ភាគទី៦:បើថ្ងៃណាមួយលែងមានវត្តមានខ្ញុំ?

Start from the beginning
                                        

   បើហាមគួរណាតែមានហេតុផលបកស្រាយនិយាយអោយស្តាប់ តែមើលចុះចេញមកក៏ហាមៗ មិនដឹងជាហាមអ្វីណាស់ណាទេគ្រាន់តែបងប្អូនថ្លៃនាំគ្នាដើរលេងសោះ!?

   "បងមិនខ្វល់ទេ ថ្ងៃនេះបងនិងបងថ្លៃរបស់ឯងត្រូវចេញទៅខាងក្រៅជាមួយគ្នា" ហេតុតែហួងហែងមិនចង់អោយ ថេហ្យុង ចេញទៅជាមួយប្អូនប្រុស ជុងហ្គុក ក៏ចេះតែនិយាយទៅទាំងដែលគេនឹង ថេហ៍ គ្មានណាត់ចេញទៅណាផងព្រោះតែនាយនេះណា ខឹងរាងតូចមិនទាន់ព្រមនិយាយរក ថេហ្យុង វិញផងតាំងតែពីយប់មកដល់ព្រឹកម៉ោង៧នេះ ។

   "អ៊ីចឹងសុំទៅដែរមក" បំណាច់ថាមកដល់ទីនេះនឹងបានសម្រាកពីការងារមួយថ្ងៃទៅហើយ យ៉ាងណាៗបើគេមិនបានទៅជាមួយ ថេហ្យុង តែពីរនាក់ក៏សុំតោងកន្ទុយដើរលេងជាមួយ ជុងហ្គុក ដែរកុំអោយខាតថ្លៃសាំងឡានជិះទៅវិញទៅមក ។

   "ទៅធ្វើស្អីឯង?"

   "ក៏សុំទៅដើរលេងជាមួយនឹងណា.. បងសួរដូចឆោតអញ្ចឹង!!"

   "ទេ!! ឯងទៅនៅតែរំខានបងជាមួយបងថ្លៃឯងនោះទេ"

   "សន្យាថាខ្ញុំមិនរំខានអ្វីឡើយ.. ណាបងណា.. អាណិតប្អូនប្រុសដ៏សង្ហាម្នាក់នេះផងតើបានទេ?"

   "សុំតែម្តងហ្នឹងទេធានាជូនថាគ្មានលើកក្រោយឡើយ"

   "ហ្ហើយយ.. ក៏បានៗបងទៅងូតទឹកសិន" ជុងហ្គុក ទាល់តំរិះជាមួយប្អូនពៅមហាកំហូច ចុងក្រោយក៏ចិត្តទន់ព្រមអោយ ជុងវ៉ុន ទៅជាមួយបើទោះជាចិត្តមិនចង់យ៉ាងណាក៏ដោយ ធ្វើយ៉ាងណាបើប្អូនអង្វរក.ដល់ថ្នាក់នឹងទៅហើយ បើចិត្តដាច់ពេកក៏វាមិនកើត ។

   ស្ថិតនៅក្នុងរោងគុនមានមនុស្សកំពុងទៅមើលច្រើនកកកុញ ក្នុងនោះក៏មាន ជុងហ្គុក ថេហ្យុង និង ជុងវ៉ុន ទៅមើលរឿងដែលទើបនឹងចេញចាក់បញ្ចាំងនៅថ្ងៃនេះដែរ ។

   ថេហ្យុង អង្គុយនៅកៅអីកណ្តាលសងខាងប្រុសសង្ហាទាំងពីរ ដោយម្នាក់ជាមន្ត្រីរីឯម្នាក់ទៀតជាតារាល្បី គិតៗទៅច្រណែន ថេហ៍ ដល់ហើយដែលបានប្រុសស្អាត សង្ហាៗសុទ្ធតែជាលំដាប់អ្នកមានមកអង្គុយអមសងខាងបែបនេះ ។

   "អត់ល្អមើលសោះ!!" ជុងហ្គុក ចងមុខគ្រញីក្រញ៉ូវសម្លឹងទៅកាន់ស្លាយកំពុងចាក់បញ្ចាំងរឿងភាគយន្តមនោសញ្ចេតនាកូរ៉េពីបុរាណ ដែលនិយាយអំពីនារីម្នាក់មកពីយុគសម័យបុរាណបានចូលទៅស្ថិតនៅក្នុងរាងកាយមនុស្សស្រីម្នាក់ទៀតដែលរស់នៅសតវត្សន៍ទី២១  ។ រឿងនេះវាស្រដៀងគ្នាទៅនឹងខ្សែជីវិតរបស់ ថេហ្យុង ក្នុងពេលបច្ចុប្បន្ននេះខ្លាំងណាស់ ។

   "បើអ៊ីចឹងបងចេញទៅចាំនៅខាងក្រៅមុនទៅ!!" ជុងវ៉ុន រហ័សតបត.សម្តីបងប្រុសមិនអោយធ្លាក់ដល់ដីទាន់នោះឡើយ នាក់ទាំងពីរក៏ចាប់ផ្តើមបញ្ចេញចង្គូមរកឈ្លោះគ្នាជាថ្មីទៀត ខណៈដែល ថេហ្យុង កំពុងតែបង្ហូរទឹកភ្នែកព្រោះតែសាច់រឿង ។

   "ហេតុអីក៏យំ??"

   ១ម៉ោង៣០នាទីក្រោយរឿងត្រូវបានបញ្ចប់ ជុងវ៉ុន ក៏សុំ ជុងហ្គុក និង ថេហ្យុង ត្រឡប់ទៅវិញមុនព្រោះ Manager របស់គេ call អោយត្រឡប់ទៅក្រុមហ៊ុនវិញដោយសារមានរឿងសំខាន់ត្រូវបានដោះស្រាយ ។

   ក្នុងគ្រានោះផងដែរ ជុងហ្គុក ក៏សួរ ថេហ៍ ព្រោះតែគេបានយំក្រោយមើលរឿងចប់ដែលចុងក្រោយតួអង្គមិនបានរស់នៅជួបជុំគ្នាឡើយ វាគឺបញ្ចប់ដោយភាពសោកសៅនឹងឈឺចាប់បំផុត ។

   "រឿងកំសត់ពេលនោះអី មើលចុះមិនគួរណាតួស្រីមិនអាចរស់នៅជួបជុំគ្នាជាមួយតួប្រុសសោះ ចុងក្រោយនាងក៏ត្រូវវិលត្រឡប់ទៅកន្លែងដើមរបស់នាងវិញ!"

   "គ្រាន់តែប៉ុណ្ណឹងសោះ!?"

   "លោកពូ... បើសិនជាថ្ងៃណាមួយ ថេហ៍ នឹងត្រូវទៅកន្លែងដើម.. ហ្ហឹមៗ...គឺមានន័យថាពេលលែងលះគ្នារួច ថេហ៍ នឹងត្រូវត្រឡប់ទៅរស់នៅជាមួយគ្រួសារវិញតើពូនឹងកើតទុក្ខដូចជាតួឯកប្រុសនៅក្នុងរឿងអម្បាញ់មិញនេះទេ?"

   នៅសុខៗ ថេហ្យុង ស្រាប់តែសួរសំណួរដ៏សែនចម្លែកប្លែកៗនេះឡើងមក ។ ជុងហ្គុក មិនមាត់គេគ្រាន់តែសម្លឹងមើលមុខរាងតូចមិនដឹងថាកំពុងគិតអ្វីក្នុងចិត្តខ្លះនោះឡើយ ។

   "ថ្ងៃត្រង់ហើយពួកយើងទៅរកអ្វីញុំាល្អជាង!!" ជុងហ្គុក មិនឆ្លើយនាយបែរជាប្តូរប្រធានបទនិយាយអ្វីផ្សេងស្របពេលដៃមាំហ៊ុមព័ទ្ធដោយសរសៃឈាមខៀវក្រហមរវាម ឈោងមកកាន់ប្រអប់ដៃតូចទន់រលោង នាំរាងតូចទៅរកភោជនីយដ្ឋានដើម្បីញុំាអាហារពេលថ្ងៃត្រង់ ។

   ថេហ្យុង ចេះតែដើរតាម ជុងហ្គុក ដោយឥតវិញ្ញាណព្រោះតែកំពុងតែវិលវល់មិនស្រណុកក្នុងខ្លួន គេខ្លាច ខ្លាចថានឹងជួបវាសនាដូចជាតួអង្គស្រីក្នុងរឿងដែលមើលមុននេះខ្លាំងណាស់ ។

   (បើសិនជាវាកើតឡើងពិតមែន លោកពូនឹងមានអារម្មណ៍យ៉ាងណាទៅ?! ថេហ៍ មិនចង់អោយវាកើតឡើងដូចជានៅក្នុងរឿងនោះទេ!  បើបែបនោះមែនវាប្រាកដជាឈឺចាប់រស់ពិបាកជាងស្លាប់ទៅទៀត!!)
______________
To be continued...
Su-Yeon
Enjoy your reading

  

  

គ្រងស្នេហ៍ ឧត្តមសេនីយ៍ចន (Completed)Where stories live. Discover now