“សេម លោកប្រុសតូចកើតអី? បែបនេះតាំងពីមកពីផ្សារ”
“ខ្ញុំមិនចង់ចេះដឹងរឿងចៅហ្វាយទេ” សេមដកខ្លួនចេញភ្លេតព្រោះនាយខ្លាចនាយនិយាយមិនស្រួលធ្វើឱ្យឱ្យចៅហ្វាយខឹង។ ចៅហ្វាយប្រុសតូចនាយមិនសូវភ័យទេ ព្រោះជេគស្លូតបូតនិងមិនខឹងយូរ មិនគុំគួន។ អ្នកដែលគួរឱ្យខ្លាចគឺចៅហ្វាយប្រុសធំ។ ការព្រមានយ៉ាងត្រជាក់ល្ហឹមបង្កប់ដោយរសជាតិកាចសាហាវរបស់សុងហ៊ុនកាលពីយប់មិញនាយនៅនឹកឃើញហើយភ័យនៅឡើយទេ។
យប់មិញ
“យើងជួលពួកឯងមក មិនមែនឱ្យពួកឯងមកឈរមើលចៅហ្វាយប្រុសតូចពួកឯងធ្វើការទេ” គេអង្គុយនៅសាឡុងក្នុងផ្ទះបាយ ដែលមានជូនឈរក្បែរ ឯដៃកាន់ដបទឹក បណ្ដើរ ស្រដីបណ្ដើរ។
“លោកប្រុស ឱ្យពួកយើងសុំអភ័យទោស ទាំងនេះជាកំហុសរបស់ពួកយើង លោកប្រុសចង់ដាក់ទោសយ៉ាងណាក៏អាស្រ័យតែលើលោកប្រុសចុះ” សេមនិងអ្នកបម្រើមួយផ្ទះទាំងអ្នកបម្រើទូទៅ និងចុងភៅ ទាំងបុរសទាំងស្ត្រីកំពុងតែឱនក្បាលទៅកៅចៅហ្វាយប្រុសធំដោយក្ដីគោរពកោតខ្លាចបំផុត។
“កុំធ្វើឱ្យយើងយល់ថាយើងត្រូវមកខ្ជះខ្ជាយពេលវេលាច្រើនដង”
“លោកប្រុស ពួកយើងសន្យាថានឹងគ្មានលើកទី២ទេ”
“ធ្វើឱ្យយើងមើលផង” គេកាន់ដបទឹកសោះ តែគ្រប់គ្នាបែរជាស្រមៃឃើញថាគេកំពុងតែកាន់កាំភ្លើងផ្ជង់សំដៅមក ពួកគេភ័យឡើងញ័រដៃញ័រជើងអស់ហើយ ព្រោះសម្ដីមួយម៉ាត់ៗរបស់សុងហ៊ុនស្ដាប់ហើយគួរឱ្យខ្លាចខ្លាំងណាស់។
បច្ចុប្បន្ន...
សេមភ្ញាក់ពីអន្លង់គំនិតនាយស្រាប់តែឃើញជេគទៅចិញ្ច្រាំសាច់លាន់ប៉ូង! ប៉ាំងខ្ទរពេញផ្ទះបាយ។
“លោកប្រុសតូច! លោកប្រុសតូចថ្នមៗ ប្រយ័ត្នមុតដៃ” សេមភ័យណាស់ វីវរតែជេគមានរបួសសុងហ៊ុនមួលកនាយនិងអ្នកបម្រើ១វិមានមិនខាន។
អាហារពេលល្ងាច...
សុងហ៊ុនសម្លឹងមើលអាហារនៅលើតុ និងកូនៗដែលនៅស្លៀកឯកសណ្ឋានសាលារៀននៅឡើយ។
“ឯណាប៉ាតូចកូន?”
“ប៉ាតូចជាប់រវល់” ស៊ូលីប្រាប់បណ្ដើរញាត់អាហារចូលមាត់បណ្ដើរ។
ESTÁS LEYENDO
គ្រោះស្នេហ៍ក្នុងសមុទ្រព្រិល
Romanceរដូវរងាដែលមានព្រិលធ្លាក់យ៉ាងស្រស់ស្អាតសម្រាប់គូរស្នេហ៍មួយគូរដែលពោពេញទៅដោយភាពល្វីងជូរចត់ ការសោកស្ដាយ ការបាត់បង់ដែលកើតឡើងម្ដងហើយម្ដងទៀត។
ភាគ9:យល់ច្រឡំ
Comenzar desde el principio
