ភាគ20:បន្ទោសខ្លួនឯង

Começar do início
                                        

"វាថីលោកហ្នឹង?"

"..." គេមិននិយាយ២ដងទេ តែភ្នែកគេបញ្ជាក់ច្បាស់ណាស់ ថានាយមិនអាចប្រឆាំងនិងការបង្គាប់នេះឡើយ។

ជេគព្រូសដង្ហើមធំរួចក៏ខិតទៅជិតរួចឈ្មុលឱបគេតាមសំណូមពរ។

"បានឬនៅ?"

"..." គេនៅតែស្ងាត់ ទើបនាយងើយមុខឡើងមើលបញ្ជាក់។ សុងហ៊ុនមិនទាន់គេងទេ គេកំពុងតែបើកភ្នែកជ្រួញចិញ្ចើមដាក់នាយ។

"លោកខឹងអីហាស?"

"ប្រពន្ធសុំលែង យើងគួរជប់លៀងហៅមនុស្សមួយប្រទេសចូលរួមដែរទេ?" គេហាក់ដូចជានៅខឹងខ្លាំងនៅឡើយទេ។

"..." ជេគស្ងាត់មាត់ជ្រាបព្រោះគ្មានពាក្យតបត។ នាយម៉េចនឹងដឹងទៅថាពាក្យថា លែងគ្នា មានអាលែហ្ស៊ីជាមួយគេ?

សុងហ៊ុនមិនចង់ប្រកាន់អូសដំណើរដល់ស្អែកក៏ក្រសោបកាយតូចឱបរំសាយកំហឹង។ គេមិនត្រេកអរទាល់តែសោះពេលដែលឮថាពាក្យថា លែងគ្នា គេស្អប់ណាស់។ ហេតុអីគេស្អប់? គេក៏មិនដឹង គេដឹងថាគេមិនចង់ឮ។

"កុំនិយាយអ្វីដែលយើងមិនចង់ឮឱ្យយើងឮទៀត"

"លោកកាចណាស់"

"យើងនឹងកាចជាងនេះបើឯងចេះតែក្បាលរឹងមិនស្ដាប់បង្គាប់"

"ខ្ញុំខុសអី? ខ្ញុំគ្រាន់តែចង់មានសេរីភាព អេស៎!" ជេគភ្ញាក់ព្រឺតព្រោះគេស្រាប់តែប្រាស់ខ្លួនទ្រោបពីលើនាយហើយថើបយកៗ។ ថើបគ្រប់កន្លែង ថើបពីក្បាលដល់ដើមក និងបង្អូសមកដល់ទ្រូងក្រពុំ។

"ណែកុំ!!" នាយឃាត់មិនទាន់សោះ ទើបបានត្រឹមតែមើលអាវត្រនាប់ត្រូវគេបោះទៅក្រោមគ្រែបាត់។

"គេងយប់ជាមួយយើងហាមពាក់អាវត្រនាប់"

"ស្អីគេ? រឿងអ៊ីចឹងក៏លោកបង្គាប់ខ្ញុំដែរ?!!!" ជេគឡើងស្វាងងងុយអស់រលីងគ្មានសល់ដោយសារគេ។

"ហើយយ៉ាងម៉េច?" សុងហ៊ុនសួររឹងៗព្រមជាមួយទឹកមុខងាប់រឹងដូចថ្មពាន់ឆ្នាំ។

មនុស្សផ្ដាច់ការ!

"ប្រុសសោះទ្រូងធំដូចមនុស្សស្រី"

"ណែ៎!!"

ភឹប!!

នាយគ្មានផ្លូវណាក្រៅពីគេងស្ងៀមៗឱ្យគេឱបតាមចិត្ត។ សុងហ៊ុនមិនមែនគេងធម្មតាទេ គេអឹបមុខលើទ្រូងនាយតូចពេញៗធ្វើដូចទ្រូងនេះជាខ្លើយ ឯកាយមាំធំដំបងនោះទ្រោបពីលើនាយដូចចង់សង្កត់ឱ្យសំប៉ែត។

គ្រោះស្នេហ៍ក្នុងសមុទ្រព្រិលOnde histórias criam vida. Descubra agora