"យើស...មិចក៏ចេះតែនឹកឃើញរហូតចឹង"សុងហ៊ុន ដែលកំពុងតែងូតទឹកសុខៗស្រាប់តែនឹកឃើញមាត់រាងតូចម្ដងទៀតធ្វើអោយនាយជេប្រទិចឡើងទាំងខឹងមើលទៅវានៅក្នុងប្រសាទនាយខ្លាំងណាស់
"ឈប់គិតទៅក្រែងក្មេងនោះជាកូនបំណុលឯងមិនចឹង...ហាមចិត្តទន់ឲ្យសោះ"សុងហ៊ុន ក៏និយាយដាស់តឿនខ្លួនឯងកុំអោយគិតពីររាងតូចតទៀតដោយលើកយកពាក្យ<កូនបំណុល>នឹងមកដាស់ស្មារតីខ្លួនឯងវិញ
ចំណាយពេលប្រហែល២០នាទីរាងតូចក៏ងូតទឹករួចរាល់ប៉ុន្តែគេស្រាប់តែស្រេកទឹកទើបចុះទៅផឹកពេលរួចរាល់គេបម្រុងនឹងឡើងមកវិញក៏ត្រូវម៉ែដោះពឹងអោយគេយកកាហ្វេទៅឲ្យរាងក្រាស់ព្រោះគាត់ប្រាប់ថាចុកពោះរាងតូចឃើញបែបនេះក៏យកមកទាំងឃ្នើសចិត្តព្រោះនៅនឹកឃើញហេតុការណ៍ដែលរាងក្រាស់ថើបគេប៉ុន្មាននាទីមុននោះ។
*តុ...តុ*សម្លេងគោះទ្វារដោយស្នាដៃរបស់រាងតូចក៏បង្វែរអារម្មណ៍របស់អ្នកដែលទើបនឹងចេញពីរបន្ទប់ទឹកមុននេះឲ្យដើរទៅបើកមើលព្រោះនាយអាចសន្មត់ថាម៉ែដោះនឹងយកកាហ្វេមកអោយនាយមើលឯកសារពេលយប់ឡើងតាមទម្លាប់ប្រចាំថ្ងៃ។
ក្រោយបើកហើយអ្នកដែលនៅចំពោះមុខនាយគឺជារាងតូចដែលមិនមែនជាម៉ែដោះទៅវិញដែលកំពុងសម្លឹងមើលមកនាយទាំងចំហរមាត់ព្រោះអ្វីដឹងទេ?ព្រោះតែរាងក្រាស់ទើបនឹងចេញពីរបន្ទប់ទឹកដោយស្លៀកកន្សែងរុំប៉ប្រេះចង្កេះបង្ហាញល្វែងខាងលើសាច់ដុំប្រាំបីកង់ស្មាបើកក្រអាញចង្កេះតូចចំណែកសាច់ដុំដើមដៃលោកអើយគៀបគេងាប់មិនខានទេ។
"ទឹកមាត់ចូលកាហ្វេរបស់យើងឥឡូវហើយ"រាងក្រាស់ដែលឈរមើលជាយូរនោះក៏រហ័សបន្លឺឡើងធ្វើអោយអ្នកដែលភ្លឹកមុននេះរហ័សលើកដៃបិទមាត់យ៉ាងលឿន
"អឺ..គឺ...ហិហិ..ខ្ញុំយកកាហ្វេមកឲ្យលោកម្ចាស់"ជេយ៉ុន ក៏ហុចកាហ្វេឲ្យទៅរាងក្រាស់ទាំងញញឹមប្រិចភ្នែកម្ខាងដាក់នាយរបៀបដាក់ស្នែហ៍តែត្រូវរាងក្រាស់សម្លក់មុខគេទៅវិញឃើញហើយសែនជ្រក់ជ្រេញពិតមែនតើ ឆើស
<ទើបនឹងថើបយើងសោះឥឡូវលេងចរឹកមាន់>រាងតូចក៏គិតក្នុងចិត្តទាំងដែលខាងក្រៅញញឹមសឹងតែរហែកមាត់ដល់គុម្ពត្រចៀកធ្វើអោយរាងក្រាស់អត់នឹងឆ្ងល់មិនបានទើប....
*ផ្លាច់*មួយដៃកណ្ដាលថ្ងាសធ្វើអោយរាងតូចភ្ញាក់សឹងតែផ្ងាេក្រោយរួចក៏ធ្វើមុខខ្មូញឡើងមកព្រោះតែខឹងនឹងរាងក្រាស់ដែលហ៊ានទះគេបែបនេះ។
"លេងស្អីឆ្កួតៗចឹង?"រាងតូចក៏ញេញដាក់រាងក្រាស់ធ្វើអោយនាយហាក់អស់សំណើចឡើងមកតែក៏ត្រូវខឹងវិញពេលលឺគេថានាយឆ្កួត
"ឯងចង់ថាយើងឆ្កួតមែនទេ?"សុងហ៊ុន ចាប់ផ្ដើមក្ដៅរងំពេញប្រាណទាំងដែលខ្លួននាយទើបនឹងងូតទឹកទៅហើយក្ដីតែបែរជាមកក្ដៅនឹងក្មេងល្អិតដែលថានាយឆ្កួតទៅវិញនេះចំជាមិនស្គាល់ខ្ពស់ទាបពិតមែន
"ថាលេងតើ...លោកម្ចាស់កុំយកគិតក្នុងចិត្តអីនាំតែម៉ួហ្មងមិនខានទេ...ហិហិ"ជេយ៉ុន ក៏លើកដៃចង្អុរចុចចូលគ្នាធ្វើមាត់ស្រួចៗនិយាយលួងលោមនាយកុំអោយគិតច្រើន
"បំណុលនឹងឡើងគុណជាពីរ...ព្រោះឯងប្រហើនជាមួយនឹងយើងដូច្នេះ"សុងហ៊ុន សើចចុងមាត់ពេលឃើញក្មេងខ្លះធ្វើមុខចង់យំមើលមកនាយបែបអង្វរក.តែក៏ត្រូវនាយងាកមុខចេញចង់ដឹងថាគេនឹងធ្វើយ៉ាងមិចបន្តទៀត
"ធ្វើបែបនឹងមិចនឹងកើតទៅ!!"ជេយ៉ុន ក៏សម្លឹងមុខនាយទាំងកល់យំនេះធ្វើបែបនេះមិនគិតថាអយុត្តិធម៌ទេឬដែលចាប់គេមកមិនសូម្បីតែប្រាប់ម៉ែពុកគេថែមទាំងខានធ្វើការងារទៀតហើយគិតមកតម្លើងលុយថែមទៀតបើពិបាកណាស់យកគេទៅបាញ់ចោលទៅគេស័្មគ្រចិត្តទៅឯកឯង(កំសត់😭)
"តែយើងនឹងធ្វើឲ្យកើត"សុងហ៊ុន បន្លឺទាំងមុខមាំធ្វើអោយរាងតូចដឹងថានាយនិយាយពិតមែនមិនបានលេងសើចដូចរាល់ដងនោះទេ
"លោកម្ចាស់កុំអី...យ៉ុនៗសុំទោសណាៗៗៗ"រាងតូចក៏លុតជង្គង់ចាប់កន្សែងដែលនាយស្លៀកនោះអង្រួនខ្លាំងៗសុំអង្វរនាយអោយលើកលែងអោយគេតែមើលអ្នកម្ខាងទៀតធ្វើមិនដឹងទាំងដែលកន្សែងជិតនឹងរបូតធ្លាក់មកខាងក្រោមក្ដីក៏នាយមិនចប់អារម្មណ៍ពីរវា
"កុំមកអង្វរយើងមិនព្រមជឿរតាមសម្ដីក្មេងទើបកើតពីរម្សិលម្ងៃដូចឯងទេ"សុងហ៊ុន មិនឃាត់បែរជាលើកកាហ្វេក្រេបធ្វើមិនដឹងទាំងដែលរាងតូចអង្រួនខ្លួននាយសឹងតែចេញក្អួត
"លោកម្ចាស់លើកលែងម្ដងទៅ... Okយ៉ុនៗឈប់ធ្វើចឹងទៀតហើយ....លោកម្ចាស់កុំធ្វើចឹងមើល"ជេយ៉ុន នៅតែបន្តអង្រួនកន្សែងដែលនាយស្លៀកនោះទាំងមិនដកដៃចំណែកមាត់និយាយមិនឈប់រហូត.....
*ព្រូស*
"អាយយយយយ"
តើមានរឿងអ្វីកើតឡើង?🌚💨
Write by BUTTERFLY 💦👄🔞
ВЫ ЧИТАЕТЕ
មហិច្ឆតាម្ចាស់បំណុល
Короткий рассказ«ខ្ញុំមកក្រោយនាងពិតមែនប៉ុន្តែចុងក្រោយខ្ញុំជាអ្នកឈ្នះព្រោះលោកម្ចាស់ជ្រើសយកខ្ញុំក្នុងរឿងស្នេហាមួយនេះហើយនាងជាអ្នកចាញ់»
ភាគទី៦ ព្រោះឯងប្រហើនជាមួយនឹងយើង
Начните с самого начала
