ភាគទី១៩:ប្រពន្ធខ្ញុំ!!

Start from the beginning
                                        

SKIP
ទីបំផុតពេលព្រឹកក៏បានឈានចូលមកដល់ ថេហ្យុង ក៏ត្រូវរៀបចំខ្លួនដើម្បីទៅបន្ទាយទាហានជាមួយ ជុងហ្គុក ដូចគ្នា ។ អាល្អិតដែលអង្គុយក្នុងឡានញញឹមបិទមាត់មិនជិតនោះទេ ដូចជាគេធ្លាប់និយាយអ៊ីចឹងថារាល់ពេលគេនៅក្បែរ ជុងហ្គុក គេមានអារម្មណ៍ថាសុវត្ងិភាព ម្លោះហើយទើបចេះតែចង់នៅក្បែរៗនាយរហូតបែបនេះ ។

"នៅទីនោះមិនត្រូវដើររញ៉េរញ៉ៃនោះទេ បើមិនចង់ត្រូវគេវាយ" ជុងហ្គុក និយាយគំរាមក្មេងដែលអង្គុយក្បែរដៃឯអ្នកស្តាប់វិញឮហើយក៏ងក់ក្បាលទទួលដឹងឮ ថែមទាំងសន្យាថាគេមិនរពឹស មិនរវាមថែមទៀតផង ។

ង៉ឺតតត
មិនយូរប៉ុន្មានរថយន្តក៏ធ្វើដំណើរមកដល់បន្ទាយទាហានដែលស្ថិតនៅឯជាយទីក្រុងសេអ៊ូល ។ ជុងហ្គុក ចុះពីលើឡានដោយកាន់ដៃរបស់ ថេហ្យុង ជាប់នាំអោយពលទាហានតាមមើលព្រោងព្រៀត ព្រោះតែមិនដែលបានឃើញ ឧត្តមសេនីយ៍ឯកចន នាំនរណាម្នាក់មកតាមឡើយក្រៅតែពីអ្នកបើកឡានអោយនាយ ។

"លោកពូ..." ដោយសារតែក្រសែភ្នែកទាំងអស់នោះចាប់ផ្តើមធ្វើអោយ ថេហ្យុង ភ័យខ្លាចខំរុញខ្លួនកាន់តែកៀក ជុងហ្គុក ជាពិសេសក៏តោងដៃរបស់គេជាប់ឡើងបាក់ភ្លីឯកសណ្ឋានអស់ទៅហើយ ព្រះអើយ!!

"មិនបាច់ខ្លាចទេពួកគេតែប៉ុណ្ណឹង!!!"

"បាទ"

"ស្អាតណាស់វ៉ើយយ!! ប្អូនឧត្តមសេនីយ៍ទេដឹង?" ជុងហ្គុក នាំ ថេហ្យុង ចូលទៅខាងក្នុងអគារប្រចាំការមិនទាន់បានប៉ុន្មានផង ពលទាហានប៉ុន្មាននាក់ ក៏ចាប់ផ្តើមផ្តំគ្នានិយាយវែកញែកពីសម្រស់របស់ ថេហ៍ ។ ថ្វីបើគេជាប្រុសពិតមែនតែស្អាតខ្លាំងណាស់ បើបែបនោះមិនអោយពួកគេលង់យ៉ាងម៉េចហ្នឹងកើតទៅ??

"ប្អូនក្បាលឯង!! ឯងមិនមើលដៃរបស់ឧត្តមសេនីយ៍ទេហ្ហេស? អោបចង្កេះគេជាប់តែម្តង"

"បងប្អូនគេស្រឡាញ់គ្នាអ៊ីចឹងហើយ"

"ហ្ហឹមៗ..." រវល់តែឈ្លោះប្រកែកគ្នាសុខៗ មេក្រុមមីន យ៉ុនហ្គី ដើរមកឈរក្បែរពួកគេតាំងពីពេលណាក៏មិនដឹងធ្វើជាគ្រហឹមបំពង់ក.អោយពួកគេទាំង៤នាក់ភ័យមិនស្ទើរនោះទេ ។ ព្រះអើយៗ!! ចប់មិនខាន់ឡើយ!!

គ្រងស្នេហ៍ ឧត្តមសេនីយ៍ចន (Completed)Where stories live. Discover now