"បាទ...អញ្ជើញទៅចុះ"សេម ថាហើយក៏ដើរទៅមើលការងារនៅក្នុងក្លឹបខ្លាចខ្វះអីស្រួលនាយចាត់ចែងចំណែករាងក្រាស់ក៏បណ្ដើរគូរដណ្ដឹងទៅរកឡានបើកទៅរកហាងស៊ុបដែលពួកគេឧស្សាហ៍ទៅញុាំរាល់ដង
រាងក្រាស់នឹងនាងតូចសៀនអ៊ី ដែលមានត្រកូលឆាវ នាងគឺជាកូនលោកថៅកែផលិតតែដ៏ល្បីឈ្មោះមួយមុខក្នុងទីក្រុងសៀងហៃនេះហើយពួកគេក៏បានស្រឡាញ់គ្នាតាំងពីររាងក្រាស់ឡើងមករកនៅប្រទេសចិនដំបូងមកម្លេស។មុនដំបូងរាងក្រាស់បានបាត់កាបូបលុយហើយក៏ត្រូវបាននាងតូចសៀនអ៊ីរើសបានទើបយកវាមកអោយនាយដោយឃើញទង្វើល្អនឹងបានឃើញនាងជាក្មេងស្រីរមទម្យដែលនាយបានអោយសេមសុើបមើលទើបដឹងថាជាកូនលោកថៅកែឆាវ ឈិនឡាយទើបនាយសុំនាងធ្វើសង្សាររហូតឈានដល់គូរដណ្ដឹងនាយស្រឡាញ់នឹងមើលថែនាងបានល្អខ្លាំងណាស់មិនដែលសម្ដីតូចធំដាក់ឬធ្វើរឿងនោះឡើងនិយាយអោយត្រង់គឺនាយផ្ដល់តម្លៃអោយនាងតែម្ដង។
_____________________
"សូមចាំមួយភ្លែតបង"រាងតូចឯណេះវិញលើកកាហ្វេដើរយ៉ាងញាប់ជើងព្រោះតែស្មាលនេះមនុស្សចូលមកច្រើនទើបត្រូវតម្រូវអោយគេរត់ទៅកត់បញ្ជីព្រមទាំងលើកយកទៅអោយភ្ញៀវទាំងហត់គឃូសតែមិនព្រមឈប់សម្រាកព្រោះតែខ្លាចមិនបានលុយ
(រាងតូចធ្វើមួយពេលបើកមួយពេល)
"យកCoffeeនឹងcappuccinoមួយ"ភ្ញៀវក៏ប្រាប់ទៅរាងតូចដែលចាំកត់យ៉ាងញប់ដៃនោះទើបយកបញ្ជីនោះទៅកន្លែងគេឆុងរួចក៏ដើរទៅតុមួយទៀត
"ប្អូនបងសុំយកBlueberries SodaនឹងMachine ថែមខេករសជាតិសូកូឡាពីរចានផងណា"ចំណែកជេយ៉ុនមិនមាត់ក៏ងក់ក្បាលទើបដើរទៅកន្លែងគេឆុងរួចក៏ដើរទៅទូរនំខេកកាត់ដាក់ចានយកមកអោយភ្ញៀវដែលកម្មង់
បន្ទាប់ពីរចេញពីរធ្វើការបើកបានលុយហើយរាងតូចក៏ត្រូវទៅរត់តុនៅហាងស៊ុបមួយកន្លែងទៀត។ពេលចូលទៅដល់គេក៏ផ្លាស់អាវបុគ្គលិកក្នុងហាងនេះរួចក៏ដើរទៅយកថាសរង់ចាំកុម្មង់អាហារពីរភ្ញៀវ។
*ក្រាក*សំឡេងបើកទ្វារដោយដៃបុគ្គលិកក៏បង្ហាញអោយឃើញបុរសសង្ហារនឹងនារីស្រស់ស្អាតមួយគូរកំពុងតែដើរចូលមករកតុអង្គុយទើបរាងតូចរហ័សដើរទៅឈរក្បែរនោះដើម្បីរង់ចាំកត់ម្ហូបដែលគេកម្មង់
YOU ARE READING
មហិច្ឆតាម្ចាស់បំណុល
Short Story«ខ្ញុំមកក្រោយនាងពិតមែនប៉ុន្តែចុងក្រោយខ្ញុំជាអ្នកឈ្នះព្រោះលោកម្ចាស់ជ្រើសយកខ្ញុំក្នុងរឿងស្នេហាមួយនេះហើយនាងជាអ្នកចាញ់»
ភាគទី២ កុំគិតក្នុងចិត្ត
Start from the beginning
