"ខ្ញុំអាចនឹងសំប៉ែតដោយសារលោកក៏ថាបាន"
"ស្ងាត់មាត់!"
"..." ជេគខ្ជិលតមាត់តកនឹងមនុស្សផ្ដាច់ការតទៅទៀត។ នាយងងុយគេងសឹងធ្លាក់ភ្នែកទៅហើយ បើនៅតែរឹងទទឹងឈ្លោះជាមួយគេទៀត មិនដឹងថ្មើរណាទើបបានគេងនោះទេ។
ថ្ងៃថ្មី...
នៅពេលសុងហ៊ុននិងកូនៗចេញទៅបំពេញភារកិច្ចរបស់ពួកគេអស់ ក៏ដល់ពេលជេគត្រូវចាត់ចែករឿងរបស់ខ្លួនឯងម្ដង។ នាយបើកទូរសម្លៀកបំពាក់យកប្រអប់រាងចតុកោណកែងពណ៌សមួយចេញមក។
"ហ៊ឹម? លោកប្រុសតូចទិញទូរស័ព្ទថ្មីតាំងពីពេលណា?" សេមចង់ខ្យល់គេពេលឃើញជេគបើកប្រអប់យកទូរស័ព្ទចេញមកឱ្យកិរិយារំភើបញាប់ជ័រ។
"ទិញពេលឯងរវល់ទិញសាច់"
"ព្រះ!"
ជេគដាក់ទូរស័ព្ទផ្ងារលើតុ ហើយខណៈនោះ ពន្លឺភ្លើងពណ៌សៗក៏លេចឡើងនៅលើលំហរដែលធ្វើឱ្យនាយអាចចុចនៅលើលំហរដោយមិនចាំបាច់កាន់ទូរស័ព្ទនាំចុកដៃទេ។
"ឡូយណាស់!!" ជេគពេញចិត្តទូរស័ព្ទនេះស្ទើរលេប អង្គុយចុចមើលនេះមើលនោះមិនឈប់សោះហើយ។
ចប់! ក្លាយជាក្មេងវក់នឹងទូរស័ព្ទទំនើបបាត់!
"លោកប្រុសតូច លោកប្រុសមានប្រាប់លោកប្រុសធំហើយឬនៅ?"
"ហេតុអីត្រូវប្រាប់គេ?" នាយសួរសេមបណ្ដើរចុចពន្លឺព្រាកៗនៅលើលំហរបញ្ជារវីដេអូតុក្កតាឱ្យ Play បណ្ដើរ។
"ធ្វើអីរំលងលោកប្រុសធំបែបនេះមិនសូវល្អទេលោកប្រុសតូច"
"យើងមិនខ្វល់ទេ" ជេគកាន់ទូរស័ព្ទទៅដេកចុចនៅលើគ្រែធ្វើមិនដឹង។
សេមបានត្រឹមឈរមើលទាំងភ័យជំនួស។
"បានហើយឈប់ភ័យ យ៉ាងក៏លោកប្រុសធំថ្នាក់ថ្នមលោកប្រុសតូចឯងដែរ"
ពេញមួយថ្ងៃនេះ សូម្បីតែពេលញ៉ាំបាយក៏ជេគចុចទូរស័ព្ទដែរ។ នាយវក់ដល់ថ្នាក់ហៅលែងឮតែម្ដង។
"លោកប្រុសតូច លោកប្រុសតូច!"
"ហ៊ឹម..."
"ញ៉ាំទឹកក្រូចសិនទៅលោកប្រុស" សេមរុញកែវទឹកក្រូចដាក់ពីមុខជេគតែជេគមិនខ្ចីពាល់។
DU LIEST GERADE
គ្រោះស្នេហ៍ក្នុងសមុទ្រព្រិល
Romantikរដូវរងាដែលមានព្រិលធ្លាក់យ៉ាងស្រស់ស្អាតសម្រាប់គូរស្នេហ៍មួយគូរដែលពោពេញទៅដោយភាពល្វីងជូរចត់ ការសោកស្ដាយ ការបាត់បង់ដែលកើតឡើងម្ដងហើយម្ដងទៀត។
ភាគ20:បន្ទោសខ្លួនឯង
Beginne am Anfang
