ភាគទី១ ប្រយ័ត្នយើងបាញ់បែកសន្ទះក្បាល

Começar do início
                                        

"ន៎ែ..ឯងរអ៊ូស្អីឆាប់ដាំបាយសុីអោយលឿនទៅ...តិចយើងសំពោងបែកក្បាល"មីងអុីង ដែលត្រូវជាម្ដាយគ្រាន់តែដើរចូលមកក៏ឃើញអាល្អិតជាកូនលាងអង្ករបណ្ដើររអ៊ូថាអោយគាត់បណ្ដើរលឺហើយសែនក្ដៅចិត្តនេះមកអង្គុយដៀលគាត់ទេតើ

"ខ្ញុំឆ្ងល់ម៉ែដល់ហើយ...កាលណាឈប់លេងល្បែងទៀតទៅ...ម្ចាស់បំណុលគេមកទាររាល់ថ្ងៃគ្មានខំរកលុយសងគេទេគិតតែ...ផាច់!!...អួយឈឺ"អាល្អិតឈ្មោះជេយ៉ុន សុីងយានក៏ស្រែកឡើងទាំងលើកដៃអង្អែលក្បាលត្រង់កន្លែងម៉ែវាយមុននេះទាំងធ្វើមុខជូរខ្មួលខ្មាញ់នៅមិនសុខថ្អូញឡើងព្រោះតែឈឺ

"យ៉ាងមិចដុះស្លាបហើយមែនទេ!បានជាមកអង្គុយប្រដៅក្បាលយើងបែបនេះ"មីងអុីង ក៏លើកដៃចង្អុលមុខអាល្អិតទើបគេរហ័សងើបយកអង្ករមកដាក់លើចង្រ្កានអុសដែលឆេះនោះមិនខ្ចីមាត់រកគាត់

".........."ស្ងាត់

"អរ!ឥឡូវថាអោយតិចតួចលេងចេះស្ដីរកហើយយ៉ាងមិចកូរហើយមែនទេ"មីងអីុងមិនត្រឹមតែសួរទេនៅលើកដៃរុញក្បាលនាយតូចសឹងតែចូលចង្រ្កានអុសនោះទើបគេងាកមកមើលមុខគាត់

"ម៉ែទៅហៅពុកមកពិសារបាយមកឆ្អិនឥឡូវហើយ"ជេយ៉ុន ថាហើយក៏ដើរទៅកាត់បន្លែក្បែរផ្ទះយកមកធ្វើម្ហូបព្រោះប្រាក់ដែលគេបានមកពីរធ្វើការរត់តុកាហ្វេនេះយកមកទិញអង្ករនឹងអោយម៉ែពុកគេអស់ហើយសូម្បីតែលុយទិញសម្លៀកបំពាក់ស្អាតៗក៏គ្មានដែលគិតមើលទៅ

"ហុឹស...ចាំមើលយើងយកឯងទៅដូរជាមួយលោកម្ចាស់ចាវឈុីងហ្វុងទៅដូរយកលុយលេងល្បែងហើយអាកូនចម្កួត"មីងអុីង ថាហើយក៏ដើរចេញទៅហៅប្ដីរបស់គាត់នៅចុងភូមិដែលនៅកន្លែងតូបគេលក់ស្រាថ្នាំព្រោះបើបាត់គាត់ទៅរកតែកន្លែងនឹងដឹងតែឃើញមួយភាគរយគាត់ហ៊ានកាត់ក្បាលធានា

"ន៎ែឪវា...ទៅផ្ទះសុីបាយមកកុំផឹកច្រើនពេក"មីងអុីង ក៏ដើរទៅកេះប្ដីអោយឈប់ផឹកនេះមើលទៅអកស្រាដូចអកទឹកសំខាន់បាក់ក.កងិកភ្នែកបើកលែងចង់រួចបើនិយាយពីរក្លិនវិញឈួលចង់ក្អួតមកទាំងដុំ

"អឹក...យើងមិនទៅ...អឹក..មានលុយខ្លះទេ..អឹក..អោយយើងមក...អឹក..យើងទិញស្រាផឹកទៀត..ហាសហាហា"ពូឆាន ក៏លាដៃសុំលុយប្រពន្ធនិយាយទាំងត្អើកស្ដាប់សឹងមិនបានថែមទាំងសើចលីលាដូចមនុស្សមិនគ្រប់ធ្វើអោយមីងអុីងលឺហើយហាក់ក្ដៅឡើងមកអោយតែនិយាយរឿងលុយកាលណាម្ដងៗព្រោះតែគ្មាននឹងឯង

មហិច្ឆតាម្ចាស់បំណុលOnde histórias criam vida. Descubra agora