"ខ្ញុំពិតជាឆ្ងល់ខ្លាំងណាស់ថាពួកគេចេញមកបានយ៉ាងមិច...គេកាចសាហាវបែបនឹងចុះអាល្អិតដែលចាហ្វាយយកទៅដាក់ក្នុងនោះនឹងរស់នៅយ៉ាងមិចទៅ"
"យើងក៏មិនដឹងដូចគ្នា...ចាំមើលស្អែកយើងនឹងចូលទៅមើលគេថារស់ឬក៏ងាប់បាត់ហើយ"សុងហ៊ុន និយាយទាំងញញឹមចុងមាត់ព្រោះនាយបានគិតថារាងតូចនឹងត្រូវសត្វទាំងពីរនោះខាំហែកសុីខ្ទិចអស់ក៏មិនដឹងផង(អាក្រក់មេសយើងនឹង☺️)
"ចុះលោកម្ចាស់មិនខ្លាចអ្នកនាងចូលទៅដែលទេឬ...ព្រោះតែខ្ញុំឃើញតាមលោកម្ចាស់រាល់ថ្ងៃឥឡូវនេះ"សេម ក៏បន្លឺឡើងធ្វើអោយនាយអស់សំណើចព្រោះតែនាងតូចសៀនអ៊ីតាមនាយរាល់ថ្ងៃហាមយ៉ាងណាក៏មិនស្ដាប់ទើបនាយខ្ចិលនិយាយក៏បណ្ដោយអោយមកតាម
"មិនបាច់បារម្ភទេយើងចេះចាត់ចែងហើយ"សុងហ៊ុន
"បាទ..អញ្ចឹងខ្ញុំសុំលាសិនហើយ"សេម ថាហើយក៏ដើរចេញទៅវិញដោយបិទទ្វារយ៉ាងស្អាតអោយរាងក្រាស់ដែលកំពុងតែអង្គុយលើកវាញមកក្រេបជញ្ចក់ចុងមាត់តិចៗនោះមិនដឹងថាខួរក្បាលនាយពេលនេះគិតអ្វីនោះទេ
"ស្អែកយើងសង្ឃឹមថាពេលទៅនឹងមិនឃើញឯងត្រូវហ្វីខលនឹងហ្វីបឺហែកខាំសុីទៅចុះ"សុងហ៊ុន
+ព្រឹកថ្ងៃថ្មី
សម្លេងសត្វស្លាបទទះហើរស្រែកកងរំពងពេញលើអាកាសដាស់អស់មនុស្សសត្វទាំងឡាយអោយភ្ញាក់ពីរដំណេកដូចសព្វមួយដង។ក្រឡេកមកមើលនាយតូចល្អិតសក់ផ្សិតដែលយើងស្គាល់ថាជារាងតូចឯណេះវិញកំពុងតែអង្គុយទប់ដើមឈើក្អួតយ៉ាងវេទនាព្រោះតែក្រោកឡើងគេក៏រមួលពោះក្អួតយកតែម្ដងទាំងដែលមិនទន់បានញុាំអីនៅឡើយ។
"អ៊ួក...អ៊ួក"សម្លេងក្អួតចង្អោរចេះតែបន្តកន្ទុយគ្នាអោយរដឹកព្រោះតែម្ចាស់វាបានបញ្ចេញកាកសំណល់មកដោយសារតែរមួលពោះ
"អ៊ួក...អួយខ្ញុំកើតអីនឹង...អ៊ួក"ជេយ៉ុន ក្អួតសុខៗក៏បន្លឺឡើងទាំងឆ្ងល់ព្រោះតែក្អួតមិនឈប់បើមិនទាន់ញុាំអីក៏មិនត្រូវព្រោះនេះទើបតែព្រឹកព្រលឹមស្រាងៗនៅឡើយទេ
"ហ្អឹម...ហ្អឹម"សម្លេងក្អួតចង្អោររបស់រាងតូចក៏នៅតែមិនអាចជៀសផុតពីរត្រចៀករបស់សត្វកំណាចបានដែលទើបគេរហ័សងាកទៅមើលតែមិនមែនជាហ្វីខលឬហ្វីបឺទេហើយសត្វនោះគឺជា-
VOCÊ ESTÁ LENDO
មហិច្ឆតាម្ចាស់បំណុល
Conto«ខ្ញុំមកក្រោយនាងពិតមែនប៉ុន្តែចុងក្រោយខ្ញុំជាអ្នកឈ្នះព្រោះលោកម្ចាស់ជ្រើសយកខ្ញុំក្នុងរឿងស្នេហាមួយនេះហើយនាងជាអ្នកចាញ់»
ភាគទី១៦ យើងក៏មិនដឹងដូចគ្នា
Começar do início
