ភាគទី២២ កុហក់

Start from the beginning
                                        

"ឯងកំពុងតែកុហក់យើងមែនទេ?"សុងហ៊ុន ក៏ចាប់បង្វែររាងតូចអោយបែរមករកខ្លួនសួរគេដោយទឹកមុខរឹងកំព្រឹសអត់នឹងខ្លាចរអាមិនបាន

"កុហក់...កុហក់អ្វីទៅ!"ជេយ៉ុន ក៏ធ្វើមុខក្រឡាប់ចុះឡើងពេលឃើញរាងក្រាស់សម្លឹងមើលមុខរបស់គេមិនដាក់ភ្នែកនោះទេធ្វើអោយគេភ័យឡើង

"ឯងប្រាប់យើងថាឯងងូតទឹក...ចុះសម្លេងក្អួតមុននេះជារបស់នរណាគេ?"សុងហ៊ុន ក៏ចាប់ផ្ងើយចង្ការរបស់គេសម្លឹងមើលផ្ទៃមុខតូចច្រមិចដែលកំពុងមើលនាយម៉ក់ៗនោះមើលទៅគួរឲ្យស្រឡាញ់ខ្លាំងណាស់

"ខ្ញុំ...ខ្ញុំឈឺក្រពះទើបក្អួតបែបនេះ"ជេយ៉ុន ក៏ប្រាប់ទៅនាយបើមិនចឹងទេនាយចម្រិតសួរចេញការពិតឥឡូវហើយ ចំណែករាងក្រាស់លឺហើយក៏ងក់ក្បាលទើបចប់អូសដៃគេទៅរកអាងទឹកដែលមានលាយទឹកក្ដៅនឹងទឹកត្រជាក់លាយគ្នានោះអោយវាមានកម្ដៅឧណ្ហៗទើបចាប់គេចូលទៅក្នុងនោះ

"ឯងមកវិមាននេះបានយ៉ាងមិច?"សុងហ៊ុន ក៏ងាកទៅសួរអល្អិតដែលសំងំស្ងៀមអោយនាយកក់សក់អោយនោះទើបគេរហ័សងើយមើលមុខរាងក្រាស់

"អត់ដឹងទេ...ខ្ញុំសុំអោយពួកគេទាំងបីនាំខ្ញុំមកហើយក៏ចេញមកបានយ៉ាងស្រួល"ជេយ៉ុន គ្រវីក្បាលនឹងពន្យល់ប្រាប់រាងក្រាស់ព្រោះគេក៏មិនដឹងដូចគ្នាគ្រាន់តែហារមាត់សុំភ្លាមពួកគេក៏នាំគេមកខាងមុខទ្វាររួចក៏ចេញមកបានយ៉ាងងាយស្រួល

"ឯងចេញមកមិនខ្លាចយើងធ្វើបាបទេឬ"សុងហ៊ុន ក៏លើកទឹកមកជម្រះសក់អោយគេទាំងឈ្លេចសួរទើបរាងតូចសើចស្ញេញមើលមុខរបស់នាយ

"ធ្វើបាបអីទៅ...បើគូរដណ្ដឹងលោកម្ចាស់សន្លប់ក្រោមបាតជើងខ្ញុំនឹង...ហិហិ"ជេយ៉ុន សើចកាច់កក្អឹកដាក់រាងក្រាស់ព្រោះរាងតូចនិយាយមិនខុសនោះទេព្រោះគូរដណ្ដឹងរបស់លោកម្ចាស់របស់គេសន្លប់ក្រោមបាតជើងរបស់គេនឹងទៅខ្លាចអីសម្បត្តិត្រឹមរាងក្រាស់នឹងគេអោយស្ពៃឯណោះ

"ខ្លួនតូចប៉ុនចៃតែវោហារប៉ុនភ្នំ"សុងហ៊ុន និយាយទាំងសើចព្រោះតែសម្ដីក្រមិចក្រមើមរបស់គេនិយាយចេញមកកំប្លែងតែម្ដងអត់នឹងសើចមិនបាន

"ហិហិ...លឿនឡើងឃ្លានខ្លាំងណាស់"រាងតូចថាហើយក៏បែរខ្នងបន្តអោយរាងក្រាស់រៀបចំខ្លួនអោយគេមួយចប់ទើបពួកគេបណ្ដើរគ្នាទៅខាងក្រោមដើម្បីញុាំអាហារពេលព្រឹក

#ខាងក្រោម

"ឆាប់ទៅហៅបងហ៊ុនអោយចុះមករកយើងភ្លាម!"សៀនអ៊ី ដែលជាប់គែមមាត់ឯណេះវិញក៏ស្រែកជំទាលផ្អើលអស់វិមានពេលនេះលែងលាក់ចរិករមទម្យស្អីទៀតហើយនាងធុញ

"ប៉ុន្តែលោកម្ចាស់ហាមមិនឲ្យអ្នកណាទៅរំខានគាត់នោះទេអ្នកនាង"លីឡា អ្នកបម្រើស្រីដែលតែងតែផ្គាប់ចិត្តនាងក៏បន្លឺឡើងព្រោះលោកម្ចាស់បានហាមពួកគេថាមិនអោយឡើងទៅរំខាននាយទេ

"ប្រាប់ថាយើងឲ្យហៅក៏ចប់ហើយនៅនិយាយសុាំតាប៉ែនៅនឹងពួកអស់ឯងនេះ"សៀមអ៊ី ជញ្ជក់មាត់ខឹងចិត្តដែលប្រើពួកនាងហើយតែគ្មានអ្នកណាព្រមទៅទល់តែសោះគួរអោយខឹងមែន

"ពួកខ្ញុំគ្រន់តែស្ដាប់តាមបញ្ជារលោកម្ចាស់តែប៉ុណ្ណោះ..សូមអ្នកនាងកុំខឹងអី"អីុង ក៏បន្លឺឡើងតែក៏ត្រូវខ្ចឹបចូលវិញពេលឃើញអ្នកកំពុងអង្គុយនៅលើសាឡុងកំពុងតែសម្លក់មកកាន់ខ្លួន

"ពិតជាចិញ្ចឹមបំបង់បាយមែន"សៀមអ៊ី ថាហើយក៏ទាញទូរស័ព្ទតម្លៃថ្លៃរបស់នាងពីរកាបូបយកមកបើកមើលរង់ចាំរាងក្រាស់ដែលមាននាមជាគូរដណ្ដឹងចុះមកព្រោះថ្ងៃនេះនាងចង់ទៅសបភីងទិញឥវ៉ាន់ខ្លះ

"អ្ហុះ..អ្នកនាងលោកម្ចាស់ចុះមកហើយ"លីឡា ក៏ចូលទៅអង្រួនជើងរបស់អ្នកនាងតូចដែលអង្គុយគងទាក់ខ្លានោះទើបនាងរហ័សងើបមុខពីរទូរស័ព្ទសម្លឹងទៅមើលកាំជណ្ដើរស្រាប់តែធ្វើអោយនាងភាំងនឹងខឹងព្រមគ្នាព្រោះតែឃើញរាងក្រាស់ចុះមកដោយមានរាងតូចដើរពីរមុខចំណែកនាយដើរពីរក្រោយ

"ឯង...ឯងមិនទាន់ទៅវិញទៀតមែនទេ?"សៀនអ៊ី រហ័សដើរទៅរករាងតូចដែលចុះមកដល់ជាន់ខាងក្រោមនោះសួរទៅគេទាំងខឹងចង់ចេញផ្សែងតាមត្រចៀកមកខាងក្រៅ

"បើមានភ្នែកមើលឃើញហើយ...នៅសួររកងាប់ស្អី"ជេយ៉ុន ក៏សម្លក់ម្ខនាងតូចដែលកំពុងមើលកាន់គេដូចជាចង់ហក់ខាំត្របាក់គេដូចជាឆ្កែយ៉ាងចឹង

"ឯងចង់ថយើងឆ្កែមែនទេ...យកទៅ~~~"

*ដឹប*
















មហិច្ឆតាម្ចាស់បំណុលWhere stories live. Discover now