ភាគទី១ ប្រយ័ត្នយើងបាញ់បែកសន្ទះក្បាល

Start from the beginning
                                        

"សេមយ៉ាងមិចហើយរឿងបំណុល"សុងហ៊ុន ចាវឈីងហ្វុង ជាកូនកាត់ចិន-កូរ៉េដែលជាមហាសេដ្ឋីនឹងម៉ាហ្វៀលកំណាចនៅក្នុងប្រទេសចិននេះមានវ័យ២៧ឆ្នាំនឹងជាម្ចាស់ក្រុមហ៊ុនផលិតគ្រឿងពេជ្រមានទាំងក្លឹប សណ្ឋារគារ កាសុីណូនឹងកោះដូចគ្នា រួចក៏បានងាកទៅសួរកូនចៅជំនិតដែលឈរក្បែរនេះ ចំណែកឈ្មោះជាភាសាកូរ៉េគឺសុងហ៊ុន ចន ដែលជាឈ្មោះអ្នកមានគុណរបស់នាយដាក់អោយ។

"បាទ..គឺពួកគេសុំពន្យាពេលទៀតហើយលោកម្ចាស់"សេម ឆ្លើយទាំងមុខស្មើធេងព្រោះចរិកនាយដូចនឹងចាហ្វាយរបស់នាយមិនខុសនោះទេ

"នេះយើងទុកពេលអោយច្រើនថ្ងៃហើយនៅតែរកមកសងយើងមិនបានទៀតមែនទេ?"សុងហ៊ុន ចាប់ផ្ដើមម៉ួម៉ៅឡើងព្រោះតែទៅទារលើកណាក៏មិនដែលបានសុំពន្យាពេលឡើងមួយខែហើយគិតទៅគួរអោយក្ដៅឬអត់នេះបើក្រៅពីរនាយប្រាកដថាមិនសល់ដង្ហើមហើយបើទារមិនដែលបានបែបនេះអី ចាត់ទុកថានាយយោគយល់ទៅតែកុំគិតថាវារហូតឲ្យសោះ..!!

"ពេលខ្ញុំទៅទារពួកគេថាគ្មានតែរហូតនៅសុំពន្យាពេលថែមទៀត...ទោះខំប្រកែកក៏មិនបានដែល"សេម បន្លឺឡើងទាំងដកដង្ហើមធំព្រះតែនាយទៅទាររាល់ថ្ងៃតែគ្មានបានសូម្បីមួយកាក់មួយសេននៅមកវិញលោកម្ចាស់កំណាចថាអោយទៀតផង

"ហុឹស...បើមិនសងទេយើងនឹងទៅដោយខ្លួនឯង"សុងហ៊ុន ថាហើយក៏លើកកាហ្វេមកក្របកុំអោយស្ងួតបំពង់ក.ទើបទម្លាក់ចុះវិញ

"នាំយើងទៅក្លឹប"នាយថាហើយក៏ងើបសារេអាវអោយស្អាតបាតរួចក៏ដើរចេញទៅក្រៅចាំឡានដែលបើកមកទទួលធ្វើដំណើរទៅក្លឹបរបស់នាយ

  ងាកមកខាងនេះវិញយើងក្រឡេកឃើញផ្ទះតូចទាមនឹងដីហើយជុំវិញផ្ទះមានដើមផ្កានឹងបន្លែបន្តិចបន្តួចដែលជាកូនប្រុសម្ចាស់ផ្ទះនេះដាំដោយដៃហើយពេលនេះកំពុងតែអង្គុយរអ៊ូដូចឃ្មុំទាំងដៃលាងអង្ករដាំបាយព្រោះថានេះម៉ោងជិត១១ហើយតែម៉ែនឹងឪមកមិនឃើញបាយប្រាកដជាជេគេជាក់ជាមិនខានឡើយ

"មិនដឹងជាខំបានប្រយោជន៍ស្អីទេ...ឃើញតែផឹកឃើញតែលេងល្បែងមិនដែលរីកចម្រើនទេក្រលើសដើមរកតែអង្ករច្រកឆ្នាំងគ្មាន"អាល្អិតមាឌតូចសក់ផ្សិតគ្របថ្ងាស់ដៃជើងស.ដូចសំឡីស្រឡូនស្រឡៅដូចមនុស្សស្រី ថ្ពាល់ប៉ោងពណ៌ផ្កាឈូកដិត ភ្នែកមូលៗ ត្រកៀកសាយ បបូរមាត់តូចច្រមិច ចង្កេះមួយក្ដាប់ ច្រមុះស្រួចដូចគេចាក់វ័យ១៩ឆ្នាំឯណេះវិញអង្គុយរអ៊ូខឹងចិត្តនឹងម៉ែឪព្រោះតែមួយថ្ងៃៗឃើញលេងតែបៀរផឹកតែស្រាចំណែកគេឯណេះវិញរកលុយចង់ងាប់យកមកទិញតែអង្ករហូបគ្មានបានរៀនស្អីបន្តិចទេ។

មហិច្ឆតាម្ចាស់បំណុលWhere stories live. Discover now