ភាគទី២៥:ជានរណាអោយប្រាកដ??

Start from the beginning
                                        

"គឺត្រូវហើយ"

"ហ្ហឹមម ថេហ៍ ឈប់ស្អប់ពូក៏បាន តែរឿងខឹងជារឿងមួយផ្សេងទៀត"

"មានន័យថាយ៉ាងម៉េច??"

"យ៉ាងណាក៏ថ្ងៃនោះពូបានទុក ថេហ៍ អោយនៅតែម្នាក់ឯង.. ក្រែងពូសន្យាហើយថាមិនទុក ថេហ៍ ចោលនោះអី?!!" ស្តាប់សម្តីហើយ ជុងហ្គុក ក៏នឹកឃើញនូវអ្វីដែលនាយធ្លាប់សន្យាទៅកាន់ ថេហ្យុង ដោយនាយថានឹងការពារហើយនឹងមិនទុកអោយគេនៅម្នាក់ឯងទេ ប៉ុន្តែនាយបានធ្វើអោយខកសន្យា វាសមហើយដែលក្មេងម្នាក់នេះនៅខឹងជាមួយមិនទាន់បាត់នោះ ។

"គឺ.. យើងសូមទោស"

"ថេហ៍ មិនចង់បានពាក្យសូមទោសអ្វីនោះទេ!! ថេហ៍ គ្រាន់តែចង់អោយពូលួង.. តែពូមើលទៅមិនចេះលួងទាល់តែសោះ ហ្ហឺមមម!!"

"គឺថា...."

"ពូពិតជាចាស់កម្រិលពិតមែន!! ណ្ហើយចុះ!! រឿងនេះ ថេហ៍ បំភ្លេចចោលហើយមិនចង់ចងចាំនោះទេ វាអត់ប្រយោជន៍!!"

"អ៊ីចឹងមានន័យថា---" ជុងហ្គុក ប្រញេប្រញាប់ស្ទុះស្ទាចាប់ដៃ ថេហ្យុង ជាប់ទប់ដំណើរនាយតូចកុំអោយទាន់ងើបទៅណា គេគ្រាន់តែចង់ដឹងថា ថេហ្យុង នៅខឹងជាមួយគេទៀតឬក៏អត់តែប៉ុណ្ណឹងឯង ព្រោះដូចជាមិនសូវយល់សម្តីរបស់ ថេហ៍ និយាយវាកាត់ន័យមិនត្រូវនោះទេ ។

"ប្រពន្ធមិចហ្នឹងអាចខឹងប្តីយូរបានទៅ??"

"ឈប់ៗ!! អម្បាញ់មិញនិយាយថាយ៉ាងម៉េច??" ជុងហ្គុក ទាញដៃរបស់ ថេហ្យុង ម្តងទៀតសួរឡើងភ្លាត់សម្លេងព្រោះតែបានស្តាប់ឮថា នាយតូចបានហៅគេថាប្តី គឺហៅម្តងទៀតហើយ នេះមិនមែននាយស្តាប់ច្រឡំទេហ្ហេស?!

"គឺថាពូមិនទាន់សម័យ ចាស់និយមសូម្បីតែទិចនិចក្នុងការនិយាយលួងលោមក៏មិនចេះ" បំណាច់ថាគេស្តាប់មិនបានទៅហើយ ថេហ្យុង ក៏ឆ្លើយទៅអ្វីផ្សេងធ្វើអោយ ជុងហ្គុក ស្ពឹកមុខមិនស្ទើរនោះទេ ។ គិតទៅក្មេងនេះឥឡូវឡើងចាងសម្បើមណាស់ ជាពិសេសបបូរមាត់មួយហ្នឹង ពូកែខាងនិយាយបញ្ជួស ឌឺដងស៊កសៀតអោយឥតល្ហែតែម្តង!!

"បានសម្តីណាស់ឥឡូវហ្នឹង!!"

"យ៉ា!! ពូហ៊ានតែនិយាយពាក្យបែបនេះម្តងទៀត ថេហ៍ ឈប់និយាយរកជាមួយទៀតហើយ!!" ថេហ្យុង ឈប់ឆ្ងក់មួយកន្លែងបែរក្រោយសម្លក់ ជុងហ្គុក ថ្លែធ្វើអោយនាយសង្ហាប្រញាប់ប្រកែកគ្រវីក្បាលញាប់ស្មេញនឹងចាប់ផ្តើមញញឹមដោយមានសេចក្តីសុខវិញដូចគ្នា កាលបើរវាងគេនឹង ថេហ៍ ហាក់វិលត្រឡប់ទៅសភាពកាលពីមុនវិញ ។

គ្រងស្នេហ៍ ឧត្តមសេនីយ៍ចន (Completed)Where stories live. Discover now