"អ្នកប្រុសឈាមដៃហើយ!!" យេជូ ឧទានឡើងស្របពេលដែលនាងបញ្ឈប់សកម្មភាពរបស់ ថេហ៍ បានសម្រេចហើយក៏នាំរាងតូចមកអង្គុយលាងរបួសអោយ ។ មើលចុះមុតម្រាមចង្អុលជ្រៅដល់ថ្នាក់នេះទៅហើយ គេនៅតែអង្គុយភ្លឹកភ្លាំងអោយ យេជូ លាបថ្នាំនិងរុំរបួសដោយមិនខ្ជិលរអ៊ូរទាំពីភាពឈឺចាប់សូម្បីមួយម៉ាត់ ។
"អ្នកប្រុសមិនស្រួលខ្លួនមែនទេ?" ក្រោយរុំរបួសអោយ ថេហ្យុង រួចរាល់នាងក៏សួរដោយការបារម្ភ ។ យ៉ាងណាៗកាលពីមុន យ៉ុងជីន ក៏ធ្លាប់ធ្វើល្អដាក់នាងដែលទើបនាងមិនសូវជាស្អប់រាងតូចបែបនេះ ឥឡូវក៏ចូលចិត្តតែម្តងព្រោះគិតថា ថេហ្យុង ជា យ៉ុងជីន នោះឯង ។
"អត់មានទេ" មាត់ថាអត់ប៉ុន្តែការពិតចិត្តគំនិតគេកំពុងតែភ័យព្រួយស្ទើរតែអង្គុយមួយកន្លែងមិនស្ងៀមបាត់ទៅហើយ ។ រហូតដល់ពេលថ្ងៃម៉ោង១១ ខាងមន្ទីរពេទ្យបានទាក់ទងមកភូមិគ្រឹះថា ជុងហ្គុក បានជួបឧបត្តវហេតុ ឥឡូវកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។
គ្រាន់តែដឹងដំណឹង ថេហ្យុង សឹងតែសន្លប់ ។ ការពិតកាលដែលធ្លាក់ចានបែកមុតដៃគេព្រឹកមិញ វាជាសញ្ញាអោយហេតុសោះ ថេហ្យុង ខំតែគិតថាលោកយាយនឹងមានបញ្ហាតែការពិតវាផ្ទុយស្រឡះព្រោះ ជុងហ្គុក នោះទេដែលជួបគ្រោះថ្នាក់នោះ ។
"លោកពូ!!" នាយតូចអង្គុយនៅកៅអីក្បែរគ្រែអ្នកជំងឺចាប់ក្រសោបដៃរបស់ ជុងហ្គុក ជាប់រលីងរលោងទឹកភ្នែកស្រក់កាត់ថ្ពាល់តក់ៗ ។ ថ្វីបើ ជុងហ្គុក មិនសូវជាត្រូវរបួសធ្ងន់ធ្ងរប៉ុន្មាន ប៉ុន្តែគេនៅតែបារម្ភ គេនៅតែខ្លាច ខ្លាចថា ជុងហ្គុក និងចាកចេញពីគេទាំងដែលយប់មិញ ក៏ខឹងរាងក្រាស់សុទ្ធតែមានបំណងរត់ចេញពីភូមិគ្រឹះ ។
"លោកពូឈឺខ្លាំងទេ? ហ្ហឹកក" ថេហ្យុង អណ្តឺតអណ្តក់យំរហឹមធ្វើអោយអ្នកដែលដឹងខ្លួនពីសន្លប់ បានមួយសន្ទុះលួចសើចញញឹមបិទមាត់មិនជិត កាលបើរាងតូចសម្តែងអាការៈបារម្ភពីគេដល់ថ្នាក់នេះ ដឹងទេថាគេសប្បាយចិត្តខ្លាំងណាស់ ។
"យំនោះយំនរណាងាប់?" ព្រោះតែទម្លាប់និយាយសម្តីអាក្រក់ដាក់ យ៉ុងជីន កាលពីមុន ជុងហ្គុក ហាស្តីឡើងទាំងធ្វើមុខមាំក្រញ៉ូវដូចជាមានបំណងថាអោយ ថេហ្យុង យំរំខាននាយអ៊ីចឹង ។
YOU ARE READING
គ្រងស្នេហ៍ ឧត្តមសេនីយ៍ចន (Completed)
Actionគ្រាន់តែបើកភ្នែកឡើង គេក៏បានក្លាយទៅជាភរិយារបស់ឧត្តមសេនីយ៍ឯកចនបាត់ទៅហើយ! JEON JUNGKOOK/KIM TAEHYUNG
ភាគទី១១:ឈឺបេះដូង
Start from the beginning
