ភាគទី៥:បានថ្មីចោលចាស់!!

Start from the beginning
                                        

   "ពេលយើងមិននៅតើមាននរណាធ្វើបាបឯងឬអត់?"

   ដឹងទេថាគេពិតជាបារម្ភពី ថេហ្យុង ខ្លាំងណាស់ ។ នាយខ្លាចមានមនុស្សធ្វើបាបរាងតូចខណៈពេលដែលមិននៅ ហើយវាក៏ពិតព្រោះមានអ្នកបម្រើស្រីប៉ុន្មាននាក់បានលួចធ្វើបាប ថេហ៍ ជាញឹកញយក៏ដោយសារតែកាលពីមុន យ៉ុងជីន ធ្លាប់និយាយស្តីអាក្រក់ៗនិងធ្វើបាបពួកនាង ។

   "ស្នាមជាំ!!" គ្រាន់តែប្រទះឃើញនៃលើដៃ ថេហ្យុង មានស្នាមជាំថ្មីថ្មោងភ្លាម ជុងហ្គុក ក្តៅឆេះដុំមិនស្ទើរឡើយមុខនាយគួរអោយខ្លាចខ្លាំងណាស់ពេលនេះ គេលើកដៃអង្អែលស្នាមនោះថ្នមៗមុនយកថ្នាំមកលាបអោយមិនដឹងថាឈឺយ៉ាងណាទេមើលចុះ ។

   ក្រោយពេលលាបថ្នាំអោយ ថេហ្យុង រួចរាល់នាយក៏ចូលបន្ទប់ទឹកដើម្បីសម្អាតខ្លួននឹងបានញុំាអាហារពេលល្ងាចជាមួយរាងតូច ដើម្បីឆាប់បានមកគេងអោប ថេហ្យុង ដូចកាលពីលើកមុនៗប៉ុន្តែ...

   "មិនគេងជាមួយយើងទេហ្ហេស? ឈប់ខ្លាចខ្មោចហើយឬ?" ជុងហ្គុក ចងចិញ្ចើមសួរដោយភាពងឿយឆ្ងល់ពេលដើរមកដល់មុខបន្ទប់ យ៉ុងជីន ថេហ្យុង ក៏លាសុំនាយចូលបន្ទប់គេង ។ ហាក!! ម៉េចអញ្ចឹងទៅវិញក្រែង២សប្តាហ៍មុនតោងគេស្អិត សុំនាយគេងជាមួយតែរហូតនោះ?

   "ថេហ៍ ឈប់ខ្លាចហើយព្រោះមានអ្នកគេងជាមួយ ហិហិ" ថេហ្យុង តបតាមការពិតនៅសើចចេញធ្មេញលឹបភ្នែកយ៉ាងស្រស់ គួរអោយស្រឡាញ់ខ្លាំងណាស់ ។ ឧត្តមសេនីយ៍ឯក គ្រាន់តែឮថាមានអ្នកមកគេងជាមួយដូច្នេះគេក៏រហ័សខ្លួនចូលទៅមើលក្នុងបន្ទប់ដែលមានការរៀបចំស្អាតបាតគួរអោយចង់នៅ ប៉ុន្តែគ្មាននរណាម្នាក់នៅក្នុងនេះផង ។

   "ពូរកអីមែនទេ?"

  "ឯណាអាអ្នកដែលមកគេងជាមួយឯង?" ជុងហ្គុក ត្របាញ់កែវភ្នែកមុតស្រួចសួរ ថេហ្យុង ទាំងអារម្មណ៍ខឹងនឹងប្រច័ណ្ឌដែលវាកើតឡើងមកព្រមគ្នា ។ យ៉ា!! នេះគេទៅប្រទេសជប៉ុនតែ៣ថ្ងៃធ្វើការងារសោះ ត្រឡប់មកវិញក៏មនុស្សដែលមាននាមជាភរិយាប្រាប់ថាមានអ្នកមកគេងកំដរ តើមិនអោយគេមួម៉ៅបានយ៉ាងម៉េចហ្នឹងកើតទៅ?

  "នោះ!!" ថេហ៍ ចង្អុលទៅតុក្កតាខ្លាឃ្មុំធំមួយដែលត្រូវបានដាក់អោយអង្គុយផ្អែកខ្នងនៅក្បាលដំណែកគ្រែ ។ លោកអើយ ជុងហ្គុក ឃើញហើយចង់ស្ទះខ្យល់ព្រោះអម្បាញ់មិញគេប្រចណ្ឌ គេខឹងនិងហួងហែង ថេហ្យុង ជាមួយតុក្កតាអត់មានជីវិតមួយហ្នឹង? ពុទ្ធោៗ!! ដឹងដល់ណាខ្មាស់គេដល់នោះហើយ ។

   "នរណាទិញអោយ??" គេសម្រួលអារម្មណ៍សួរនាំរាងតូចដេញដោលចង់ដឹង ថានរណាអីក៏ចិត្តល្អម្ល៉េះដែលមកទិញតុក្កតានោះមកអោយប្រពន្ធគេបែបនេះ?  សម្បូរលុយខ្លាំងណាស់ឬយ៉ាងម៉េច?!!

   "ថេហ៍ មិនស្គាល់ផង... តែលោកពូម្នាក់នោះសង្ហាខ្លាំងណាស់"

  "គេមានរូបរាងយ៉ាងម៉េច?"

   "គឺគាត់ខ្ពស់ សម្បុរនិងមុខមាត់ស្រដៀងលោកពូដែរ... អូ៎មែន!! គាត់ឈ្មោះ.. ឈ្មោះ ជុងវ៉ុន"

   (អាប្អូនចង្រៃ!!) ក្រោយដឹងថាជាប្អូនប្រុសរបស់ខ្លួនជាអ្នកទិញអោយ គេខឹងៗយកតែមែនទែនដែលអាប្អូនជើងល្អមករញ៉េរញ៉ៃជាមួយ ថេហ្យុង បែបនេះគេមិនចូលចិត្តនោះទេ ។ ចាំមើលតែជួបគ្នាពេលណាព្រលះអោយណាណីតែម្តង ។

   "សរុបមកមិនទៅគេងជាមួយយើងទេហ្ហេស?" នាយនៅតែសួរបញ្ជាក់ក្រែង ថេហ្យុង ប្តូរចិត្តប៉ុន្តែចម្លើយនៅតែដដែលរាងតូចមិនទៅគេងជាមួយនាយទៀតនោះឡើយ ព្រោះតែគេមានតុក្កតាធំៗសាច់ទន់ៗដែលប្អូនប្រុសដ៏សង្ហារបស់ ជុងហ្គុក ទិញអោយកាលពីប៉ុន្មានថ្ងៃមុនហើយ ដូច្នោះចង់អោយគេទៅគេងជាមួយទៀតគឺវាមិនងាយទេ ។

   "បាទមិនទៅទេ.. ថេហ៍ គេងរើសសឹងអីខ្លាចរំខានដំណេករបស់ពូ"

   "បានថ្មីចោលចាស់!! យប់ហ្នឹងគេងអោបតុក្កតាទៀតទៅមិនបាច់មកគេងអោបយើងនោះទេ!! គ្រាំង*"

   ខឹងណាស់ៗព្រះជាម្ចាស់អើយ ដឹងឬអត់?នាយខំស្រូតធ្វើការងារដើម្បីឆាប់បានត្រឡប់មករក ថេហ្យុង វិញព្រោះតែបារម្ភហើយក៏នឹកនឹងចង់គេងអោបដូចដើម ហើយក៏ចង់នៅក្បែរតែរាងតូចបែរជាបដិសេធដោយជ្រើសយកការគេងអោបតុក្កតាគ្មានជីវិតទៅវិញ ។ ចាំមើលណាតែហ៊ានមកសុំគេគេងជាមួយទៀត នាយនឹងមិនអនុញ្ញាតិហើយក៏មិនចិត្តទន់ព្រមអោយ ថេហ្យុង មកគេងជាមួយទៀតដែរ ។
___________________
To be countiused...
Su-Yeon
Enjoy your reading

គ្រងស្នេហ៍ ឧត្តមសេនីយ៍ចន (Completed)Where stories live. Discover now