“ឱ្យតែឯងស្ដាប់បង្គាប់ យើងនឹងមិនបំភ័យទេ” គេប្រាប់បណ្ដើរស្រាយបូរចងសក់របស់នាយបណ្ដើរ។
សក់របស់ជេគត្រង់ហើយក្រាស់ខ្មឹកនិងរលាស់រលោង នាយទុកសក់វែងបែបនេះមើលទៅកាន់តែដូចមនុស្សស្រី ពេលដែលសុងហ៊ុនចាប់កាន់ហើយក៏ផ្ដល់អារម្មណ៍ពិសេស។
“ចុះបើខ្ញុំមិនស្ដាប់បង្គាប់? លោកនឹងកាច់បំបាក់កខ្ញុំមែនទេ?”
សុងហ៊ុនឱនចុះថើបសក់នាយតូចស្រូបក្លិនចូលសួតយ៉ាងវែង។ ជេគមិនអាចរុញគេចេញមានតែមានសង្ងំឱ្យគេណែបនិតតាមចិត្ត។
“បើឯងមិនស្ដាប់បង្គាប់ ត្រូវនឹកឃើញដល់របស់នោះ” គេងាកទៅតុក្បែរគ្រែឱ្យជេគងាកទៅតាម។
ក្អឹកៗ!!
នាយមិនព្រឺខ្នងមិនបានពេលឃើញរំពាត់នោះ។ ជេគប្លែកណាស់ ព្រោះនៅពេលនាយឃើញរំពាត់នាយហាក់ដូចជាឃើញខ្មោចយ៉ាងអ៊ីចឹង។ បើប្រៀបធៀបនាយតូចខ្លាចរំពាត់ជាងខ្លាចសុងហ៊ុនទៀត។
“ខ្ញុំ... ខ្ញុំនឹងព្យាយាមស្ដាប់បង្គាប់លោក” នាយតូចកញ្រ្ជោលឱបកគេជាប់។
“...” សុងហ៊ុនស្ងៀម តែគេក៏ស្រាប់តែនឹកឃើញដល់អ្វីដែលជេគធ្លាប់ប្រាប់គេនៅគ្រាដែលនាយមិនទាន់បាត់ការចងចាំ...
១ឆ្នាំមុន...
“បងកាច់រំពាត់មកធ្វើអី?” ជេគញ័រទ្រូងភឹបៗពេលឃើញកាបូបរបស់គេមានរំពាត់។
“យើងភ្លេចបោះចោល”
“ពិតមែនអ្ហេស?” ជេគរៀងធូរទ្រូងព្រោះសុងហ៊ុនមិនមែនកាច់រំពាត់ទុកវាយកូនៗ។
“ខ្លាចរំពាត់?” គេរៀងចាប់ភ្លឹកដែរ។ មុននេះជេគគ្រាន់តែឃើញរំពាត់មិនត្រឹមតែប្ដូរទឹកមុខទេ នាយថែមទាំងបែកញើសជោគថ្ងាស់ទៀត។
“អូនខ្លាចរំពាត់ ព្រោះកាលពីក្មេងអូនធ្លាប់ទៅលួចអាហារគេតាមផ្លូវ ហើយត្រូវម្ចាស់ហាងយករំពាត់វាយ សំណាងហើយដែលគ្មានរបួសតែសំឡេងគំហ៊ករបស់ម្ចាស់ហាងនិងរំពាត់នៅក្នុងដៃរបស់គាត់ធ្វើឱ្យអូនចងចាំមិនអាចបំភ្លេចទេ”
“...” សុងហ៊ុនបែរមុខទៅម្ខាងព្រោះគេមិនយល់ថារឿងនេះមានតម្លៃល្មមឱ្យគេមកអង្គុយស្ដាប់នោះទេ។
YOU ARE READING
គ្រោះស្នេហ៍ក្នុងសមុទ្រព្រិល
Romanceរដូវរងាដែលមានព្រិលធ្លាក់យ៉ាងស្រស់ស្អាតសម្រាប់គូរស្នេហ៍មួយគូរដែលពោពេញទៅដោយភាពល្វីងជូរចត់ ការសោកស្ដាយ ការបាត់បង់ដែលកើតឡើងម្ដងហើយម្ដងទៀត។
ភាគ 19 :អោបក្រសោប
Start from the beginning
