" ពេលនេះអូនមានក្តីសុខណាស់ទោះជាគ្មានអេតាសីុវិល ប៉ុន្តែបងបានអោយរបស់នេះមកអូន មនុស្សគ្រប់គ្នាក៏បានដឹងលឺពីទំនាក់ទំនងពួកយើង ហឹុស!អូនមិនស្មានថាបងឆ្លាតចឹងសោះ ទៅរកនឹកគំនិតនេះមកពីណា " បើយាយទៅមង្គលការនេះវាប្រៀបដូចជាកន្លែងសារភាពស្នេហ៍ទៅវិញទេព្រោះគ្មានពាក្យស្បត់ស្បែរគ្មានអ្វីមកបញ្ជាក់។ប៉ុន្តែវាជំនួសដោយភាពដឹងលឺការធ្វើជាសាក្សីរបស់មនុស្សជុំ វិញ មជ្ឃដ្ធាន និងចិញ្ចៀនមួយវង់ដែលជាវត្ថុប្រចាំត្រកូល ។ ថ្នាក់យ៉ុងហ្គីន ដែលបានរៀបការមានអេតាសីុវិល នៅមិនទាន់បានពាក់ចិញ្ចៀននេះផង ។
" បងមិនអាចរៀបការ មិនអាចចុះអេតាសីុវិលបានម្តងទៀតក៏ពិតមែនប៉ុន្តែបងក៏មានវីធីដែលធ្វើអោយអ្នកគ្រប់គ្នាដឹងលឺថាអូនជាប្រពន្ធបង" នៅពេលដែលយ៉ុងហ្គីននាងត្រូវបានបញ្ចូនទៅព្យាបាលក្រៅប្រទេសនោះជុងហ្គុកបាននិយាយថានិងមិន រៀបពិធីរៀបការ រឺអេតាសីុវិលថ្មីឡើយ ព្រោះហ្គីននាងនៅតែមានឈ្មោះជាប្រពន្ធរបស់នាយដដែល វាការសន្យាដែលបញ្ជាក់ថានាយ ស្រលាញ់នាង នឹងចងចាំនាងទុក។
(ធ្វើចឹងបើតួឈ្នានីសវិញហាស៎ត្រៀមងាប់😂)
" សម្តីផ្អែម អូនគ្មានរង្វាន់ឲទេ " ជីមីនអៀន ទ្រប់ក្បាលនឹងទ្រូងប្តី លាក់បាំងភាពអៀនខ្មាស់ នាយធំនឹកអស់សំណើច គិតទៅពិបាកដែល ។
" ហឹុម ! នោះថេយ៉ុងនិងយ៉ុងហ្គីទេតើស៎"
នាយធំ ក្រហឹមដើមករហើយងាកទៅម្ខាងប៉ះចំគូរស្នេហ៏មួយគូរកំពុងតែរត់ចាប់គ្នាពេញផ្ទៃទឹក មើលទៅទំនងសប្បាយណាស់។
"ចង់លេងទេ "
"ទេ អូយ...!ជុងហ្គុកមិនលេងទេធ្លាក់អូននិងកូនអាឡូវហើយ..!ជុងដាក់អូនចុះ" ជីមីនក្រវីក្បាលបដិសេដ ជុងហ្គុកងាកមើលមុខកូនស្រីបន្តិច ឃើញថាយល់គំនិតហើយ នាងតូចក្រោបអោបករ អ្នកជាឪពុកយ៉ាងណែនដើម្បីទប់លំនឹង ។ ឃើញទេមានគំនិតខូចទៀតហើយ មិនចាំយូរនាយលើកបីកាយតូចចូលក្នុងរង្វង់ដៃរត់សំដៅទៅកន្លែង
ដែលយ៉ុងហ្គីកំពុងលេង ។
"ហិក ហិក ប៉ាៗរត់អោយលឿនៗ" នាងល្អិតតោងកឪពុកជាប់ឆ្លៀតបង្ហើប សម្លេងអោយថែមល្បឿនព្រោះនាងកំពុងសប្បាយ ស្របពេលដែលជីមីនភ័យប្រហោងពោះខ្លាចនាងធ្លាក់ពីស្មាជុងហ្គុក ។
ESTÁS LEYENDO
រឿង 💜អ្នកជាបេះដូងរបស់ខ្ញុំ💜[Completed ]
Romanceដោយសារតែពួកយើងអស់ចិត្តរៀងខ្លួន ទើបពួកយើងសម្រេចចិត្តចែកផ្លូវគ្នា។ កន្លងទៅយូរឆ្នាំភ្លើងស្នេហ៏ចាស់ក៏ចាប់ផ្តើមមានពន្លក រឿងអត្មានិយមក៏បានកើតឡើង ។ " កុំធ្វើឲអារម្មណ៏មួយឆាវ មកវិនិច្ឆ័យស្នេហាយើងអី! " JIKOOK Novel ចាប់ផ្តើម :28/9/2021 បញ្ចាប់ : 7/1/2022...
ភាគបញ្ចប់
Comenzar desde el principio
![រឿង 💜អ្នកជាបេះដូងរបស់ខ្ញុំ💜[Completed ]](https://img.wattpad.com/cover/286614628-64-k889042.jpg)