តើគេកំពុងតែធ្វើអ្វី? គេកំពុងតែមានចិត្តឱ្យនាយល្អិតមែនទេ?
ក្រោយមុជទឹកជម្រះខ្លួនរួច ជេគក៏មកសម្ងួតខ្លួនឲ្យគេទាំងខ្លួនឯងនៅពាក់កន្សែងនៅឡើយ។ជេគឈរត្រឹមទ្រូងរបស់សុងហ៊ុនប៉ុណ្ណោះនៅពេលសុងហ៊ុនអាចឈបាន ពេលនោះនាយមិនដែលឲ្យសុងហ៊ុនបន្ទាបជង្គង់ដើម្បីឲ្យគេសង្ងួតខ្លួនឲ្យទេ គឺនាយជាអ្នកចង្អើតទៅរកគេដោយខ្លួនឯង ពេលនេះនាយមិនបានចង្អើតទៀតទេប៉ុន្តែនាយចង់ចង្អើតដូចដើមវិញ...ចង់ឲ្យសុងហ៊ុនអាចឈដូចដើមវិញ។ចំណែកឯរាងក្រាស់ឯណេះវិញមើលមុខជេគមិនដាក់ភ្នែករួចក៏ស្រដីឡើង
“ស្បែកឯងពណ៌ផ្កាឈូក”
នាយរៀងអៀន តែប្រឹងទប់អារម្មណ៍ហើយប្រឹងដាក់លេវអាវឱ្យគេឱ្យឆាប់រួច។
“មែនអ្ហេស? អូនមិនសូវចាប់អារម្មណ៍ទេ”
“ស្បែករបស់មីន និងលីលីក៏ពណ៌នេះដែរ តាំងពីពួកគេកើតមកម្ល៉េះ”
“បងចង់ថាកូនៗកាត់រកអូនមែនទេ?”
“ហ៊ឹម”
“ស្អាតដូចអូនហើយឆ្លាតដូចបង អូនចង់បានបែបនេះ”
“...” សុងហ៊ុនស្ងៀមសម្លឹងមើលនាងញញឹម។ ទោះជាទឹកមុខគេស្ងប់មិនប្រែ តែបេះដូងរបស់គេមិនបានស្ងប់ទេ។ បេះដូងរបស់គេហាក់ដូចជាទូកក្ដោងដែលកំពុងតែឆ្លងព្យុះសមុទ្រដ៏កាចសាហាវ។
ជេគរៀបចំឱ្យគេរួចក៏ផ្លាស់សម្លៀកបំពាក់ខ្លួនឯងម្ដង។ នាយពាក់កន្សែងស៊កឈុតគេងចូលនៅចំពោះមុខគេតែម្ដង។ សុងហ៊ុនទៀតសោត គេក៏មិនព្រមបែរមុខចេញ គេអង្គុយមើលនាយតូចមិនដាក់ភ្នែក។ តើគេគិតថានាយជាម៉ូដែលដែលកំពុងតែបង្ហាញម៉ូតឱ្យគេមើលឬយ៉ាងម៉េច?
សុងហ៊ុនឃើញជេគរៀងអៀន គេក៏បែរមុខចេញវិញ គេមិនចង់ឲ្យជេគមានអារម្មណ៍មិនល្អ។
10នាទីក្រោយមក...
“ម៉េចក៏កូននៅទីនេះ?” សុងហ៊ុនភ្ញាក់ផ្អើលពេលឃើញកូនពៅមកគេងត្រដាងដៃនៅលើគ្រែធ្វើមិនដឹង ឯជេគកំពុងអុតសម្លៀកបំពាក់ត្រៀមសម្រាប់គេនៅថ្ងៃស្អែក។
“លីលីសុំគេងដែរ” នាងតូចក្រោកអង្គុយហើយញញឹមស្ញេញដាក់លោកប៉ា។ អ្នកជាប៉ាតូចឃើញកូនញញឹមគួរឱ្យស្រលាញ់ពេកក៏ទប់សំណើចមិនជាប់ដែរ។
VOUS LISEZ
គ្រោះស្នេហ៍ក្នុងសមុទ្រព្រិល
Roman d'amourរដូវរងាដែលមានព្រិលធ្លាក់យ៉ាងស្រស់ស្អាតសម្រាប់គូរស្នេហ៍មួយគូរដែលពោពេញទៅដោយភាពល្វីងជូរចត់ ការសោកស្ដាយ ការបាត់បង់ដែលកើតឡើងម្ដងហើយម្ដងទៀត។
ភាគ8: ស្អាតដូចឯង
Depuis le début
