ភាគ 19 :អោបក្រសោប

Start from the beginning
                                        

“បង! យ៉ាងណាក៏ដោយ កុំយករំពាត់មកវាយកូនណា៎”

“ចេញទៅ”

“បាទ!” ជេគឱនមុខចុះហើយរហ័សចេញទៅក្រៅខ្លាចថានឹងរំខានគេអានសៀវភៅ។ នាយរអៀសចិត្តដែរ ដែលមកឈរនិយាយរឿងគ្មានបានការឱ្យគេស្ដាប់។ មែន! សម្រាប់គេប្រហែលជាគ្មានបានការ តែវាជាចំណុចខ្មៅមួយនៅក្នុងជីវិតរបស់នាយ។ កាលពីក្មេងបាត់បង់គ្រប់យ៉ាង នាយធ្លាប់អត់អាហារ នាយនឹកឃើញហើយក៏ចេះតែអួលដើមកជានិច្ច។ព្រោះនៅពេលដែលនាយនៅតូចពេលដែលឱពុកម្ដាយនាយស្លាប់នាយត្រូវបញ្ជូនទៅមណ្ឌលកុមារកំព្រាសិន ព្រោះតែការមិនពេញចិត្តពីក្មេងៗដ៏ទៃទើបពួកគេធ្វើបាបនាយដោយបញ្ឆោតនាយតូចឲ្យចេញក្រៅមណ្ឌលឲ្យវង្វេងទើបជេគត្រូវវង្វេងពីមណ្ឌ4 5ថ្ងៃក្នុងកំឡុងពេលនោះរឿងអ្វីក៏នាយតូចបានជួបដែល។

បច្ចុប្បន្ន...

សុងហ៊ុនសម្លឹងមើលនាយដោយកែវភ្នែកត្រជាក់ល្ហឹម។ គេមិនដឹងទាល់តែសោះថា អ្វីដែលគេគិតថាឥតប្រយោជន៍នឹងគ្មានន័យទាល់តែសោះបានក្លាយជាអន្ទាក់ដែលគេអាចយកមកប្រើដើម្បីកុំឱ្យគេបាត់បង់ជេគ។ នាយតូចកាលពីអតីតកាលហាក់ដូចជាបានទុកកូនសោរជាច្រើនដើម្បីឱ្យគេយកមកចាក់ដោះស្រាយបញ្ហានៅពេលនេះ។

“ណែ! កុំដោះ! ខ្ញុំដោះខ្លួនឯង!” ជេគបែរខ្នងហើយចាប់ផ្ដើមដោះអាវចេញ តែនាយមិនដោះឆៅៗដូចកាលពីមុនទេ នាយយកកន្សែងមករុំខ្លួនជាមុនសិន។

ចំណែកសុងហ៊ុនវិញគេដោះឆៅៗម្ដង ដោយទុកតែខោខ្លីមួយជាប់ខ្លួនប៉ុណ្ណោះ។ ក្រោយគ្រវាត់សម្លៀកបំពាក់ចូកកន្ត្រកខោអាវប្រឡាក់រួចគេក៏ចាប់អូសរាងតូចចូលបន្ទប់ទឹកតែម្ដង។

“ណែ! ខ្ញុំមិនទាន់រួចទេ”

“...” គេមិនខ្វល់ឡើងគេចាប់ទាញកន្សែងនាយចេញមួយទំហឹង។

“អាយ!!” ជេគស្រែកឡើងចង់បែកក្រដាសត្រចៀក។

“ជាប្រុសខ្មាសអី?ស្មានយើងមិនដែលឃើញពីមុនអាក្រាតនៅនិងមុខយើងសោះ”សុងហ៊ុននិយាយទាំងមិនខ្វល់ព្រោះវាជាការពិត មានកន្លែងណាលើខ្លួនជេគដែលនាយមិនដែរឃើញ?

គ្រោះស្នេហ៍ក្នុងសមុទ្រព្រិលWhere stories live. Discover now