ពេលនេះគេវង្វេងវង្វាន់អស់ហើយ តើវាមានរឿងអ្វីកើតឡើងអោយប្រាកដទៅម្តេចបានជាមានអភូត្តហេតុដ៏សែនចម្លែកឆ្កួតឡប់នេះកើតឡើងទៅរួច? នេះជាសតវត្សទី២១ហើយមិនមែនសម័យបុរាណទៀតនោះទេ ។
“ឯងកំពុងតែមានបំណងសួរផ្គើនយើងឬ?? នាំគ្នាចេញអោយអស់ទៅ!!” លោកឧត្តមសេនីយ៍ឯកចន ខឹងឡើងញ័រសាច់នៅពេលភរិយាសម្អប់រៀបការដោយការផ្សំផ្គុំពីសំណាក់មនុស្សចាស់រវាងគ្រួសារទាំងសងខាង មកសួរនាយបែបនេះ ។ តើមិនអោយគេខឹងដោយរបៀបណាទៅ?
មិនថាគ្រូពេទ្យកំលោះក្រមុំឬអង្គរក្សដែលមកតាមការពារឧត្តមសេនីយ៍ចន ប្រញាប់ចាកចេញពីបន្ទប់អស់គ្មានសេសសល់ ។ គ្មាននរណាហ៊ាននៅជិតនោះទេ ព្រោះតែដឹងថាបុរសមានអំណាច ឆ្លាត សង្ហាហើយក៏ពូកែដូចជាចន ជុងហ្គុក ម្នាក់នេះពេលខឹងម្តងៗអាក្រក់យ៉ាងណា ដូច្នេះការចាកចេញអោយឆ្ងាយពីគេគឺល្អបំផុត ។
“ថេ... ថេហ៍ មិនដឹងពិតមែន ហ្ហឹកក ពូអូនឈឺដៃណាស់!!” ថេហ្យុង យំហ៊ូពេល ជុងហ្គុក ចាប់សង្កត់ក.ដៃសខ្ចីល្វក់ស្ទើរតែបាក់រហូតឡើងក្រហមជាំតែគេមិនបានខ្វល់អ្វីទាំងអស់ ។ កាន់តែឃើញមនុស្សនៅចំពោះមុខឈឺចាប់បែបនេះ គេកាន់តែសប្បាយនិងពេញចិត្តបន្តធ្វើវាកាន់តែខ្លាំងទៀតដោយចិត្តស្អប់ជាទីបំផុត ។
“ពូ... ហ៉ឺហឹកក ថេហ៍ ឈឺពិតមែនពូលែងសិនទៅ អួយយ..!!!” រហូតទាល់តែឃើញ ថេហ្យុង យំខ្លាំងដល់ដង្ហក់ដង្ហើមទើបដាច់ចិត្តព្រលែងដៃទាំងមិនចង់ មុនទាញកៅអីមកអង្គុយគងអន្ទាក់ខ្លាដកដង្ហើមវែងៗដើម្បីរំងាប់អារម្មណ៍ ។
“ហ៉ឺហឹកហឹកក...”
“ស្ងាត់មាត់ទៅ!!!” ដោយសារតែសម្លេងយំអោយសសឹករបស់ ថេហ៍ វាគួរអោយរំខានខ្លាំងពេក ជុងហ្គុក គំហកឡើងទាំងមុខមាំ ជាហេតុធ្វើអោយក្មេងវ័យត្រឹម១៥ឆ្នាំរូបនេះស្ងាត់មាត់ ប៉ុន្តែទឹកភ្នែកក៏នៅបន្តហូរដូចទឹកជ្រោះ នឹងនៅតែយំអណ្តឺតអណ្តក់ខ្សេវៗគួរអោយអាណិតខ្លាំងណាស់ ។
“.......”
“យើងគិតថាពួកយើងគួរតែលែងលះគ្នាទៅ បើរស់នៅជាមួយគ្នា មិនចុះសម្រង់ដដែលរស់នៅបន្តទៀតក៏គ្មានន័យអ្វីដែរ!!” កន្លងផុតទៅមួយសន្ទុះតូច ជុងហ្គុក ផ្តើមបើកការសន្ទនាឡើងជាហេតុធ្វើអោយមាឌល្អិតអង្គុយឈ្ងោកមុខលើគ្រែពេទ្យនោះ រហ័សងើបមើលមុខគេបើកភ្នែកម៉ក់ៗដូចជាកូនឆ្មាសម្លឹងមើលម្ចាស់យ៉ាងអ៊ីចឹង ។ ព្រះអើយកាយវិការបែបនេះគួរអោយស្រឡាញ់ពេកហើយ ដល់ថ្នាក់អ្នកម្ខាងទៀតត្រូវធ្មេចភ្នែកងាកមុខចេញ ។
YOU ARE READING
គ្រងស្នេហ៍ ឧត្តមសេនីយ៍ចន (Completed)
Actionគ្រាន់តែបើកភ្នែកឡើង គេក៏បានក្លាយទៅជាភរិយារបស់ឧត្តមសេនីយ៍ឯកចនបាត់ទៅហើយ! JEON JUNGKOOK/KIM TAEHYUNG
ផ្តើមរឿង:លោកពូជានរណា?
Start from the beginning
