ភាគ២: ចន ហ៊ីស៊ឹង

Start from the beginning
                                        

"ហ៊ឹម...ខ្ញុំអាណិតអ្នកប្រុសតូច ហើយក៏មិនយល់ចិត្តអ្នកប្រុសធំដូចគ្នា..."

តាំងពីសុងហ៊ុនជួបឧបទ្ទវហេតុក្នុងពេលសង្គ្រាមកាលពីប៉ុន្មានខែមុនមកគេកាន់តែជាមនុស្សត្រជាក់លើសដើម។មិនសូវនិយាយ ថែមទាំងកាចខ្លាំងថែមទៀតផងគេនៅជាមួយសុងហ៊ុនតាំងពីតូចដល់ពេលនេះគេនៅតែមិនអាចប៉ាន់ស្មានពីសុងហ៊ុនបានដដែល គេមិនសូវនិយាយជាមួយមនុស្សគ្រប់គ្នាមិនថាជាជូន អ្នកបម្រើ កូនៗ ជាពិសេសគឺភរិយារបស់គេគឺជេគតែម្ដង ពេលនៅជាមួយសុងហ៊ុនជេគមិនដែលធ្វើអ្វីឲ្យគេត្រូវចិត្តទេខុសរហូតហើយសម្ដីគេនិយាយមកមួយៗចុកជាងយកកាំបិទចាក់ទ្រូងទៅទៀត។គេគឺ ឃោឃៅ។

ជេគចុះមកខាងក្រោមក៏ជួបជាមួយអ្នកបម្រើក្នុងផ្ទះម្នាក់ដើរមករកគេជាមួយកាយវិការគោរព។

"អ្នកប្រុសតូច...មានអ្នកមកសុំជួបអ្នកប្រុស..."

"អ្នកណា?"

"គឺខ្ញុំ!"

"បងហ៊ីស៊ឹង!!"

ថាហើយនាយតូចក៏រត់ទៅទទួលបងជីដូនមួយទាំងទឹកមុខរីករាយខុសប្លែកពីមុននេះបន្តិចអ្នកកម្លោះម្នាក់នោះគឺជា Jeon Heeseung (ចន ហ៊ីស៊ឹង) ជាកូនប្រុសច្បងរបស់លោកចនហើយជាបងប្អូនជីដូនមួយរបស់ជេគនេះឯង។គេមានប្អូនប្រុសពីរនាក់ទៀតគឺ Jeon Jongseong(ចន ជុងស៊ុង) និង Jeon Niki(ចន នីគី) ។ អ្នកទាំងពីររស់នៅជាមួយគ្នាតាំងពីនៅតូចៗព្រោះពេលប៉ាម៉ាក់ជេគស្លាប់ជុងគុកក៏ទទួលជេគនិងប្អូនស្រីយកមកមើលថែហើយរស់នៅក្នុងដំបូលផ្ទះជាមួយគ្នា។ពួកគេទាំងជិតស្និតនិងគ្នាស្និតដល់ថ្នាក់លួចមានចិត្តលើគ្នាតែមិនអាចនិយាយព្រោះជេគត្រូវរៀបការជាមួយសុងហ៊ុន តែហ៊ីស៊ឹង ក៏នៅតែមានអារម្មណ៍ដែលមានចំពោះជេគដដែល។

"មិចក៏បងចឹង?មានការអីសំខាន់មែនទេ?"

"ទាល់តែមានការសំខាន់ទើបបងមកបានមែនទេ?"

"អត់ទេខ្ញុំថាលេងទេ"ជេគញញឹមស្រស់ទៅកាន់ហ៊ីស៊ឹងធ្វើឲ្យហ៊ីស៊ឹងញញឹមបិទមាត់លែងជិតដូចគ្នា។

"បងមានការងារនៅម្ដុំនេះទើបឈាងចូលមកលេងតែម្ដងទៅ។ ចុះឯណាមីនហូនិងស៊ូលី?"រាងក្រាស់សួរពីរកូនភ្លោះពីនាក់ដែលជាក្មួយសំណព្វចិត្តព្រោះខានជួបយូរហើយ

"មីនហូនិងស៊ូលីទៅលេងផ្ទះរបស់លោកពូយ៉ុងហ្គីមិនទាន់ត្រលប់មកវិញទេ"

"អ៎~~"

"បងចង់ទៅមើលសួនផ្កាដែលខ្ញុំទើបតែដាំទេ?យើងបាននិយាយជាមួយផងដើរមើលលេងផងព្រោះនៅទីនោះទេសភាពល្អណាស់"

ជេគថាហើយហ៊ីសុឹងក៏ងក់ក្បាលយល់ព្រមហើយពួកគេទាំងពីរក៏បណ្ដើរគ្នាដើរលេងក្នុងសួនដើរបណ្ដើរនិយាយបណ្ដើរយ៉ាងសប្បាយដោយមិនបានចាប់អារម្មណ៍នូវកែវភ្នែកកំណាចមួយគូរដែលកំពុងសម្លឹងមកមើលពួកគេមិនដាក់ភ្នែក ជាមួយនិងកែវភ្នែកពិឃាត
រួមទាំងនិយាយតិចៗថា

"ចន ហ៊ីស៊ឹង..."
.
.
.
.
.
.
.
.
.
ថានឹកគេមកលេងគេទៅជឿជាង k'hee តែប្រយ័ត្ន k'hoon ចាប់មួលកទាំងពីរទៅមីនបារម្ភ🙂ជួយ vote ឲ្យខ្មីនម្នាក់មួយផងណា💗

គ្រោះស្នេហ៍ក្នុងសមុទ្រព្រិលWhere stories live. Discover now