ភាគទី២០ ដូចក្មេងកើតមិនគ្រប់ខែ

Start from the beginning
                                        

"ដឹប...ផាច់ៗ...គិតថាខ្លួនឯងជាម្ចាស់ក្រត្សត្រីមែនទេបានជាចង់វៃគេបែបនេះ"ជេយ៉ុន ដាក់មួយកែងទះពីរកំផ្លៀងធ្វើអោយស្រីតូចស្រងល់និយាយមិនចេញ

"ឯង...ឯងហ៊ានវាយយើងផងហ្ហេស៎"សៀនអ៊ី ថាហើយក៏ចូលទៅទះរាងតូចតែក៏ត្រូវមួយដៃកណ្ដាលភ្នែកមកវិញឡើងបែកអំពិលអំពែក

ដឹប!!

"យ៉ាងមិចគិតថាវាយយើងថ្ងៃមុនឃើញយើងមិនតបគិតថាយើងស្លូតមែនទេនាងកញ្ចាញ់ច្រាស់"ជេយ៉ុន ក៏ញេញធ្មេញឈរច្រត់ចង្កេះថាអោយនាងម៉ាច់ៗមិនខ្ចីខ្លាចនឹងក្រសែភ្នែកដែលរាងក្រាស់កំពុងតែខឹងខ្លួននោះទេព្រោះពេលនេះគេចង់វាយនាងនោះអោយអស់ចិត្តឃើញមុខហើយគុំតែម្ដង

"សុងហ៊ុន...បងឈរមើលស្អីមិចក៏មិនចាត់ការវាទៅ"សៀនអ៊ី ដោយធ្វើអីមិនកើតក៏ស្រែករកជំនួយពីររាងក្រាស់ដែលឈរមើលនោះ

"បើលោកម្ចាស់ចូលមកមួយស្បែកជើងបែកក្បាលឥឡូវហើយ...អាលបឺតទៅចាក់ទឹកដោះគោអោយខ្ញុំ"ជេយ៉ុន មិនត្រឹមតែនិយាយទេថែមទាំងលើកស្បែកជើងដែលហ្វីបឺពាក់អោយនោះយកទៅច្រល៎រាងក្រាស់អោយនាយអាក់ដំណើរ

"នេះកុំប្រាប់ថាបងខ្លាចវាណាសុងហ៊ុន"សៀនអ៊ី ឃើញបែបនេះមិនពេញចិត្តឡើងមកក៏ស្រែកថាអោយនាយសឹងតែបែកវិមានខឹងណាស់ដែលឃើញនាយធ្វើអីគេមិនបាន

"នាងចង់អោយគូរដណ្ដឹងនាងសុីក្បាលមួយស្បែកជើងក៏ចូលមកនាងអន់"ជេយ៉ុន ក៏ងាកសម្លក់នាងថែមទាំងគប់ស្បែកជើងនៅដៃនោះទៅរកសៀនអ៊ី

"ម្ចាស់តូចទឹកដោះគោត្រជាក់ៗ"អាលបឺត ក៏ចេញមកវិញជាមួយនឹងទឹកដោះគោត្រជាក់ៗក្នុងដៃយកមកអោយរាងតូចទើបគេលើកយកផឹកមុននឹងដើរទៅរករាងក្រាស់ទាំងញញឹម

"ដៃលោកម្ចាស់យ៉ាងមិចហើយ"ជេយ៉ុន ក៏សួរទៅនាយទាំងមុខយំរហាមធ្វើអោយគ្រប់គ្នាហាក់មិនយល់ពីរគេព្រោះអម្បាញ់មិញឃើញកាចខ្លាំងណាស់ឥឡូវមកយំឯណាឆ្កុយពិតជាតាមមិនទាន់ពិតមែន

"យើងមិនឈឺទេ!តែឯងថាអម្បាញ់មិញចង់គប់ក្បាលយើងមួយស្បែកជើងមែនទេ?"សុងហ៊ុន ក៏សួរផ្គើនធ្វើអោយរាងតូចខាំមាត់សម្លក់មុខនាយ

"ចង់ត្រូវណាស់មែនទេ!ដឹប"រាងតូចថាហើយក៏លើកដៃគក់ទ្រូងនាយមួយដៃធ្វើអោយនាយសើចមើលមុខគេចំណែលសៀនអ៊ីឃើញបែបនេះមិនសុខចិត្តក៏ដើរទៅទាញរាងតូចចេញគ្រវាសគេវិះនឹងដួលផ្ងារក្រោយតែបានហ្វីបឺរត់ទៅទប់ជាប់

"ឯងចេញពីរបងហ៊ុនរបស់យើងទៅ"សៀនអ៊ី ក៏ងាកទៅសម្លក់រាងតូចធ្វើអោយគេអត់មិនបានក៏....

ដឹប!!មួយជើងកណ្ដាលមុខដួលសន្លប់ស្ដូករបស់គេទើបរាងតូចរហ័សសើចស្ញេញរត់ទៅរករាងក្រាស់វិញថែមទាំងអោបដើមដៃនាយធ្វើមិនដឹងទអដែលគ្រប់គ្នាកំពុងតែគាំងនឹងសកម្មភាពអម្បាញ់មិញ។

"ហិហិ...ខ្ញុំអាចញុាំបាយជាមួយលោកម្ចាស់បានទេ?"ជេយ៉ុន ក៏ធ្វើភ្នែកប្លីងៗដាក់រាងក្រាស់ដើម្បីសុំបាយមួយពេលចំណែកសៀនអ៊ីត្រូវាបានរាងក្រាស់បក់ដៃអោយអ្នកបម្រើអូសនាងទៅបន្ទប់ទទួលភ្ញៀវបាត់ហើយ

"ឯងធាក់គូរដណ្ដឹងរបស់យើងសន្លប់ហើយនៅហ៊ានមកសុំបាយរបស់យើងសុីទៀត?"សុងហ៊ុន សួរទាំងចងចិញ្ចើមព្រោះមើលទៅក្មេងនេះឥឡូវមិនចុះញោមជាមួយនាយដូចមុនឡើយ

"ហូយ...ខ្ញុំមិនបានតាំងចិត្តទេ!"ជេយ៉ុន ក៏ទន្រ្ទាំជើងស្រែកថាអោយរាងក្រាស់សឹងតែបែកវិមានដល់ថ្នាក់អ្នកនៅក្បែរនោះនាំគ្នាលើកដៃបិទត្រខៀកព្រោះមើលឥឡូវទៅឆ្នាស់សម្បើមណាស់

"ឈប់ស្រែកទៅថ្លង់ណាស់"សុងហ៊ុន ក៏លើកដៃទៅបិទមាត់របស់រាងតូចបើសាកតែអោយស្រែកទៀតប្រាលដជានាយក្លាយជាមនុស្សថ្លង់ត្រចៀកធ្ងន់ស្ដាប់លែងបានឥឡូវហើយ

"លោកម្ចាស់ឲ្យខ្ញុំញុាំបាយសិនមក"ជេយ៉ុន ក៏មើលម្ខនាយទាំងពេបព្រោះគេឃ្លានខ្លាំងណាស់

"ទៅសុីទៅធុញមុខឯងណាស់"សុងហ៊ុន គ្រាន់តែលឺរាងក្រាស់ថាហើយរាងតូចរហ័សស្ទុះរត់វឹងទៅរកតុបាយអង្គុយលើកៅអីយោលជើងញុាំភ្លៅមាន់ធ្វើមិនដឹងពីរមជ្ឈដ្ឋានជុំវិញខ្លួនតទឿត

"ដូចក្មេងកើតមិនគ្រប់ខែ"នាយថាហើយក៏ដើរទៅញុាំបាយតទៀតព្រោះអម្បាញ់មិញញាត់មិនទាន់បានប៉ុន្មានផងក៏ត្រូវក្មេងបំណុលកំពូលងរដូចខ្ទួយមកនាំរឿងអោយឈឺក្បាលថែមទៀត





















Write by BUTTERFLY 🦋

មហិច្ឆតាម្ចាស់បំណុលWhere stories live. Discover now