួចក៏ងើបចាកចេញទៅបាត់ស៊ុងហ៊ុនខាំថ្គាមម្ដៅទ្រូងពេលឃើញជេគមិនខ្វល់ពីខ្លួន

« ទៅណា?»នាយកន្រ្ដាក់ដៃតូចមកបុកទ្រូងមាំ មុខងាប់ សម្ដីគ្មានជាតិ
« ទៅរៀន លែងដៃខ្ញុំទៅ!!»គេប្រឹងបះដៃនាយចេញតែមិនបានសម្រេច ដៃនាយស្អិតដូចតុកកែ
« មិនបាច់ទៅ នៅកំដរយើង»

ប្រកែកមិនបាន ឥឡូវត្រូវនាយនាំមកកាស៊ីណូ នៅក្នុងបន្ទប់ដែលមានភ្ញៀវពិសេសកំពុងតែអង្គុយចាំជាស្រេច ជេគមិនយល់ តែមិនមាត់។

« ចាប់ផ្តើមទៅ!!»រាងក្រាស់អង្គុយទល់មុខភ្ញៀវដែលចង់លឹងល្បែងជាមួយនាយ

បុរសនោះញញឹមដាក់ជេគ ស៊ុងហ៊ុនក៏សម្លក់មុខ ការលេងបន្ដជារឿយៗគ្មានអ្នកណាឈ្នះឬចាញ់ លេងដល់ជុំទី4ជាជុំចុងក្រោយបុរសនោះញញឹមមានគំនួច ឯស៊ុងហ៊ុនមុខស្មើ ដកដង្ហើមធំជាញឹកញាប់។

« ជុំនេះប្រសិនខ្ញុំឈ្នះ តើលោកអាចផ្ដល់របស់ពិសេសឪ្យខ្ញុំបានទេ?»នាយញញឹម និយាយទៅកាន់ស៊ុងហ៊ុនពេលដែលភ្នែកសម្លឹងដាក់អាល្អិតជេគមិនដាក់
« អ្ហឹស..បានស្រាប់ហើយ!!»នាយតបដោយសំឡេងត្រជាប់ដៃម្ខាងដាក់លើភ្លៅក្ដសប់សឹងតែបាក់ព្រោះដឹងពីគោលបំណងគេ
« ល្អណាស់ ខ្ញុំឈ្នះ គេនឹងក្លាយជារបស់ខ្ញុំមែនទេ?»ជេគឮបែបនេះភ័យខ្លួន មុខចាប់ផ្ដើមស្លេកសុខៗក៏មានគេចង់បានខ្លួនបែបនេះទៅវិញ ប្រសិនស៊ុងហ៊ុនយល់ព្រមច្បាស់ណាស់គេនឹងបានទៅក្នុងដៃបុរសជាមិនខាន
« ប្រាកដហើយ!!»

Enjoy your read><
ប្រូលេងអីចឹង?

បម្រើស្នេហ៍ ម្ចាស់វិមាន🔥 COMPLETE ✔️Where stories live. Discover now