"អ៊ួក..អ៊ួក"ជេយ៉ុន ក៏ក្អួតវ៉ោកៗនៅកណ្ដាលព្រៃដ៏ក្រាស់នេះម្នាក់ឯងធ្វើអោយសម្លេងរបស់គេលាន់អោយរងំចេញមកទើបធ្វើអោយលឺដល់សត្វដែលនៅក្នុងនោះធ្វើអោយពួកគេកញ្រ្ជោលនៅក្នុងទ្រូង
"អ៊ួក...ហ្ហឹក"ជេយ៉ុននក៏ទម្លាក់ខ្លួននៅលើដីព្រោះតែគេល្វើយពេកអស់កម្លាំងតាំងពីរព្រឹកដល់ស្មាលនេះគ្មានបានបាយទឹកចូលពោះនោះទេនៅមកក្អួតទៀតគេសឹងតែសន្លប់
"ហ្អឹម..."ហ្វីខល ក៏ដើរមករករាងតូចដែលអង្គុយជាប់នឹងនោះទើបគេរហ័សខាំទាញអាវរាងតូចអូសគេចូលក្នុងខ្លាចសត្វដទៃទៀតឃើញពេលនេះរាងតូចប្រៀបដូចជាម្ចាស់គេយ៉ាងចឹង
"ហ្អឹក"រាងតូចដកដង្ហើមមួយវ៉ាសក៏សន្លប់បាត់ព្រោះតែទ្រាំទ្រលេងបានហើយសភាពរបស់គេស្លេកស្លាំងដូចសាកសពយ៉ាងចឹងដោយសារតែមិនបានញុាំអ្វីហើយត្រូវមកសម្អាតបននទប់ហើយថែមទាំងរបួសគេហួសឈាមអស់ជាច្រើននូវពេលដែលគេមិនទាន់លាងចេញនោះទើបធ្វើអោយគេសន្លប់បែបនេះ
[Skip]
ក្រឡេកមកមើលវិមានឯណេះវិញមិនខុសពីរក្នុងខាងព្រៃក្រាស់នោះទេព្រោះមិនមានអ្វីដែលវឹកវរទាល់តែសោះគឺស្ងាត់ដូចរាល់តែដងព្រោះម្ចាស់វិមានទៅធ្វើការចំណែកអ្នកបម្រើក៏ធ្វើការរបស់ពួកគេដូចគ្នា។ក្រឡេកមកមើលធីប៊ែលដែលបាត់មួយកំណាត់ព្រឹកឯណេះវិញកំពុងតែដើរវិលក្បុងពេញវិមានដើររករាងតូចព្រោះព្រឹកមិញគេមិនបាននៅវិមានព្រោះត្រូវកញ្ញាកញ្ច្រែត្រាំសៀនអ៊ីប្រើគេអោយទៅមើលហាងនាងទើបមិនបានដឹងរឿងនឹងគេ។
"គេបាត់ទៅណាទៅ...មិចក៏រកមិនឃើញក្នុងបន្ទប់នោះក៏រិតតែមិនឃើញ"ធីប៊ែល ដើររអ៊ូទាំងអេសក្បាលខ្វោកៗនឹកឆ្ងល់ថាបាត់មិត្តគេទៅណា
"បើរត់ចេញពីរទីនេះរិតតែមិនអាចទៀត...ហុើយឈឺក្បាលខ្លាំងណាស់"ធីប៊ែល ក៏ស្រែកទន្រ្ទាំជើងធុញបរិយាកាសនូវពេលនេះខ្លាំងណាស់
"ន៎ែ..មកស្រែកស្អីនៅទីនេះថ្លង់ណាស់"នាយសេមដែលសំងំគេងនៅកញ្ចុះក្បែលនោះក៏ស្រែកឡើងអាមនុស្សកំពុងតែដេកឆ្ងាញ់ផងចេះមកស្រែកដូចឃ្មុំទិចទៅកើតដែល
"ថ្លង់ក៏បិទត្រចៀកទៅ...ហើយថីមកដេកស្អីនៅទីនេះ"ធីប៊ែល មិនអោយចាញ់ចិត្តក៏ស្រែកទៅវិញធ្វើអោយនាយសេមលែហើយមហាសែនក្ដៅខាំធ្មេញសង្រ្គឺតសឹងតែលោតសង្កត់គេទាំងរស់
"ដេកកន្លែងណាក៏បានដីរបស់ចាហ្វាយយើងតើ"សេម ថាហើយក៏ដាក់ខ្លួនដេកតមិនខ្ចីខ្វល់ពីរអ្នកដែលឈរសម្លក់នាយសឹងតែជ្រុះគ្រាប់ភ្នែកនោះទេ
"គាត់ក៏ជាចាហ្វាយខ្ញុំ"ធីប៊ែល ក៏បន្លឺឡើងធ្វើអោយដែលដាក់ខ្លួនដេកមុននេះងើបមុខមកសម្លក់គេ
"ចាហ្វាយយើងគ្មានកូនចៅចរិកចេកៗចឹងទេ"សេម
"ចេកៗនឹងតិចលង់ស្រឡាញ់អញទៅហែងនឹងហ្ហ៎"ធីប៊ែល ក៏ឈរអោបដៃពេបមាត់ដាក់នាយសេមមួយឆ្ងាញ់នៅសម្ដីលូយថែមទៀត
"ឯងហៅអ្នកណាហែង...ឯងដែលមានពូជឬអត់"សេម លឺគេហៅខ្លួនដាច់សាច់បែបនេះក៏ស្ទុះចុះមករករាងល្អិតធកវើអោយគេរហ័សដាក់មេប្រុចតែថារត់មិនទាន់នាយនោះទេ
"អួយ...លែង..លែងយើងអាឆ្កួត"ធីប៊ែល ក៏កញ្រ្ជោលឡើងធ្វើអោយនាយសេមពិបាកចាប់តែគេមិនចុះចាញ់នោះទេចប់អាល្អិតនោះលីដាក់លើស្មាបើករបស់គេលីយកទៅណាក៏មិនដឹង
"ក្មេងឈ្លើយដូចឯងដល់តែប្រដៅចេញម្ដង"សេម
"ហែងចង់នាំអញទៅណាអាសំគីស..អាខ្មោចឆៅ អាគីង្គក់ អាចោរម្សៀត អា~~"
"បើឯងហ៊ានជេយើងម្ដងទៀតច្បាស់ជាអស់ធ្មេញមិនខានឡើយ"សេម ក៏គំហកធ្វើអោយអ្នកនៅលើស្មារបស់នាយចាប់ផ្ដើមស្ងាត់មាត់អោយនាយលីគេយកទៅណាក៏មិនដឹងដែល
"អេ!អញសួរហែងមួយមើ~~អួយ"ធីប៊ែល បម្រុងនឹងហាមាត់សួរតទៀតក៏ត្រូវស្រែកមួយវាស់ពេលនាយសេមលើកដៃទះគូទរបស់គេមួយទំហឹង
"យើងអាយុបងឯងដល់ទៅ7ឆ្នាំរៀនគោរពយើងបន្តិចផងBanana"សេម
"ហ្ហឹស...ខ្ញុំសួរលោកបន្តិចបានទេ?"ធីប៊ែល
"សួររឿងស្អីក៏ឆាប់និយាយមក"សេម
"តើលោកដឹងថាជេយ៉ុននៅឯណាទេ"ធីប៊ែល
"យើងមិនបានដឹង"សេម
"គេបាត់ទៅណាទៅហេតុអ្វីរកមិនឃើញ"ធីប៊ែល
"មិនពាក់ព័ន្ធនឹងឯង"សេម
"មិនពាក់ព័ន្ធយ៉ាងមិច...គេជាមិត្តរបស់ខ្ញុំ"ធីប៊ែល
"បើចង់ដឹងទៅសួរលោកម្ចាស់ទៅ"សេម
"មិនហ៊ានទេ..គាត់ច្បាស់ជាកាត់ក្បាលរបស់ខ្ញុំមិនខានឡើយ"ធីប៊ែល ស្រាប់តែគ្រញែងខ្លួនស្លាប់ហើយអោយគេទៅសួរលោកម្ចាស់កំណាចនឹងមែនទេយកគេទៅទម្លាក់អោយក្រពើសុីតែម្ដងទៅ
Write by BUTTERFLY 🦋
VOCÊ ESTÁ LENDO
មហិច្ឆតាម្ចាស់បំណុល
Conto«ខ្ញុំមកក្រោយនាងពិតមែនប៉ុន្តែចុងក្រោយខ្ញុំជាអ្នកឈ្នះព្រោះលោកម្ចាស់ជ្រើសយកខ្ញុំក្នុងរឿងស្នេហាមួយនេះហើយនាងជាអ្នកចាញ់»
ភាគទី១៤ មិនពាក់ព័ន្ធនឹងឯង
Começar do início
