ល្ងាច
ម៉ោង 6:00
នៅក្នុងសកលវិទ្យាល័យកំពុងតែដាក់លក់របស់ជាច្រើនមនុស្សក៏ចូលរួមយ៉ាងកុះកររកផ្លូវដើរមិនបាន ស្ទង់នីមួយៗមានភ្ញៀងចេញចូលមិនឪ្យបាត់ ងាកមកមើលស្ទង់ជេគវិញគឺមិនសូវជាមានមនុស្សចូលឡើយ ជុងវ៉ុននឹងស៊ុននូធ្វើមុខស្អុយៗព្រោះតែលក់មិនសូវដាច់។
« នេះមិនមានអ្នកមើលឃើញពួកយើងតែហី?»
« លក់មិនដាច់សោះ»
« អាជេគ ឯងកើតស្អី នៅមិនស្ងៀមនឹង?»ស៊ុននូងាកមើលជេគដែលរសាប់រសល់នៅមិនស្ងៀម
« យើង..កំពុងតែចាំមនុស្សពិសេស»ជេគញញឹម ពីរនាក់មកពីឆ្ងល់
« អ្នកណាគេ?»
« ជេគ!!»នាយសង្ហារពាក់អាវយឺត ខោខ្មៅដើរចូលមកជាមួយស្នាមញញឹមស្រស់
« អ្នកណាគេ?»
« នេះជាលោកស៊ុងហ៊ី»
« សួស្តី»
« បាទ»
« ឯងថាគេជាមនុស្សពិសេស ពិសេសអី?»ជុងវ៉ុនកេះជេគព្រោះតែមិនដឹងថាជេគមានគំនិតអី
មួយសន្ទុះក្រោយមក....
ស៊ុងហ៊ីត្រូវបានជេគឪ្យឈរពីមុខស្ទង់ ដើម្បីថតជាមួយអ្នកមកទិញនៅស្ទង់របស់គេ គឺសម្រាប់អ្នកមកទិញនឹងបានថតរូបជាមួយស៊ុងហ៊ី នាយជាបុរសសង្ហារស្នាមញញឹមស្រស់ខាប ព្រលឹងនារីៗ ស្រីៗនាំគ្នាតម្រង់ជួរទិញខ្សែដៃនឹងរបស់ផ្សេងៗជាច្រើនទៀត គ្រប់គ្នាថតជាមួយស៊ុងហ៊ីយ៉ាងរីករាយ ឯនាយក៏សប្បាយផងដែលមិនរអ៊ូមួយម៉ាត់ ជេគវិញក៏សប្បាយនឹងការលក់។
បន្ទាប់ពីលក់អស់ហើយ ជេគនឹងស៊ុងហ៊ីក៏នាំគ្នាដើរមើលជុំវិញនេះបន្ដិច ពួកគេបានដើរមកឈប់នៅកន្លែងគេច្រៀង មានមនុស្សកំពុងឈរស្ដាប់ សំឡេងពិរោះរណ្ដំចិត្តអ្នកស្ដាប់ ជេគឈរមើលនឹងស្ដាប់យ៉ាងអន្លង់អន្លោចតាម។
« សប្បាយទេ?»នាយបន្លឺឡើងក្បែរជេគ
« សប្បាយខ្លាំងណាស់!! ចុះលោក»
« ខ្ញុំពិតជារីករាយណាស់ នឹកដល់កាលរៀនសកល»នាយបន្ដនិយាយជាមួយស្នាមញញឹម កែវភ្នែកសម្លឹងមុខតូចជាប់ ហាក់ដកភ្នែកមិនបានសោះ
« ខ្ញុំអរគុណលោកហើយ សម្រាប់ធ្វើជាម៉ូឌែលនៅថ្ងៃនេះ»ជេគងាកមើលមុខនាយ បង្ហាញស្នាមញញឹមឡើងមក
« នេះជាខ្សែរដៃដែលខ្ញុំបានធ្វើសម្រាប់លោក»ជេគបង្ហាញខ្សែដៃស្អាតមួយឪ្យនាយ
« ខ្ញុំមិនដឹងថាមានអ្វីឲ្យលោកទេ មានតែខ្សែដៃមួយនេះវាមិនថ្លៃទេតែជាទឹកចិត្ត»ឃើញនាយមិនមាត់ទើបបន្ដ
« វាមានតម្លៃណាស់ ប្រសិនបើមនុស្សនោះមានទឹកចិត្តល្អផ្ដល់ឪ្យ»នាយយកមកពាក់ សឹមនិយាយ
« ខ្ញុំនឹងរក្សាវាឪ្យបានល្អ!!»
« ជាគូរស្នេហ៍មែនទេ?»នារីពីរនាក់សួរឡើង ធ្វើឪ្យពួកគេងាកមើល
« អត់ទេ!!»
« កុហកហើយ បើជាគូរស្នេហ៍ក៏និយាយមក ខ្ញុំមានការថតរូបហ្វីៗ អ្នកទាំងពីរចង់ថតឬអត់?»នាងសួរ ជេគអេះអុញទើបស៊ុងហ៊ីងក់ក្បាល
« ឈរឪ្យជិតគ្នាមក!! បានៗ ស្អាតណាស់»នាងថតឪ្យពួកគេជាច្រើន
« ពីរថ្ងៃទៀតខ្ញុំនឹងយកមកឪ្យណា»
« បាទ»នាងក៏ចាកចេញទៅ
« កើតអីមែនទេ?»
« អត់ទេ »
បន្ទាប់ពីចប់កម្មវិធីសាលាហើយ ជេគបានដើរមកផ្ទះតែម្នាក់ឯង គេដើរមកដល់ទន្លេរហាន ក៏ឈប់អង្គុយលេងសិន គេនឹកឃើញដល់ស៊ុងហ៊ីពេលនាយអង្អែលក្បាលគេ កាន់ដៃរបស់គេ អៀនណាស់...
« គាត់មានអត្ដចរិកខុសពីលោកផាក»ជេគអង្គុយគិតក៏មានអារម្មណ៍ថាបងប្អូនភ្លោះមានចរិមខុសគ្នា ស៊ុងហ៊ី រួសរាយ ចិត្តល្អ ស្រឡាញ់មនុស្សជុំវិញ ស៊ុងហ៊ុន មុខមាំ សម្ដីកម្រោះកម្រើយ គម្រាម សម្លុត ហិង្សា
« តើគាត់ចេះទន់ភ្លន់ដែលទេ?»ខ្យល់ដង្ហើមដកចេញចូលយឺតៗ សម្លឹងមើលទឹក គិតដល់បុរសមុខមាំ
« ពេលណាបានទៅផ្ទះ?»សំឡេងមាំរឹងកំព្រឹងសួរឡើងពីក្រោយខ្នងជេគ គេងាកមើលក៏ឃើញបុរសមាឌមាំអាវក្រៅខ្មៅវែងឈរជ្រែកហោប៉ៅពីក្រោយខ្នងមិនដឹងមកពីពេលណា
« គឺ...ខ្..ខ្ញុំមកស្រូបយកខ្យល់អាកាស»
« ទៅវិញ!!»នាយនិយាយនឹងដើរចេញ តែជេគឈរភ្លឹកមើល ព្រោះតែឃើញមាននារីម្នាក់ចុះពីឡានរបស់នាយ
« បងទៅណា?»
« មើលមនុស្ស»
« លោកម្ចាស់ »
« ទៅអូសគេមក»នាយគំហកបន្ដិច ថាក់ដូក៏ប្រញាប់ទៅរកអាល្អិតដែលឈរធ្មឹង
« លោកម្ចាស់ ឪ្យឡើងឡាន!!»ជេគងក់ក្បាលដើរពីក្តោយថាក់ដូ ចូលមកដល់ឡានក៏ឃើញនារីនោះអង្គុយសម្លឹងគេ
« ស្មឿកៗ»សម្ដីរបស់ស៊ុងហ៊ុនបន្លឺឡើងសម្លក់មុខជេគ ដែលធ្វើចរិកមួយៗ
Enjoy your read><
ឲ្យមួយភាគទៀត💕
YOU ARE READING
បម្រើស្នេហ៍ ម្ចាស់វិមាន🔥 COMPLETE ✔️
Action[ហេតុអ្វីអូនមិនព្រមសម្លាប់បងតែម្ដងទៅជេគ អូនសន្យាថាមិនចាកចេញតែអូនបែរជាទៅដោយមិនលា អូនចង់សម្លាប់បងដោយវិធីនេះមែនទេ?]
ភាគ:7 គូរស្នេហ៍មែនទេ?
Start from the beginning
